សាកលវិទ្យាល័យត្រាវិញចុះអនុស្សរណៈការទទួលរ៉ាប់រងឃុំទ្រឿងឡុងហ្វា

TVU- ថ្ងៃទី​០៣​ខែ​ធ្នូឆ្នាំ​២០២១ នៅសាល​ប្រជុំ​នៃគណៈកម្មាធិការប្រជាជនឃុំ​ទ្រឿងឡុង​ហ្វា សាកលវិទ្យាល័យ​ត្រាវិញនិង​ឃុំ​ទ្រឿងឡុង​ហ្វា ទីរួមខេត្តយ្វៀង​ហាយ ខេត្ត​ត្រា​វិញ បាន​ចុះអនុស្សរណៈស្ដីពីការទទួល​រ៉ាប់​រងឃុំ​ទ្រឿង​ឡុង​ហ្វា ក្រោម​សក្ខីភាព​នៃ​តំណាង​ទាំង​សងខាង។

        ​ក្នុង​ពីធីចុះអនុស្សរណៈនេះ មាន​ការចូល​រួមនៃ​លោក​ Tran Văn Dan លេខាបក្ខ​ឃុំ​ទ្រឿង​ឡុង​ហ្វា ព្រម​ជា​មួយ​បណ្ដា​សមមិត្តថ្នាក់ដឹក​នាំ​គណៈ​កម្មាធិការ​ប្រជាជន​ឃុំ។ រីឯសាកលវិទ្យាល័យ​ត្រា​វិញមានការចូលរួមរបស់ លោកសាស្រ្តាចារ្យ​រង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការ​រង​នៃសាកលវិទ្យាល័យ​ត្រាវិញ, លោក​ Nguyen Van Long ប្រធាន​ការិយាល័យ​គណៈកម្មាធិការបក្ខ អនុប្រធានការិយាល័យ​រដ្ឋបាល មួយ​អន្លើ​ដោយ​លោក​គ្រូ អ្នក​គ្រូ ថ្នាក់ដឹក​នាំ​អង្គភាពនានា​របស់សាលា។

9-1

        ក្នុង​អង្គពិធីនេះ លោក​សាស្រ្តាចារ្យ​រង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការ​រង​នៃសាកលវិទ្យាល័យ​ត្រាវិញមានប្រសាសន៍ថា៖ ពិធី​ចុះ​អនុស្សរណៈ​នេះ​មាន​អត្ថន័យ​យ៉ាង​សំខាន់ ញ៉ាំងឲ្យ​​ចំណងសាមគ្គីនៃអង្គភាព​ទាំង​ពីរ​មួយ​ថ្ងៃ​កាន់​តែជិត ព្រមទាំងអប់រំ​សីលធម៌ប្រពៃណី​បដិវត្តន៍ដល់​កងជួរកម្មាភិបាល បុគ្គលិក ​និងសិស្ស​និស្សិត។ល។​ ពុំនោះសោតរួមចំណេក​ដោះស្រាយ​បាន​នូវភាពលំបាក​ក្នុង​សកម្មភាព​របស់​ឃុំ​ទ្រឿង​ឡុងហ្វា ជំរុញ​កិច្ច​សហការក្នុ​ង​ចលនានៃបណ្ដាអង្គការសម្ព័ន្ធ​យុវជនរបស់​ភាគី​ទាំង​ពីរ។

9-2

        លោក​ Tran Văn Dan លេខាបក្ខឃុំ​ទ្រឿង ឡុង ហ្វា​ ក៏មាន​ប្រសាសន៍​ថា​៖ បច្ចុប្បន្ននៅ​ក្នុង​ឃុំ​ទ្រឿង​ ឡុង​​​ ហ្វា​ មាមីងបងប្អូនជួប​លំបាក​ជា​ច្រើន​ក្នុ​ង​ការធ្វើបច្ចុប្បន្នភាពវិទ្យាសាស្រ្តបច្ចេកវិទ្យា ស្ដីពីការអភិវឌ្ឍ​និង​រក្សាទុក​នូវផល​ដំណាំ​ ​សត្វចិញ្ចឹម​ក្នុង​វិស័យ​កសិកម្ម ជលផល ក៏​ដូច​ជា​បណ្ដាទម្រង់ផ្ដើមធ្វើ​អាជីវកម្ម។ សង្ឃឹម​ថា​ក្នុង​ពេល​ខាង​មុខនេះ ជា​មួយ​កិច្ច​សហការ​ទទួល​រ៉ាប់រង​របស់​សាកលវិទ្យាល័យ​ត្រាវិញ នឹង​ជួយ​ឲ្យ​ឃុំ​ទ្រឿង​ឡុង​ហ្វា​មាន​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ។

        ឆ្លង​តាម​ការ​ដោះ​ដូរយោបល់ ​អង្គភាពទាំងពីរបាន​ឯកភាព​នូវសកម្មភាពមួយចំនួនក្នុងពេលខាងមុខ​ដូច​ជា៖ សាកលវិទ្យាល័យជំនួយ​កង​កម្លាំង មធ្យោបាយ សម្ភារៈ ដើម្បី​អនុវត្ត​សកម្មភាពឯកទេស ផ្ទេរ​បទពិសោធន៍បច្ចេកទេស បច្ចេកវិទ្យានិង​ផ្ដល់​ជូនពត៌មានជា​ចាំបាច់។ ទន្ទឹម​នឹង​នោះ គណៈកម្មាធិការ​ប្រជាជន​ឃុំទ្រឿង​ឡុង​ហ្វាឧបត្ថម្ភ​សម្ភារៈ ធនធានមនុស្ស​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល នៅ​ពេល​ដែល​សាកលវិទ្យាល័យត្រាវិញបំពេញកិច្ចការ។      សាកលវិទ្យាល័យត្រាវិញចូល​រួម​សហប្រតិបត្តិការ​ជំនួយឲ្យ​ឃុំ​សម្រេច​បាននូវ​បណ្ដាលក្ខណៈវិនិច្ឆ័យក្លាយជា​ឃុំ​ជន​បទ​ថ្មីលំដាប់ថ្នាក់​ខ្ពស់ ជំរុញ​ផ្លាស់​ប្ដូរទម្រង់ផលិតកសិកម្ម ចាត់​តាំង​ហ្វឹកហ្វឹន ជំនួយ​ការផ្ទេរ​បទពិសោធន៍វិទ្យាសាស្រ្តបច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម ជលផល ជំនួយ​ឃុំ​អភិវឌ្ឍនិងសម្រេច​បានផលិតផល OCOP រួមចំណែក​​អនុវត្ត​សុខុមាលភាពសង្គមទូទាំង​ភូមិសាស្ត្រឃុំ។

អត្ថបទ​ដោយ៖ Quốc Vinh

ប្រែ​សម្រួល​ដោយ៖​ Sơn Văn Đông

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចុះអនុស្សរណៈការទទួលរ៉ាប់រងឃុំទ្រឿងឡុងហ្វា