ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យ SINGAPERBANGSA KARAWANG ប្រទេសឥណ្ឌូនេស៊ី

(TVU) – នារសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ​ការ​យោគយល់គ្នារវាងសាកលវិទ្យាល័យត្រាវិញនិងសាកលវិទ្យាល័យSingaperbangsa Karawang ប្រទេសឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅតាមប្រព័ន្ធ​អនឡាញ។

14-1

14-2

ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានការអញ្ជើញ​ចូលរួមពីសាស្ត្រាចារ្យបណ្ឌិតSri Mulyani ជា​សាកលវិទ្យាធិការនិងបណ្ឌិតAmirudin ជា​សាកលវិទ្យាធិការង​នៃ​សាកលវិទ្យាល័យ Singaperbangsa Karawang។នៅខាងសាកលវិទ្យាល័យត្រាវិញមានការអញ្ជើញ​ចូលរួមពីសាស្ត្រាចារ្យរង​បណ្ឌិតPham Tiet Khanh ជា​សាកលវិទ្យាធិការ សាស្ត្រាចារ្យរង​បណ្ឌិត Diep Thanh Tung ជា​សាកលវិទ្យាធិការរងរួមជាមួយថ្នាក់ដឹកនាំនៃការិយាល័យ​សហប្រតិបត្តិការអន្តរជាតិ តំណាងនៃ​វិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស​និងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យនានាបានចូលរួម។

សាកលវិទ្យាល័យSingaperbangsa Karawang និងសាកលវិទ្យាល័យត្រាវិញ​មានចំណុចស្រដៀងគ្នាជាច្រើនទាក់ទងទៅ​នឹងកម្មវិធីសិក្សា​លើវិស័យអប់រំស្រាវជ្រាវនិងអភិវឌ្ឍន៍សហគមន៍។ដូច្នេះហើយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងពីរបានឯកភាពគ្នាចុះហត្ថលេខាលើកិច្ច​សហប្រតិបត្តិការលើការផ្លាស់ប្តូរកម្មវិធីសិក្សាការផ្លាស់ប្តូរនូវ​គ្រូបង្រៀន​ក៏​ដូចជា​សហការ​​លើវិស័យបណ្តុះបណ្តាល​​ដើម្បី​ការលើកកម្ពស់គុណភាពនៃការបង្រៀនបង្កើតជា​លក្ខណៈ​សម្រាប់ការអភិវឌ្ឍនៃ​សាកលវិទ្យាល័យ​ទាំង​ពីរ។

ថ្លែងក្នុងពិធីនេះសាស្ត្រាចារ្យរង​ បណ្ឌិតPham Tiet Khanh បានមានប្រសាសន៍ថា៖ «UNSIKA ផ្តល់ជូននូវ​កម្មវិធីសិក្សាចម្រុះលើវិស័យផ្សេងៗគ្នាជាច្រើនដូចជា៖ សេដ្ឋកិច្ចនីតិសាស្ត្រ​ វិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ កសិកម្ម។ល។​ ដូច្នេះហើយនឹងមានឱកាសសហប្រតិបត្តិការជាច្រើនដែលមានសក្តានុពលរវាងភាគីទាំងពីរក្នុងសកម្មភាពបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ ការរៀបចំសន្និសីទ និងសិក្ខាសាលា ដើម្បីបង្កើតលក្ខណៈ​ក្នុងការលើកកម្ពស់គុណភាពនៃការបង្រៀននិងគុណវុឌ្ឍិរបស់គ្រូបង្រៀន​និងនិស្សិត។»

ការចុះហត្ថលេខាលើអនុស្សរណៈនៃ​ការ​យោគយល់គ្នារវាងសាកលវិទ្យាល័យត្រាវិញនិងសាកលវិទ្យាល័យSingaperbangsa Karawang គឺជាឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងសាកលវិទ្យាល័យនិយាយរួមនិងប្រជាជននៃប្រទេសទាំងពីរនិយាយដោយឡែក។ ដូច្នេះ​ហើយ​​បង្កើតបាន​នូវ​លក្ខណៈ​សម្រាប់គ្រូបង្រៀន​នៃTVU និងUNSIKA មានឱកាសសិក្សាចែករំលែកចំណេះដឹងនិង​វិធីសាស្រ្តបង្រៀនក្នុង​គោល​បំណង​ដើម្បីបង្កើននូវ​គុណភាពនៃ​ការ​បណ្តុះបណ្តាល។

អត្ថបទ​ដោយ៖ Nguyen Trung

ប្រែ​សម្រួល​ដោយ៖ Seha Thach

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យ SINGAPERBANGSA KARAWANG ប្រទេសឥណ្ឌូនេស៊ី