សាកលវិទ្យាល័យត្រាវិញ៖ វិនិយោគបណ្ដុះបណ្ដាលលើមុខជំនាញឯកទេស​ពិសេស​ជាច្រើនតាមរយៈការធ្វើពិពិធកម្មស្របតាម​និន្នាការ​អភិវ​ឌ្ឍ​តំបន់

TVU–ដើម្បី​ឆ្លើយ​តបនឹងតម្រូវការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកបដោយ​គុណ​ភាព​ខ្ពស់សម្រាប់ការ​អភិវ​ឌ្ឍតំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ សាកលវិទ្យាល័យ​ត្រា​វិញ(TVU)​​កំពុង​ឆ្ពោះទៅ​សមាហរណកម្ម​អន្តរ​ជាតិ​និង​វិនិយោគលើមុខ​ជំ​នាញ​ឯកទេស​ពិសេស​ជា​ច្រើន​តាម​រយៈការធ្វើពិពិធកម្ម​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​អាជីវកម្ម​ក៏ដូច​ជា​តម្រូវ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​កិច្ច​ក្នុង​តំបន់។

12-1

12-3

សាកលវិទ្យាល័យ​ត្រា​វិញ

12-2

TVU កំពុងទទួលបានការវាយតម្លៃខ្ពស់ចំពោះ​មុខ​​ជំ​នាញ​ឯកទេសលេច​ធ្លោមួយចំនួន​ដូច​ជា៖ កសិកម្ម-ជលវប្បកម្ម; បច្ចេកទេស-បច្ចេកវិទ្យា; វិទ្យាសាស្ត្រសុខាភិបាល; ភាសាបរទេស; សេដ្ឋកិច្ច-នីតិសាស្រ្ត; ភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ; គីមី​អនុវត្ត; គរុកោសល្យ; គ្រប់គ្រងកិច្ចការរដ្ឋបាលការិយាល័យ; ទេសចរណ៍ - ភោជនីយដ្ឋាន សណ្ឋាគារ; ទ្រឹស្តីនយោបាយ; វិទ្យាសាស្ត្រមូលដ្ឋាន; ទន្តវទនសាស្ត្រ​; ជីវបច្ចេកវិទ្យា និងបរិស្ថាន។​

ក្នុងនោះសាលាផ្តោតទៅលើការវិនិយោគ និងអភិវឌ្ឍធនធានមនុស្ស​ប្រកប​ដោយ​គុណភាពខ្ពស់ លើវិស័យថាមពល អគ្គិសនី កំពង់ផែ កសិកម្មសម្របខ្លួនតាមបម្រែបម្រួលអាកាសធាតុ វិទ្យាសាស្ត្រសុខាភិបាល សេដ្ឋកិច្ច ទេសចរណ៍ និងជីវបច្ចេកវិទ្យា គ្រប់គ្រងបរិស្ថាន ... ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុង​តំបន់​​វាល​ទំនាបទន្លេគឺវឡុង និងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ជំរុញ​កិច្ច​សហប្រតិបត្តិការអន្តរជាតិ ក្នុងការបណ្តុះបណ្តាល ពង្រីកការ​បញ្ជូន​និស្សិត​ទៅ​ធ្វើ​ការ​នៅប្រទេស​ក្រៅ ផ្នែកគិលានុបដ្ឋាក បចេ្ចកទេសនិងបច្ចេកវិទ្យា កសិកម្ម ចិញ្ចឹមសត្វ វប្បធម៌និងទេសចរណ៍ ផ្សារភ្ជាប់ជាមួយនឹងសហគ្រាស​ក្នុងនិងក្រៅខេត្ត ធ្វើការ​បណ្តុះ​បណ្តាល​តាមអាសយដ្ឋានដែលត្រូវការបុគ្គលិក ជាពិសេស​គឺ​ពង្រីក​កម្មវិធី​បណ្តុះ​បណ្តាល​ Coop - ដែល​ជាទម្រង់បណ្តុះបណ្តាលដ៏ពិសេសនៃTVU

12-4

សាស្រ្តាចារ្យរង បណ្ឌិត​Pham Tiet Khanhដោះដូរកិច្ចសហប្រតិបត្តិការជាមួយលោកស្រីឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព Canada ប្រចាំនៅវៀតណាម -២០១៩

12-5

លោកLe Van Han- ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញនិង​សាស្ត្រាចារ្យ​រង​បណ្ឌិត Pham Tiet Khanh បើកខ្សែបូ​ក្នុង​ពិធីសម្ពោធ​ដាក់​ដំណើរ​ការ​វិទ្យាស្ថានKing Sejong -​ត្រា​វិញ

TVU បានកែលម្អយ៉ាងខ្លាំងចំពោះគុណភាពបណ្ដុះបណ្ដាល​ឆ្ពោះទៅសមាហរណកម្មអន្តរជាតិលើវិស័យបណ្ដុះបណ្ដាល​ហើយរ៉ាប់រងធានាអំពីគុណភាពអប់រំលើមុខ​ជំនាញជាច្រើន។​​ មកដល់បច្ចុប្បន្ននេះសាកលវិទ្យាល័យត្រាវិញមានកម្មវិធីសិក្សា​ចំនួន ១១ ត្រូវ​បាន​ការ​ទទួល​ស្គាល់​អំពី​​គុណភាពបណ្ដុះ​បណ្ដាល​​ស្រប​តាម​ស្តង់ដា​អន្តរជាតិដូចAUN-QA និង FIBAA។​ ហើយនេះជា​សាកល​វិទ្យា​ល័យ​ឈាន​មុខ​គេ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវឡុង ដោយ​មាន​កម្មវិធី​សិក្សា​គុណភាព​ខ្ពស់​ស្រប​តាម​ស្ដង់​ដា​អន្តរជាតិ​ដូច​ជា​ FIBAA, AUN-QA។ ក្នុង​នោះ​មាន​កម្មវិធីសិក្សា​ចំនួន៥​ បាន​សម្រេច​​ស្រប​តាម​ស្តង់​ដា​នៃ​​ AUN-QA គឺ បរិញ្ញាបត្រ​កសិកម្មបរិញ្ញាបត្រវារីវប្បកម្ម​ បសុពេទ្យ ​បរិញ្ញាបត្រ​គិលានុបដ្ឋាក និង បរិញ្ញាបត្រ​​ភាសាខ្មែរ។​ក្រៅ​ពី​នោះ មាន​កម្មវិធីសិក្សា​ចំនួន៦​ ដែល​សម្រេច​​បាន​​ស្រប​តាមស្តង់ដាគុណភាពបណ្ដុះ​បណ្ដាល​នៃ​​ FIBAA រួម​មាន៖​បរិញ្ញាបត្រ​គ្រប់គ្រងធុរកិច្ចបរិញ្ញាបត្រសេដ្ឋកិច្ចបរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រ​ហិរញ្ញវត្ថុ-ធនាគារ ព្រម​ទាំង​កម្មវិធី​សិក្សា​ថ្នាក់​អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម​ អនុបណ្ឌិត​គ្រប់​គ្រងសេដ្ឋកិច្ច។​​

TVU ក៏បានបញ្ចប់ការពិនិត្យ​​​វាយតម្លៃ​គុណភាព​កម្មវិធី​សិក្សា​តាម​ស្ដង់ដា​ ABET សម្រាប់បរិញ្ញាបត្រ​បច្ចេកវិទ្យាព័ត៌មាន។សាកល​វិទ្យាល័យ​ត្រា​វិញ​នឹងបន្តការដាក់​ឱ្យ​ពិនិត្យ​​វាយ​តម្លៃ​តាម​ស្ដង់ដា​ AUN-QA ចំពោះកម្មវិធីសិក្សា​​​ វិទ្យាសាស្ត្រ​សុខាភិបាល និង​ជា​ស្ដង់​ដា​ ABET ចំពោះមុខ​ជំនាញ​វិស្វកម្ម និង​បច្ចេកវិទ្យានានា។​ បណ្ដា​អង្គការ​ទទួល​ស្គាល់​គុណភាពអន្តរជាតិដូចជា AUN - QA, FIBAA, ABETសុទ្ធតែ​ជាអង្គការ​ដែល​មាន​កិត្យានុភាព​លើពិភពលោក ទទួលបានការវាយតម្លៃ​ខ្ពស់​ជួរ​មុខ​ដោយ​សហគមន៍​អាជីវកម្ម។

អ្នកជំនាញបានជឿជាក់ថា ទោះជាសាកលវិទ្យាល័យណាក៏ដោយ នៅ​ពេល​ដែល​មាន​កម្មវិធីសិក្សា​ត្រូវបានទទួលស្គាល់អំពី​​គុណភាពបណ្ដុះ​បណ្ដាល​​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ដូច AUN - QA, FIBAA, ABET គឺជាការទទួល​ស្គាល់​អន្តរជាតិ​ចំពោះ​គុណ​ភាព​បណ្តុះបណ្តាល ឆ្លើយតបនឹងតម្រូវ​ការ​លក្ខណៈ​ធានាគុណភាព​​ខ្ពស់​​ អំពី​សម្ភារៈ​ឧបទេស​កងជួរ​គ្រូ​បង្រៀន​មាន​សមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់។ កម្មវិធី​សិក្សាជឿនលឿន និងវិធីសាស្រ្តបង្រៀនសកម្ម ជួយសិក្ខាកាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឆ្លើយ​តប​នឹងតម្រូវការ​​ជ្រើសរើសបុគ្គលិកមួយថ្ងៃកាន់តែកើនឡើងនៃសហគ្រាស។ អាស្រ័យ​ហេតុនេះ សិស្ស​និស្សិតដែលសិក្សាមុខជំនាញដែលបានទទួលស្គាល់ដោយ AUN - QA, FIBAA, ABET នៅ TVU នឹងមានប្រៀបជាច្រើននៅ​ពេល​ចូល​រួម​ក្នុងការ​ស្វែង​រកការងារធ្វើ ចូលរួមស្វែងរកការងារលើទីផ្សារ​ការ​ងារ​អន្តរជាតិ និងអភិវឌ្ឍ​ខ្លួន​បាន​ល្អ។​

បរិយាកាសសិក្សារៀនសូត្រល្អ ពោរពេញដោយថាមវន្ត

TVU គឺជាថ្នាលបណ្ដុះគំនិតថ្មី ក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និង​ការផ្ដើមធ្វើអាជីវកម្ម “STAR UP” គឺជាកន្លែង​ផ្សារភ្ជាប់ស្អិតរមួតរវាង​សិស្ស​និស្សិត​ជាមួយនឹង​សហគ្រាស ខិតខំបង្កើតការងារអោយនិស្សិត។ មន្ទីរ​ពេទ្យ​រប​ស់​សាលា គឺជាទីតាំងថែទាំសុខភាពដ៏ល្អសម្រាប់និសិត្សនិងសហគមន៍។

រួមជាមួយនឹងគោលនយោបាយដ៏ល្អជាច្រើនឆ្ពោះទៅកាន់អ្នកសិក្សាដូចជា៖ មិនគិត​ថ្លៃ​សិក្សា ១០០% ចំពោះនិស្សិតដែលកំពុង​សិក្សាផ្នែកគរុកោសល្យ, ប្រ​គំ​ឧបករណ៍​តន្ត្រី​ប្រ​ពៃណី។ គោលនយោបាយផ្ដល់អាហារូបករណ៍លើកទឹកចិត្តសិក្សា(ប្រមាណ​៥០%​នៃ​ថ្លៃ​សិក្សាទូទាំងវគ្គសិក្សា) សម្រាប់និស្សិតស្រីៗដែលកំពុងសិក្សាផ្នែកបច្ចេកវិទ្យា។ ជំនួយ​និស្សិតកម្ចីទុនផ្ដើមធ្វើអាជីវកម្ម និងអនុវត្តបានរាល់គោលនយោបាយ​សម្រាប់​និស្សិត​ដែលមានស្ថានភាពក្រីក្រ និស្សិតជាជនជាតិខ្មែរនិស្សិតស្ថិត​ក្នុង​ក្រប​ខណ្ឌ​គោល​នយោបាយ និងនិស្សិតដែលជួបការលំបាក ស្រប​តាមបទប្បញ្ញត្តិ​បច្ចុប្បន្ន

មជ្ឈមណ្ឌលរក្សាឯកសារឌីជីថល នៃសាកលវិទ្យាល័យធំទូលាយ ស្អាតបាត ខ្យល់​អាកាសបរិសុទ្ធ សម្បូរ​សៀវភៅឯកទេស​បាន​ភ្ជាប់​Internetនិង​មាន​បណ្ណាល័យ​អេឡិចត្រូនិច ធ្វើឌីជីថលឯកសារសិក្សា សៀវភៅទស្សនាវដ្ដីក្នុងប្រទេសនិងអន្តរជាតិ​សេវាឥតគិតថ្លៃដើម្បីគាំទ្រការរៀនសូត្រ គឺជាគោលដៅដ៏ល្អសម្រាប់និស្សិត។ ក្រៅពី​នេះ​នៅមានអន្តេវាសិកដ្ឋាន​​សម្រាប់​និស្សិត​ដែល​មាន​ចំ​ណុះ ៣៥០០ កន្លែង​ ជា​ពិសេសេ​ទៀត និសិ្សតបានចម្អិនអាហារនៅក្នុងបន្ទប់ឯកជន ហេតុ​នេះ​ជំ​នួយ​អោយ​និស្សិត​មាន​ទំ​នុក​​ចិត្តក្នុងការស្នាក់នៅនិងរៀនសូត្រ។

12-6

 សិស្សវិទ្យាល័យធ្វើបទពិសោធន៍មួយម៉ោងក្នុងនាមជានិសិស្ស TVU - ​២០២០

12-7

សិស្សវិទ្យាល័យធ្វើបទពិសោធន៍មួយម៉ោងក្នុងនាមជានិសិស្ស TVU - ​​២០២០

12-8

ម៉ោងអនុវត្ត និងស្រាវជ្រាវនៅ TVU - ២០២០ម៉ោងអនុវត្តរបស់និសិស្សពេទ្យធ្មេញ​នៅ TVU

12-9

ជ្រុងសិក្សារបស់និសិស្សនៅមជ្ឈមណ្ឌលធនធានសិក្សា ដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ

12-11

អន្តេវាសិកដ្ឋាន​​សម្រាប់​និស្សិត​ដែល​មាន​ចំ​ណុះ ៣៥០០ កន្លែង​ជាពិសេសេទៀតនិសិ្សតបានចម្អិនអាហារនៅក្នុងបន្ទប់ឯកជន ហេតុនេះជំនួយអោយនិស្សិតមានទំនុកចិត្តក្នុងការស្នាក់នៅនិងរៀនសូត្រ។

អត្ថបទដោយ៖ ​Đong Khoi

ប្រែ​សម្រួលដោយ៖Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ៖ វិនិយោគបណ្ដុះបណ្ដាលលើមុខជំនាញឯកទេស​ពិសេស​ជាច្រើនតាមរយៈការធ្វើពិពិធកម្មស្របតាម​និន្នាការ​អភិវ​ឌ្ឍ​តំបន់