និស្សិតសាកលវិទ្យាល័យត្រាវិញពីររូប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួត «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់និស្សិត» ដែលសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ឆ្នាំ២០២១

នាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ក្រសួងអប់រំនិងបណ្តុះបណ្តាលបានសហការជាមួយសាកលវិទ្យាល័យគរុកោសល្យហាណូយរៀបចំពិធីប្រកាស់លទ្ធផលនិងជូនរង្វាន់នៃការប្រកួត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់និស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ឆ្នាំ២០២១ដែលធ្វើឡើងដោយផ្ទាល់និងតាមបណ្ដាញអ៊ីនធឺណិត។

សាកលវិទ្យាល័យត្រាវិញមាននិស្សិតពីររូប គឺប្អូន Tran Minh Nam ថ្នាក់គណនេយ្យ A ជំនាន់ឆ្នាំ2018 និងកញ្ញា TranLinh Vy ថ្នាក់គណនេយ្យ B ជំនាន់ឆ្នាំ2017 នៃមហាវិទ្យាល័យសេដ្ឋកិច្ចនិងនីតិសាស្ត្រទទួលបានជ័យលាភីចំណាត់ថ្នាក់លេខក្នុងការប្រកួតនេះ ដោយប្រធានបទស្រាវជ្រាវ«ការវិភាគផលប៉ះពាល់នៃហេតុកម្ម និងទំនុកចិត្តទៅលើស្ថាប័នរបស់គណនេយ្យករ ដល់ឥរិយាបថការងារនៅក្នុងសហគ្រាសសំណង់នៅខេត្តត្រាវិញ»

នេះគឺជាពានរង្វាន់ដ៏មានកិត្យានុភាពដ៏ខ្ពង់ខ្ពស់ដែលទាក់ទាញបានចំណាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំងពោលគឺមានកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនដែលមានខ្លឹមសារថ្មីមានភាពប្រឌិតញាណខ្ពស់ ត្រូវបានចុះឈ្មោះចូលរួមក្នុងការប្រកួត។ ប្រធានបទដែលចូលរួមក្នុងការប្រកួតឆ្នាំនេះមានភាពសម្បូរបែបនិងមានសក្ដានុពលអាចអនុវត្តជាក់ស្ដែង ឬពង្រីកទៅជាផលិតកម្មពាណិជ្ជកម្មបាន។

ចែករំលែកអំពីដំណើរការស្រាវជ្រាវនៃគម្រោងនេះប្អូន Minh Nam បានមានប្រសាសន៍ថា៖«នេះជាកិត្តិយសដ៏អស្ចារ្យចំពោះពួកប្អូនដែលបានទទួលបានពានរង្វាន់នេះ។ពេលទើបចាប់ផ្តើមកិច្ចការស្រាវជ្រាវនេះ ពួកប្អូនបានជួបប្រទះនឹងការលំបាកក៏មិនតិចដែរក៏ប៉ុន្តែការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បាននាំមកនូវអត្ថប្រយោជន៍ ជាច្រើនដល់និស្សិតដូចពួកប្អូនផងដែរ នោះគឺចំណេះដឹងបំណិននិងការគិតហ្មត់ចត់។ វាជាមេរៀនមួយដ៏មានតម្លៃសម្រាប់ពួកប្អូនដើម្បីព្យាយាមខិតខំប្រឹងប្រែងកែលម្អខ្លួនឯងថែមទៀត»កញ្ញា Linh Vy ក៏មានប្រសាសន៍បន្ថែមថា«ទន្ទឹមនឹងនេះប្អូនៗតែងទទួលបានការគាំទ្រពីថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ និងការខ្នះខ្នែងណែនាំរបស់លោកគ្រូអ្នកគ្រូ ក្នុងអំឡុងពេលធ្វើកិច្ចការស្រាវជ្រាវនេះនិងត្រូវបានសាលាផ្តល់ថវិកាសម្រាប់គម្រោងស្រាវជ្រាវនេះ​​ផងដែរ»

2-2

លោក Huynh Tan Khuong គ្រូឧទ្ទេសនៃមហាវិទ្យាល័យសេដ្ឋកិច្ចនិងនីតិសាស្ត្រជាគ្រូដឹកនាំផ្ទាល់ក្នុងសិក្សា ស្រាវជ្រាវរបស់និស្សិតទាំងពីររូបនេះបានមានប្រសាសន៍ថា៖«ក្នុងរយៈពេលពីរឆ្នាំកន្លងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រនៅមហាវិទ្យាល័យតែងតែទទួលបានការចូលរួមយ៉ាងសកម្មពីនិស្សិត។ ឆ្នាំសិក្សានេះមានគម្រោងស្រាវជ្រាវ​​ថ្នាក់សាកលវិទ្យាល័យរបស់និស្សិតចំនួន ១៥គម្រោង ហើយលោកគ្រូអ្នកគ្រូទាំងឡាយ តែងតែលើកទឹកចិត្តនិងខ្នះខ្នែងណែនាំនិស្សិតស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីបង្កើនគុណភាពសិក្សានិងការបណ្តុះបណ្តាលរបស់មហាវិទ្យាល័យ។»

លទ្ធផលដែលទទួលបានទាំងអម្បាលម៉ាណរបស់និស្សិតនៃសាកលវិទ្យាល័យត្រាវិញ គួរជាទីមោទនភាពខណៈពេលដែលត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាត Covid-19 ទន្ទឹមនឹងនោះ លទ្ធផលនេះនឹងជម្រុញទឹកចិត្តនិស្សិតបន្ថែមទៀតក្នុងបញ្ចេញស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្ររបស់ពួកគាត់។

អត្ថបទ​ដោយ​៖Phuong Thao

ប្រែ​សម្រួល​ដោយ៖ Van Thon