វិធីធ្វើទឹកជ្រលក់ពិសេសអំពីកូនម៉ែ

(GSV-GV.TVU) – “ផលិតទឹកជ្រលក់អំពីកូនម៉ែគឺ​ជា​គម្រោង​មួយ​ក្នុង​វិស័យ​ឧស្សា​ហកម្ម បង្កើតផលិត​ផល ចូលរួមពិធីប្រឡង សិស្ស​និស្សិត​ដោយ​គំនិត​ផ្តើមធ្វើអាជីវកម្មឆ្នាំ២០២១ របស់ក្រុមអ្នកផលិត Son Minh Thien ជា​និស្សិត​បរិញ្ញាភាសាអង់គ្លេសជំនាន់២០១៩; Nguyen Hong Nhu និស្សិត​ជំ​នាញ​គ្រប់​គ្រងពាណិជ្ជកម្មជំនាន់២០១៩និង Nguyen Thi Thao Hien និស្សិត​ជំ​នាញ​បច្ចេកវិទ្យា​ស្បៀង​អាហារជំនាន់២០១៩

7-1

កូនម៉ែ - គ្រឿងទេសពិសេសនៃម្ហូបអាហារជនជាតិ

ប្អូន Son Minh Thien ប្រធានក្រុមគម្រោង មានប្រសាសន៍ថា៖ ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរបានជាប្អូនមានឱកាសប្រឡូកជាមួយមុខម្ហូបជនជាតិនៅ​នា​ភូមិ​ភាគ​យូរ​យារណាស់មកហើយដូចជា៖ សម្លកកូរ នំបញ្ចុកទឹកសម្ល...។ ក្នុង​ចំ​ណោម​នោះ គ្រឿងទេស ដែលគេនិយមប្រើគឺ ទឹក​ជ្រ​លក់​ដែល​ធ្វើ​អំ​ពី​កូន​ម៉ែ​ជា​អា​ហារ​ពិសេសរបស់ជនជាតិខ្មែរ ​ដោយ​មានឈ្មោះ​ដែល​ធ្លាប់​បាន​ស្គាល់​នោះ​គឺ​ទឹក​ជ្រលក់សារិន។

យោងតាមបទពិសោធន៍នៃប្រជាជន និង​តាម​ការ​ស្រាវ​ជ្រាវ​នៃ​វិទ្យា​សាស្ត្រ ទឹក​ជ្រលក់ច្នៃអំពីកូនម៉ែ មានអាស៊ីដអាមីណូជាច្រើន ជំ​នួយ​ដោះ​ស្រាយ​អំ​ពី​បញ្ហាងាយរំលាយ​អា​ហារ​និង​ជៀស​វាង​នូវ​បញ្ហា​ឈឺ​ក្រ​ពះ​និង​ពោះ​វៀន... ដើម្បី​បន្តនិងពង្រីកនូវមុខម្ហូបអាហារវប្បធម៌ជនជាតិ។

ក្រុមអ្នកផលិតយល់ឃើញថា ចាំ​បាច់​ត្រូវ​នាំ​យក​នូវ​តម្លៃ​មុខ​ម្ហូប​អា​ហារ​ប្រ​ពៃ​ណី ជូន​ដល់អ្នកប្រើប្រាស់ ហើយទន្ទឹមនឹងនោះក៏ត្រូវប្រើបច្ចេកទេស និង​បច្ចេកវិទ្យា​ទំ​នើប ចូលក្នុងដំណើរការផលិត​ ធា​នា​បាន​នូវ​អនាម័យ​និង​សុវត្ថិភាព។ ជាមួយនឹងអត្ថន័យខាងលើ ក្រុម​ការ​ងារ​បាន​បង្កើត​នូវ​គម្រោង​ផលិត​ទឹក​ជ្រលក់អំពីកូនម៉ែ-ម្ហូបអាហារពិសេសនៃជនជាតិនាំមកនូវប្រ​សិទ្ធ​ភាព​សេដ្ឋកិច្ច និងរួមចំណែកក្នុងការរក្សាវប្បធម៌ម្ហូបអាហារនៃតំបន់។

ទឹកជ្រលក់ដើម្បីសុខភាព

គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាសុខភាពប្រកបដោយសុវត្ថិភាពនៃអ្នកប្រើប្រាស់។ ក្រៅពីនេះ ផលិតផល​ទឹក​ជ្រ​លក់​ច្នៃ​អំពី​កូនម៉ែ នៅទាំងផ្ទុកទៅដោយតម្លៃនៃជាតិបំប៉នខ្ពស់ ផ្តល់ជាតិវីតាមីនជាច្រើន និង​បរិមាណប្រូតេអ៊ីនខ្ពស់ ផ្តល់ជំនួយអាហារូបត្ថម្ភ ទប់ស្កាត់បាក់តេរីបង្កគ្រោះថ្នាក់ដូចជា Escherichia coli, Salmonella

7-2

 

  

7-3

ទឹកជ្រលក់ច្នៃពីកូនម៉ែពាណិជ្ជសញ្ញាDermeta ជាមួយរសជាតិជូរៗ និង​ក្លិនក្រអូបឈ្ងប់ជា​លក្ខណៈ​ពិ​សេស​ដោយ​ការ​រួម​ផ្សំ​ពី​ផលិតផល​ធម្មជាតិ​ជា​ច្រើន​ប្រ​ភេទដូចជា ម្ទេស ស្លឹកគ្រៃ ទំពាំង​​បាយជូរព្រៃ ប្រហុក.... បង្កើត​នូវ​រស​ជាតិ​ដ៏​សម្បូរបែប ដែលមិនអាចបំភ្លេចបាន នៅ​ពេល​ផ្សំ​ជា​មួយ​នឹង​មុខ​ម្ហូប​ដែល​ធ្លាប់​ជួបមួយចំនួនដូចជា៖ សាច់ក្របីជ្រលក់ម្ជូរកូនម៉ែ, ត្រី​ខ​រំដេង​ម្ជូរ​កូន​ម៉ែ, ត្រី​ផ្ទក់​ស្ងោរម្ជូរកូនម៉ែ, សម្លម្ជូរកូនម៉ែ, អន្ទង់ស្ងោរម្ជូរកូនម៉ែ.... ក្រៅ​ពី​នេះ​នៅ​ទាំង​ជាការកម្ចាត់ក្លិនគ្រឿងជលផលដូចជា បង្កង ក្តាម ត្រី ជំ​នួយ​មុខ​ម្ហូប​អោយ​មាន​ក្លិនក្រអូបឈ្ងុយឆ្ងាញ់ថែមទៀត

Nguyen Hong Nhu សមាជិកនៃក្រុមអ្នកផលិតមានប្រសាសន៍ថា៖ ​គម្រោង​នេះនឹង​មាន​ផលិតផល​សំ​ខាន់ៗ​ចំនួន​៤​ដែល​ច្នៃ​ពី​ម្ជូរ​កូន​ម៉ែ​រួម​មាន​ទឹក​ជ្រ​លក់​ហឹរ ទឹកជ្រលក់មិនហឹរ ទឹក​ជ្រលក់ម្ជូរកូនម៉ែសុទ្ធ និង​វត្ថុធាតុអំ​ពី​ម្ជូរ​កូន​ម៉ែ។​

សាងពាណិជ្ជសញ្ញាទឹកជ្រលក់ម្ជូរកូនម៉ែ “Dermeta”

ទឹកជ្រលក់ម្ជូរកូនម៉ែពាណិជ្ជសញ្ញាDermeta ជា​មួយ​នឹង​ការ​បង្កើត​នូវ​តម្លៃ​ដោយ​ងាយ​ស្រួលសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ បាន​ប្រើ​ដូច​ជា​ផលិតផល​សម្រេច​ពេញ​លេញ អាចប្រើបានភ្លាមៗ ដោយ​មិន​បាច់​កែ​ច្នៃ​ទ​ទីស​ទ​ទាស​ពេល​វេ​លា​ប្រើប្រាស់ទុកបានយូរអង្វែង។ ធានានូវរសជាតិដើម​ លក្ខណៈ​ពិ​សេស​ដោយ​ឡែកនៃម្ហូបអាហារជនជាតិ បង្កើនរសជាតិឈ្ងុយឆ្ងាញ់ ក៏​ដូច​ជា​បង្កើនកម្លាំង​​​សុខភាពដល់អ្នកប្រើប្រាស់។

ចែករំលែកអំពីដំណើរការផលិតនូវលិតផល ក្រុម​ការ​ងារ​មាន​ប្រ​សាសន៍​ថា៖ វត្ថុធាតុដើមដែល​បាន​ជ្រើស​រើស​គឺ​អង្ករ​ពី​មូលដ្ឋាន​ដែល​បាន​ត្រួត​ពិនិត្យ។ បន្ទាប់ពីនាំយកមក អង្ករត្រូវរក្សាស្ដុកក្នុងកែវអំបែង ឬក្រឡសេរ៉ាមិច ពី​ព្រោះប្រសិនបើដាក់ក្នុងធុង ឬប្រអប់ប្លាស្ទិក នឹង​ធ្វើ​ឱ្យ​ទឹក​ជ្រ​លក់​បំប្លែង​រស​ជាតិ​នឹង​ពុំល្អសម្រាប់សុខភាព។

អង្ករដែលយកមកគឺត្រូវលាងសម្អាតដោយបច្ចេកទេសដូចម៉ាស៊ីន M26 ហើយនឹងចម្អិនដោយចង្រ្កានចម្អិនឧស្សាហកម្ម។

បន្ទាប់​ពីបាយឆ្អិនរួចគេយកទឹកអង្ករដាំឲ្យពុះចាក់ចូលទៅក្នុង​ក្រ​ឡ​ដាក់​បាយ ឲ្យកម្រិតទឹកស្មើនឹងបរិមាណបាយខាងក្នុង។

រយៈពេល១៤ថ្ងៃក្រោយមកដំបូងបាយបានកកើតជាកូនម៉ែ Panagrellus redivivus អាហាររបស់កូនម៉ែគឺដំបែ។ ពួកវាមានបរិមាណប្រូតេអ៊ីនខ្ពស់ណាស់ មានតួនាទីជំនួយជាតិបំប៉នដំបែនិងបាក់តេរីអតិសុខុមប្រាណដែលមានប្រយោជន៍​ដោយមានឈ្មោះហៅ​ថាបាក់តេរី​lactic គឺជា​​កត្តា​ដែល​ផ្តល់​វីតាមីន​និង​ប្រូតេអ៊ីន ជំនួយអាហារូបត្ថម្ភសម្រាប់រាងកាយមនុស្ស។

ក្រោយរយៈពេល១៤ថ្ងៃកូនម៉ែបាពេញលេញរូបរាងត្រូវបានដាក់ចូលក្នុងម៉ាស៊ីនកម្តៅ​​អ៊ី​សូឡង់​ដើម្បី​កម្ចាត់​ចោល​នូវ​កូន​ម៉ែ​ដែល​មាន​នៅ​ខាង​ក្នុង​កូន​ម៉ែ ក៏​ដូចជាការសម្អាតមី​ក្រូសរីរាង្គដែលបង្កគ្រោះថ្នាក់។

បន្ទាប់មក កូន​ម៉ែ​ត្រូវបានលាយច្របល់ជា​មួយ​នឹង​គ្រឿង​ទេសផ្សេង​ទៀត​ដែលបាន​​លាយមុនជាស្រេចតាមកំណត់នៃសមាមាត្រ។ បន្ទាប់​ពី​លាយកូនម៉ែ​ជាមួយ​គ្រឿង​ទេស​ផ្សេងៗរួច អាស្រ័យ​លើ​បរិមាណ​នៃ​ទឹក​ជ្រលក់​ម្ជូរកូនម៉ែ​ដែល​លាយ​ជាមួយ​សារធាតុ​រក្សា​ទុក​ឱ្យ​បាន​សមស្រប

បន្ទាប់ពីទឹកជ្រលក់ម្ជូរកូនម៉ែនបានច្នៃរួចរាល់ហើយ នឹងត្រូវ​បាន​ចម្រោះ​ដាក់​ចូល​ក្នុងដបដែលមាន​​ចំណុះ200g ប្រើម៉ាស៊ីនបិទស្លាកសញ្ញា និង​បិទ​គម្រប​ដប ដើម្បីសម្រេចផលិតផលជា​ស្ថាពរ។

ផលិតផលត្រូវបានរក្សាទុកដោយសុវត្ថិភាព និង​ប្រើ​ប្រាស់​បាន​រយៈ​ពេល​ខែ មានការវេចខ្ចប់រួចរាល់ អតិថិជនគ្រាន់តែទិញយកទៅ អាចប្រើប្រាស់បាន​ភ្លាមៗ។ ជាពិសេស ផលិតផល​នេះ​ត្រូវ​បាន​បញ្ជាក់​អំ​ពី​សុវត្ថិភាព​អនាម័យ​ម្ហូប​អា​ហារ ដោយមជ្ឈមណ្ឌលវិភាគ និង​ធ្វើ​តេស្តនៃ​សាលា​សាកលវិទ្យាល័យ​ត្រាវិញ។

ដោយ​បានដឹងថា ថ្មីៗនេះគំនិត "ផលិតទឹកជ្រលក់អំពីកូនម៉ែ" បាន​ដណ្ដើម​យករង្វាន់លេខក្នុងពិធីប្រឡងគំនិតគម្រោង​ផ្តើម​ធ្វើ​អា​ជីវកម្ម​របស់​ខេត្ត​ត្រា​វិញឆ្នាំ២០២១ដោយក្រុមសម្ព័ន្ធយុវជនខេត្តត្រាវិញ ចាត់​តាំង​ឡើង​ហើយ​ក៏ជាគម្រោងចូលរួមបឋមគម្រោងផ្ដើមធ្វើអាជីវកម្មយុវជនជនបទឆ្នាំ ២០២១ក្រុមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញចាត់តាំងឡើង

អត្ថបទ៖ Hoàng Nam

ប្រែ​សម្រួល៖ Văn Thòn