សាកលវិទ្យាល័យត្រាវិញបន្តស្ថិតក្នុងចំណាត់ថ្នាក់ក្រុម ២០០សាកលវិទ្យាល័យដែលអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២១

អង្គការUI GreenMetric World University Rankings ទើបតែប្រកាសពីចំណាត់ថ្នាក់នៃ​សាកល​វិទ្យាល័យ ដែលអភិវឌ្ឍប្រកបដោយចីរភាពលើពិភពលោកក្នុងឆ្នាំ២០២១ ​ក្នុង​នោះ​ សាកល​វិទ្យាល័យត្រាវិញ (TVU) បានបន្តស្ថិតក្នុងចំណាត់​ថ្នាក់​ក្រុម ២០០ នៃ​សាកល​វិទ្យាល័យ​ដែល​អភិវឌ្ឍប្រកបដោយចីរភាព និង​​ស្និទ្ធស្នាលជាមួយបរិស្ថាន។

11-1

ជាក់ស្តែង សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់លេខ ១៨១/៩៥៩ (ដោយពិន្ទុសរុប ៧៣២៥)។ ឆ្នាំនេះ មានសាកលវិទ្យាល័យចំនួន៩៥៩ នៅ​លើ​ពិភពលោក​ចូលរួម​ក្នុង​ការរៀប​ចំណាត់​ថ្នាក់​អន្តរជាតិដែល​​មាន​កិត្យានុភាព​នេះ កើន​៤៧ សាលា បើប្រៀបធៀបនឹង​ឆ្នាំ​២០២០។

UI GreenMetric គឺជាអង្គការតែមួយគត់នៅលើ​ពិភពលោកដែលរៀប​ចំណាត់​ថ្នាក់​សាកល​វិទ្យាល័យស្រប​តាម​លក្ខណៈ​វិនិច្ឆ័យនៃការកសាង និង​អភិវឌ្ឍ​សាកលវិទ្យាល័យ​ប្រកប​ដោយ​ចីរភាព ស្និទ្ធស្នាលនឹងបរិស្ថានធម្មជាតិ។ ប្រព័ន្ធ​នេះ​ចាត់​ថ្នាក់​សាកលវិទ្យាល័យ​ដោយ​ផ្អែក​លើ​លក្ខណៈវិនិច្ឆ័យចំនួន​ប្រាំ​មួយ​៖ ទេសភាពនិងភាពទំនើប, ស្និទ្ធស្នាលនឹងបរិស្ថាន,ហេដ្ឋារចនាសម្ព័ន្ធ; គោល​នយោបាយ​ថាមពលស្អាត និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ; ការគ្រប់គ្រងកាក​សំណល់​របស់​សាលា; គោលនយោបាយស្តីពីការប្រើប្រាស់ និង​ប្រើប្រាស់ឡើងវិញនូវធនធានទឹក; ប្រព័ន្ធគមនាគមន៍ឆ្លាតវៃនិងចុងក្រោយគឺសមត្ថភាព​អប់រំ។

11-2

ប៉ុន្មានឆ្នាំមកនេះ TVU បានអភិវឌ្ឍគុណភាពបណ្តុះបណ្តាលយ៉ាងខ្លាំង លើកកម្ពស់កិច្ចសហប្រតិបត្តិការ សហការជាមួយសហគ្រាស ជំរុញការងារសហគ្រិនភាព និងភាពច្នៃប្រឌិត លើកកម្ពស់កិច្ចការទទួលខុសត្រូវចំពោះការបម្រើសហគមន៍ ជាពិសេសគឺធ្វើសមាហរណកម្ម អន្តរជាតិយ៉ាងខ្លាំងក្លាក្នុងកិច្ចការបណ្តុះបណ្តាល។ សាលាបានជាប់​ចំណាត់​ថ្នាក់​ទី៧១ក្នុងក្រុម១០០នៃសាកល​វិទ្យាល័យ ដែលមានឥទ្ធិពល និងការរួមចំណែកជាវិជ្ជមាន​​ដល់សង្គមនេះបើយោងតាមWURI Ranking ២០២១

ទន្ទឹមនឹងនោះ សាកលវិទ្យាល័យត្រាវិញមានកម្មវិធីសិក្សា​ចំនួន ១១ ត្រូវ​បាន​ការ​ទទួល​ស្គាល់​អំពី​​គុណភាពបណ្ដុះ​បណ្ដាល​​ស្រប​តាម​ស្តង់ដា​អន្តរជាតិដូច AUN-QA និង FIBAA។ ហើយនេះជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យឈាន​មុខ​​នៅតំបន់វាល​រាប​​ទន្លេគឺវឡុង ដោយមានកម្មវិធីសិក្សា​ជា​ច្រើន​ដែល​សម្រេច​បានការ​ទទួល​ស្គាល់គុណភាព​បណ្ដុះ​​បណ្ដាល​​តាមស្តង់ដាអន្តរជាតិ AUN-QA និង FIBAA​ក្នុង​នោះ​មាន​កម្មវិធីសិក្សា​ចំនួន៥​ បាន​សម្រេច​​ស្រប​តាមស្តង់ដានៃ​ AUN-QA គឺ បរិញ្ញាបត្រ​កសិកម្មបរិញ្ញាបត្រវារីវប្បកម្ម​ បសុពេទ្យ ​បរិញ្ញាបត្រ​គិលានុបដ្ឋាក និង បរិញ្ញាបត្រ​​ភាសាខ្មែរ។​ក្រៅ​ពី​នោះ មាន​កម្មវិធីសិក្សា​ចំនួន៦​ ដែលសម្រេច​បាន​ស្រប​តាមស្តង់ដាគុណភាពបណ្ដុះ​បណ្ដាល​នៃ​​ FIBAA រួម​មាន៖បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ចបរិញ្ញាបត្រសេដ្ឋកិច្ចបរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រ​ហិរញ្ញវត្ថុ-ធនាគារ ព្រម​ទាំង​កម្មវិធី​សិក្សា​ថ្នាក់​អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម​ អនុបណ្ឌិត​គ្រប់​គ្រងសេដ្ឋកិច្ច។

TVU ក៏បានបញ្ចប់ការពិនិត្យ​​​វាយតម្លៃ​គុណភាព​កម្មវិធី​សិក្សា​តាម​ស្ដង់ដា​ ABET សម្រាប់បរិញ្ញាបត្រ​បច្ចេកវិទ្យាព័ត៌មានសាកល​វិទ្យាល័យ​ត្រា​វិញ​នឹងបន្តការដាក់​ឱ្យ​ពិនិត្យ​វាយ​តម្លៃ​តាម​ស្ដង់ដា​ AUN-QAចំពោះកម្មវិធីសិក្សា​​​ វិទ្យាសាស្ត្រ​សុខាភិបាល និង​ជា​ស្ដង់​ដា​ ABET ចំពោះមុខ​ជំនាញ​វិស្វកម្ម និង​បច្ចេកវិទ្យានានា។

អ្នកជំនាញបានជឿជាក់ថា ទោះជាសាកលវិទ្យាល័យណាក៏ដោយ នៅពេលដែលមានកម្មវិធីសិក្សាត្រូវបានទទួលស្គាល់អំពី​​គុណភាពបណ្ដុះ​បណ្ដាល​​ស្រប​តាម​ស្តង់ដា​អន្តរជាតិដូច AUN - QA, FIBAA, ABET គឺជាការទទួលស្គាល់អន្តរជាតិចំពោះគុណភាពបណ្តុះបណ្តាល ឆ្លើយតបនឹងតម្រូវ​ការ​លក្ខណៈ​ធានាគុណភាព​​ខ្ពស់​​ អំពីសម្ភារៈឧបទេស កងជួរ​គ្រូ​បង្រៀនមាន​សមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់។ កម្មវិធី​សិក្សាជឿនលឿន និងវិធីសាស្រ្តបង្រៀនសកម្ម ជួយសិក្ខាកាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឆ្លើយ​តប​នឹងតម្រូវការ​​ជ្រើសរើសបុគ្គលិកមួយថ្ងៃកាន់តែកើនឡើងនៃសហគ្រាស។ អាស្រ័យហេតុនេះ សិស្ស​និស្សិតដែលសិក្សាមុខជំនាញដែលបានទទួលស្គាល់ដោយ AUN - QA, FIBAA, ABET នៅ TVU នឹងមានប្រៀបជាច្រើននៅពេលចូលរួមក្នុងការស្វែងរកការងារធ្វើ ចូលរួមស្វែងរកការងារលើទីផ្សារ​ការ​ងារ​អន្តរជាតិ និងអភិវឌ្ឍខ្លួនបានល្អ។

 

 អត្ថបទដោយ៖ Đong Khoi

 ប្រែសម្រួលដោយ៖ Van Thon

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបន្តស្ថិតក្នុងចំណាត់ថ្នាក់ក្រុម ២០០សាកលវិទ្យាល័យដែលអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២១