វាយតម្លៃសមត្ថភាពបណ្តុះបណ្តាល ឯកទេសកម្រិតទី១ នៅសាកលវិទ្យាល័យត្រាវិញ

(TVU) – កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១គណៈកម្មការវាយតម្លៃសមត្ថភាពបណ្តុះបណ្តាលឯកទេសកម្រិតទី១របស់ក្រសួងសុខាភិបាល ដឹកនាំដោយលោកបណ្ឌិត Pham Van Tac ជាអនុប្រធានក្រុមប្រឹក្សាវេជ្ជសាស្ត្រជាតិនាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងបណ្តុះបណ្តាលបានអញ្ជើញមកធ្វើបេសកកម្មនៅសាកលវិទ្យាល័យត្រាវិញ។

10-1

ក្នុងដំណើរបេសកកម្មនេះ គណៈកម្មការវាយតម្លៃបានពិនិត្យមើលសមត្ថភាពការបណ្តុះបណ្តាលឯកទេសកម្រិតទី១របស់សាកលវិទ្យាល័យត្រាវិញចំពោះឯកទេសចំនួន៥គឺ៖វេជ្ជសាស្រ្តទូទៅ សល្យសាស្ត្រសម្ភពនិងរោគស្ត្រីរោគកុមារទន្តវទនសាស្ត្រ។

ទទួលគណៈកម្មការវាយតម្លៃ រួមមានលោកសាស្ត្រាចារ្យរងបណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញរួមជាមួយនឹងសាកលវិទ្យាធិការរងនានានិងថ្នាក់ដឹកនាំមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញមន្ទីរពេទ្យសម្ភព រោគស្ត្រីនិងរោគកុមារខេត្តត្រាវិញនិងមន្ទីរពេទ្យពហុព្យាបាលមជ្ឈមណ្ឌលតៀនយ៉ាង(Tien Giang)មន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ ថ្នាក់ដឹកនាំមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្តមហាវិទ្យាល័យទន្តវទនសាស្ត្រនិងអ្នកឯកទេសថ្នាក់ដឹកនាំការិយាល័យនិងស្ថាប័នទាំងឡាយនៃសាកលវិទ្យាល័យ។

ក្នុងសុន្ទរកថាស្វាគមន៍សាស្ត្រាចារ្យរងបណ្ឌិត Pham Tiet Khanhបានថ្លែងអំណរគុណចំពោះគណៈកម្មការវាយតម្លៃនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលផ្ដល់ឱកាសនិងបង្កលក្ខណៈ​​សម្រាប់សាកលវិទ្យាល័យត្រាវិញដើម្បីអាចបន្តការអនុវត្តភារកិច្ចបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ គុណភាពជូនសហគមន៍បំពេញតម្រូវការជាក់ស្តែងរបស់សង្គមក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបស្ដីពីសមត្ថភាពបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញារបស់សាកលវិទ្យាល័យ​​ទាំងពីទើបចាប់ផ្ដើមរហូតមកដល់ដំណាក់កាលនេះនិងពាក្យស្នើសុំចំនួនសម្រាប់ការទទួលភារកិច្ចបណ្តុះបណ្តាលឯកទេសកម្រិតទី១ គណៈកម្មការវាយតម្លៃក៏បានផ្ដល់អនុសាសន៍ដ៏លម្អិតទៅលើកម្មវិធីសិក្សាខ្លឹមសារនៃការបណ្ដុះបណ្ដលធនធានគ្រូបង្រៀនទីតាំងសម្រាប់ការអនុវត្ត និងបរិក្ខារនានាដែលជំនួយដល់ការបណ្ដុះបណ្ដាលគ្រូពេទ្យកម្រិតទី១ ឯកទេស វេជ្ជសាស្រ្តទូទៅសល្យសាស្ត្រសម្ភពនិងរោគស្ត្រីរោគកុមារទន្តវទនសាស្ត្រ ប្រកបដោយគុណភាពល្អ។

លោកបណ្ឌិត Pham Van Tac ប្រធានគណៈកម្មការវាយតម្លៃបានអោយតម្លៃខ្ពស់ចំពោះកម្មវិធីសិក្សាទាំងនោះរបស់សាកលវិទ្យាល័យ ហើយថានេះជាកម្មវិធីស្នូលទាំងនៃវិស័យសុខាភិបាល។លោកបណ្ឌិត Pham Van Tac បានស្នើឱ្យសាលាទទួលយកឱ្យបានពេញលេញនូវអនុសាសន៍ទាំងអស់របស់សមាជិកគណៈកម្មការវាយតម្លៃ​​សាកលវិទ្យាល័យត្រាវិញ ក៏ត្រូវយកចិត្តទុកដាក់បន្ថែមលើទីតាំងសម្រាប់ការអនុវត្តរបស់និស្សិត។ ចំពោះធនធានគ្រូបង្រៀនវិញ គប្បីប្រើប្រាស់ធនធានមនុស្សអោយមានប្រសិទ្ធិភាពបំផុត សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយផ្នែកសុខាភិបាលនៅមូលដ្ឋាននិងធនធានមនុស្សដែលមានស្រាប។

ជាការសន្និដ្ឋាន គណៈកម្មការវាយតម្លៃបានឯកភាពជាមួយអ្នកឯកទេសព្រមព្រៀងអនុម័តកម្មវិធីបណ្តុះបណ្តាលវេជ្ជសាស្ត្រ ឯកទេសកម្រិតទី១ទាំងប្រាំ ហើយស្នើអោយសាកលវិទ្យាល័យកែតម្រូវតាមយោបល់របស់គណៈកម្មការអោយបានឆាប់រហ័សដើម្បីផ្ញើទៅក្រសួងសុខាភិបាល អនុម័តដាក់អោយដំណើរការ។

នាពេល​កន្លងមកសាកលវិទ្យាល័យត្រាវិញមានកម្មវិធីសិក្សា​ចំនួន១១ត្រូវបានការទទួលស្គាល់អំពី​គុណភាពបណ្ដុះ​បណ្ដាល​​ស្រប​តាម​ស្តង់ដា​អន្តរជាតិដូចAUN-QA និង FIBAA។ ក្នុង​នោះ​មាន​កម្មវិធីសិក្សា​ចំនួន៥​បាន​សម្រេច​​ស្រប​តាមស្តង់ដានៃ​AUN-QA គឺ បរិញ្ញាបត្រ​កសិកម្ម បរិញ្ញាបត្រវារីវប្បកម្ម​បសុពេទ្យ ​បរិញ្ញាបត្រ​គិលានុបដ្ឋាក និង បរិញ្ញាបត្រ​​ភាសាខ្មែរ។​ ក្រៅ​ពី​នោះ មាន​កម្មវិធីសិក្សា​ចំនួន៦​ដែលសម្រេច​បាន​ស្រប​តាមស្តង់ដាគុណភាពបណ្ដុះ​បណ្ដាល​នៃ​​FIBAA រួម​មាន៖ បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យនិងបរិញ្ញាបត្រ​ហិរញ្ញវត្ថុ-ធនាគារព្រម​ទាំង​កម្មវិធី​សិក្សា​ថ្នាក់​អនុបណ្ឌិតគ្រប់គ្រងធុរកិច្ច អនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច។​

អត្ថបទដោយ៖ Hoang Nam

ប្រែសម្រួលដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វាយតម្លៃសមត្ថភាពបណ្តុះបណ្តាល ឯកទេសកម្រិតទី១ នៅសាកលវិទ្យាល័យត្រាវិញ