អង្គសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ VNIVT ២០២១ ក្រោមប្រធានបទ «បញ្ហាដែលបានជ្រើសរើសមួយចំនួនស្ដីពីបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT)»

នៅ​ថ្ងៃទី១៣ និង ១៤​ ខែធ្នូ ឆ្នាំ២០២១​ - សាស្ត្រាចារ្យនៃមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យានៃ​សាកលវិទ្យាល័យត្រាវិញ បានចូលរួមសិក្ខាសាលា​វិទ្យាសាស្ត្រថ្នាក់ជាតិលើកទី២៤​ ឆ្នាំ២០២១​ ក្រោម​ប្រធានបទ​ «បញ្ហាជ្រើសរើសមួយចំនួននៃបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (VNICT)» ដោយបាន​​​សាកលវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ នៃ​សាកលវិទ្យាល័យ Thai Nguyen សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននៃ​​បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមរៀបចំនៅទីក្រុង Thai Nguyen តាម​រយៈ​​ប្រព័ន្ធ​អ៊ីនធឺណិត និងដោយ​ផ្ទាល់។

anh-hoi-thao-1-1068x679

គិតមក​ដល់​បច្ចុប្បន្ន​ សិក្ខាសាលា​ត្រូវ​បានប្រព្រឹត្តឡើងចំនួន២៤​លើក​ ដោយមានប្រធានបទសំខាន់ៗ​ផ្សេងៗគ្នាដែលមនុស្សជាច្រើនកំពុងចាប់អារម្មណ៍អំពី​បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ ក្រោម​ប្រធានបទ «បញ្ញាសិប្បនិម្មិតក្នុងការបង្វែរឌីជីថល»​ ត្រូវបានចាត់ទុកថាជាវិស័យក្តៅ​បំផុតនាពេលបច្ចុប្បន្ននេះ។ ដូច្នេះហើយ​ អង្គ​សិក្ខាសាលាបានទាក់ទាញអ្នក​ចូល​រួម​ជិត​៣០០នាក់ ដែលជាអ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យនានា។

លោក Nguyen Truong Thang ប្រធាន​វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន ហើយ​ក៏​ជា​ប្រធានគណៈកម្មការរៀបចំអង្គសិក្ខាសាលា​បានឲ្យដឹងថា៖ «សិក្ខាសាលា​លើក​​នេះទទួលបានអត្ថបទជាង២០០ ពីអ្នកនិពន្ធនៅទូទាំងប្រទេស។ បន្ទាប់ពីការត្រួតពិនិត្យក្នុង​លក្ខណៈ​ឯករាជ្យចំនួនពីរលើក​ គណៈកម្មការរៀបចំអង្គសិក្ខាសាលា​បានជ្រើសរើសអត្ថបទដែល​ល្អបំផុតបាន​១១៥អត្ថបទដើម្បីបោះពុម្ពជាអត្ថបទពេញលេញនៅក្នុង​កម្រង​អត្ថបទ​ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​គ្រឹះស្ថាន​បោះពុម្ព​និង​ចែកផ្សាយផ្នែក​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​​ដោយ​មាន​លេខ​កូដសម្គាល់​តាម​ស្តង់ដាអន្តរជាតិ (ISBN) និងបានគិត​ពិន្ទុ​អំពី​អត្ថបទ​វិទ្យាសាស្ត្រ​នៃ​ក្រុមប្រឹក្សាជាតិ​ស្ដីពី​ការផ្ដល់​ឋានៈជា​សាស្រ្តាចារ្យ និងសាស្ត្រាចារ្យរង»។

anh-hoi-thao-2

 

អង្គសិក្ខាសាលាលើក​នេះ សាកលវិទ្យាល័យត្រាវិញមានអត្ថបទ​ចំនួនពីរ​ដែលត្រូវបានជ្រើសរើសដើម្បីបោះពុម្ពផ្សា​​និងធ្វើ​បទ​បង្ហាញនៅអនុគណៈកម្មការសន្តិសុខព័ត៌មាននៃ​សិក្ខាសាលា​ រួមមាន៖ «ការលាក់ព័ត៌មានពីរជាន់ដែលមានមូលដ្ឋានលើ PVO» - ដោយ អនុបណ្ឌិត Tram Hoang Nam, អនុបណ្ឌិត Huynh Van Thanh, បណ្ឌិត​ Vo Phuoc Hung និង​​សាស្ត្រាចារ្យរង​បណ្ឌិត Nguyen Thai Son និងអត្ថបទទី​ពីរគឺ «ដំណោះស្រាយលាក់បាំងដែលអាចបញ្ច្រាស់បានដោយផ្អែកលើការពង្រីកពីរស្រទាប់ក្នុងប្លុករូបនីមួយៗ»​ ដោយ អនុបណ្ឌិត Huynh Van Thanh, អនុបណ្ឌិត Tram Hoang Nam, បណ្ឌិត​ Vo Phuoc Hung និង​​សាស្ត្រាចារ្យរង​បណ្ឌិត Nguyen Thai Son។

សិក្ខាសាលា​នេះគឺជាវេទិកាវិទ្យាសាស្ត្រដើម្បីជួយឲ្យអ្នកស្រាវជ្រាវ គ្រូបង្រៀន និងអ្នកគ្រប់គ្រងក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍មាន​ឱកាស​ដោះដូរចំណេះដឹង​ ចែករំលែកបទពិសោធន៍ ក៏ដូចជាស្វែងរកនូវ​កិច្ចសហប្រតិបត្តិការទៅវិញទៅមក៕

អត្ថបទដោយ៖ Van Thanh

ប្រែសម្រួលដោយ៖ Seha Thach

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ VNIVT ២០២១ ក្រោមប្រធានបទ «បញ្ហាដែលបានជ្រើសរើសមួយចំនួនស្ដីពីបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT)»