ការសន្ទនាតាមអនឡាញរវាងគណៈកម្មការសាលាជាមួយនឹងសិស្សនិស្សិត

(TVU) – នាល្ងាចថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ សាកលវិទ្យាល័យត្រាវិញបានបើកកិច្ចសន្ទនាតាមអនឡាញរវាងថ្នាក់ដឹកនាំជាមួយនឹងនិស្សិតនៃសាលា ដោយមាននិស្សិតជាង ៦០០រូបជាគណៈកម្មការ​គ្រប់​គ្រង​​ថ្នាក់ តំណាងឲ្យនិស្សិតទូទាំងសាលាជិត ២០ពាន់នាក់បានចូលរួម។

13-1

ខាងសាលាមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យរងបណ្ឌិត Pham Tiet Khanh លេខាគណៈកម្មាធិការបក្សសាលានិងជាសាកលវិទ្យាធិការ; លោកបណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ស និងជាសាកលវិទ្យាធិការរង;លោកស្រី អនុបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង; សាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង និងតំណាងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យ នាយកដ្ឋាន និងមជ្ឈមណ្ឌលនានាចំណុះសាលាបានចូលរួម

ក្នុងអង្គជំនួប​លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការបានមានប្រសាសន៍ថា៖ ការសន្ទនានេះគឺជាសកម្មភាពប្រចាំឆ្នាំ ជាឱកាសសម្រាប់សិស្សនិស្សិតបានដាក់នូវសំណួរ បញ្ចេញទស្សនៈ និងសំណូមពរទៅកាន់ថ្នាក់ដឹកនាំសាលា។ ឆ្លងតាមរយៈនោះ សាលានឹងមានដំណោះស្រាយទាន់ពេលវេលា និងសមស្រប ដើម្បីបម្រើដល់ការសិក្សានៃសិស្សនិស្សិតអោយបានល្អបំផុត។

លោកសាកលវិទ្យាធិការបានជូន​​ពត៌មានអំពី​​សមិទ្ធផលដែលលោក​​គ្រូ អ្នកគ្រូ និង សិស្សនិស្សិត​នៃ​សាកល​វិទ្យាល័យត្រាវិញទទួលបានក្នុងឆ្នាំសិក្សាកន្លងដូច៖ សាលាមានកម្មវិធីសិក្សាចំនួន១២ ដែលបានទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារអន្តរជាតិ AUN - QA, FIBAA, ABET ។ ក្នុងនោះ មានកម្មវិធីសិក្សាចំនួនដែលសម្រេច​បាន​ស្រប​តាមស្តង់ដាគុណភាពបណ្ដុះ​បណ្ដាល​នៃ​​​ FIBAA គឺ គ្រប់គ្រងធុរកិច្ច,​ សេដ្ឋកិច្ច,​ គណនេយ្យ,​ ធនាគារ និងហិរញ្ញវត្ថុ, អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច,​ អនុបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច។ កម្មវិធីសិក្សាចំនួនដែលសម្រេចបានការទទួលស្គាល់ស្របតាម​ស្ដង់ដារAUN-QA គឺ បរិញ្ញាបត្រកសិកម្ម,បរិញ្ញាបត្រវារីវប្បកម្ម,​បរិញ្ញាបត្របសុពេទ្យ បរិញ្ញាបត្រគិលានុបដ្ឋាកនិង​​បរិញ្ញាបត្រភាសាខ្មែរ។ កម្មវិធីសិក្សាចំនួន ០១ ​សម្រេច​បានការ​ទទួលស្គាល់គុណភាពបណ្ដុះ​បណ្ដាល​ស្របតាម​ស្តង់ដារABET គឺបរិញ្ញាបត្រវិស្វករព័ត៌មានវិទ្យា។ សាលាបានជាប់ចំណាត់ថ្នាក់ទី៧១ ក្នុងក្រុម១០០ នៃសាកលវិទ្យាល័យដែលមានឥទ្ធិពល និងការរួមចំណែកជាវិជ្ជមាន​​ដល់សង្គម​ នេះ​បើ​យោងតាម WURI Ranking ២០២១។ ចំណាត់ថ្នាក់ទី ១៧ (កើន៧ថ្នាក់បើធៀបនឹងពីមុន) ក្នុងក្រុម៥០ អំពីតម្លៃនៃការផ្ដើមជាសហគ្រិនភាពនិងការច្នៃប្រឌិត និងទី៤៨ ក្នុងក្រុម៥០អំពីកិច្ចសហប្រតិបត្តិការ និងដោះដូរនិស្សិតអន្តរជាតិ ឱកាសសម្រាប់ការទំនាក់ទំនង ការដោះដូររបស់និស្សិតរវាងគ្រឹះស្ថានអប់រំនៅក្រៅប្រទេស។ តាមការចំណាត់​ថ្នាក់របស់ WURI Ranking ប្រព័ន្ធរៀបចំណាត់ថ្នាក់នៃសាកលវិទ្យាល័យលើពិភពលោកដែលមានឥទ្ធិពលពិតប្រាកដ។​ទន្ទឹមនឹងនោះសាកលវិទ្យាល័យនៅបន្តស្ថិតក្នុងលំដាប់ ក្រុម​២០០​ជាសាកលវិទ្យាល័យដែល​​ប្រកបដោយនិរន្តរភាព និងស្និទ្ធស្នាលជាមួយនឹងមជ្ឈដ្ឋានពិភពលោក នេះបើយោងតាម ​​UI Greenmetric Ranking ឆ្នាំ ២០២១។

មុន​នោះ​មហាវិទ្យាល័យនានា​ក៏បាន​បើក​សម័យ​សន្ទនា​ ហើយសំណួរ​ភាគច្រើន​ត្រូវ​បាន​ឆ្លើយ។ ចំពោះសំណួរណា​​ដែលមានកម្រិតមហាវិទ្យាល័យមិនអាចដោះស្រាយបាននឹងត្រូវបានដោះស្រាយនៅកម្រិត​សាលា

ជាមួយនឹងសំណួរជាង៤០ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាភិបាលសាលា និងអង្គភាពចំណុះសាលាដើម្បីបកស្រាយ។ សំណួរភាគច្រើនផ្តោតលើការបង្រៀន និងការរៀន ការប្រឡងបញ្ចប់មុខវិជ្ជាដែលសិក្សាតាមអ៊ីនធឺណិតក្នុងបរិបទនៃស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃអាសន្នរោគកូវិដ-១៩ មជ្ឈដ្ឋានសិក្សា តម្លៃសិក្សា និងសម្ភារៈបរិក្ខារ សិក្សាស្រាវជ្រាវ សហគ្រិនភាពសម្រាប់និស្សិត និងឱកាសការងារជាដើម។

រាល់មតិរបស់សិស្សត្រូវបានថ្នាក់ដឹកនាំ និងតំណាងផ្នែក ស្ថាប័នឆ្លើយនិងពន្យល់យ៉ាងក្បោះក្បាយ

លោកសាកលវិទ្យាធិការបានទទួលយកនិងកត់ចំណាំនូវរាល់សំណួរ ព្រោះសំណួរទាំងនោះជាសំណួរដែលជាតថភាពពិតៗចំពោះស្ថានភាពដូចសព្វថ្ងៃដែលជួយឲ្យសាលា បន្តតម្រង់ទិស ដើម្បីកែលម្អសេវាឱ្យកាន់តែប្រសើរឡើងក្នុងការសិក្សា​​របស់និស្សិត។

ក្នុងឱកាសនេះ សាលាបានលើកទឹកចិត្ត និងផ្តល់អំណោយដល់និស្សិតដែលស្ម័គ្រចិត្តចូលរួមទប់ស្កាត់បង្ការការរីករាលដាលនៃអាសន្នរោគកូវិដ-១៩ ដោយទឹកប្រាក់សរុបជាង ១២០ លានដុង៕

13-2

13-3

អត្ថបទ​ដោយ៖ Hoang Nam – Thanh Dư

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ការសន្ទនាតាមអនឡាញរវាងគណៈកម្មការសាលាជាមួយនឹងសិស្សនិស្សិត