សាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយក្រុមហ៊ុនសម្ភារៈបរិក្ខារពេទ្យ Viet Long

TVU – នាព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០២២សាកលវិទ្យាល័យត្រាវិញ​​និង ក្រុមហ៊ុន​ Viet Long បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងទទួលនូវការឧបត្ថម្ភអំពីសម្ភារៈទន្តសាស្ត្រ​សម្រាប់និស្សិតផ្នែកទន្តវទនសាស្ត្រ​ឆ្នាំទី៥និងទី៦​ក្នុងរយៈពេល៥​ឆ្នាំ។ ដោយមានថវិកាសរុបស្មើនឹង ១០០​លានដុង/ឆ្នាំ។

14-1

អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ​មានលោក Tran Thanh Luyen នាយកក្រុមហ៊ុន Viet Long និង​លោកបណ្ឌិត​ Nguyen Minh Hoa សាកលវិទ្យាធិការរងនៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ព្រម​ទាំង​ លោកស្រី​បណ្ឌិត Duong Thi Truyen ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យទន្តវទនសាស្ត្រ​​រួមជាមួយនឹងតំណាងថ្នាក់ដឹកនាំនៃបណ្តា​ការិយាល័យ​ និងលោកគ្រូ អ្នក​គ្រូនៃ​ដេប៉ាតឺម៉ង់​ចំណុះ​មហាវិទ្យាល័យទន្តវទនសាស្ត្រ​។

លោក Tran Thanh Luyen នាយកក្រុមហ៊ុន Viet Long បានសន្យា​ថា​ក្រុមហ៊ុននឹងឧបត្ថម្ភ​សម្ភារៈទន្តសាស្ត្រសម្រាប់​អនុវត្ត​ជាក់ស្តែងសម្រាប់និស្សិតផ្នែក​ទន្តវទនសាស្ត្រ​ឆ្នាំទី៥និងទី៦ក្នុងរយៈពេល៥ឆ្នាំជាមួយនឹងថវិកាសរុបដែលមានតម្លៃស្មើនឹង​១០០លានដុង/ឆ្នាំ។ ជាក់​ស្ដែង​គឺ​ក្រុមហ៊ុននឹង​ឧបត្ថម្ភរាល់​សម្ភារៈ​បរិក្ខា​សម្រាប់​ផ្នែក​ទន្តវទនសាស្ត្រ​​ដែលក្រុមហ៊ុនកំពុងចែកចាយដើម្បីប្រើប្រាស់ក្នុងគោលបំណង​រៀន​និង​បង្រៀន ក៏ដូចជា​សម្រាប់​ការអនុវត្តរបស់គ្រូបង្រៀន​ និងនិស្សិត​។ ផលិតផលទាំង​នោះ​ដែល​រួមមានសម្ភារៈ​បរិក្ខា​សម្រាប់ប្រើប្រាស់ក្នុងការ ព្យាបាល និង​មុនពេល​ព្យាបាល។

ក្នុងពិធីចុះហត្ថលេខានេះ លោកបណ្ឌិត Nguyen Minh Hoa បាន​ថ្លែងនូវ​អំណរគុណយ៉ាងជ្រាល​​ជ្រៅចំពោះក្រុមហ៊ុន​ដែលបាន​ចាប់អារម្មណ៍ និងឧបត្ថម្ភ​សម្ភារៈសម្រាប់ការបង្រៀន ការរៀន និងការអនុវត្តផ្នែក​ទន្តវទនសាស្ត្រ​​របស់គ្រូបង្រៀន​ និងនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ​។ លោកបណ្ឌិត ក៏បានស្ដែង​នូវ​ក្ដី​​សង្ឃឹមថា ក្រុមហ៊ុន​នឹងបន្តរួមដំណើរជាមួយសាលា​ក្នុងគម្រោងផ្សេងៗទៀតនាពេលខាងមុខ។

14-2

14-3

 14-4

លោកស្រី​បណ្ឌិត Duong Thi Truyen ព្រឹទ្ធបុរសនៃមហាវិទ្យាល័យទន្តវទនសាស្ត្រ​បានមាន​ប្រសាសន៍​ថា កន្លងមក​សាកលវិទ្យាល័យត្រាវិញ​បានវិនិយោគសម្រាប់​ទី​តាំង​អនុវត្តឯកទេសសម្រាប់និស្សិតផ្នែកទន្តវទនសាស្ត្រ​ ដែល​រួមមានកៅអីសម្រាប់​ជំនាញ​ខាងទន្ត​សាស្ត្រ​ បន្ទប់អនុវត្តមុនពេលព្យាបាល​ បន្ទប់ព្យាបាល​ និងបន្ទប់ពិសោធន៍​ផ្សេង​ៗ​​ជាមួយនឹងសម្ភារៈ​ទំនើបៗ ដើម្បីបំពេញនូវតម្រូវ​ការនៃការអនុវត្ត ការពិនិត្យ និងព្យាបាល​ជាក់ស្តែង។ លោកស្រី​Duong Thi Truyen ក៏​បាន​ថ្លែងអំណរគុណចំពោះក្រុមហ៊ុន​ដែលបាន​យកចិត្តទុកដាក់​ និងសម្រាប់​កិច្ចសហប្រតិបត្តិការ ដោយនិយាយថាមហាវិទ្យាល័យ​ទន្តវទនសាស្ត្រ​នឹងគាំទ្រយ៉ាងសកម្មក្នុងការវាយតម្លៃ និងផ្តល់មតិកែលម្អលើផលិតផលរបស់ក្រុមហ៊ុន​តាមរយៈដំណើរការបង្រៀន និង​រៀន​របស់​គ្រូបង្រៀន​ និស្សិត​ដែល​បាន​ប្រើប្រាស់ អនុវត្តលើផលិតផល។

លើសពីនេះ មហាវិទ្យាល័យទន្តវទនសាស្ត្រ​​ក៏បានស្នើឱ្យក្រុមហ៊ុនសហការជួយដល់ការបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រឆាំងនឹង​ការ​ឆ្លង​មេរោគ» សម្រាប់វេជ្ជបណ្ឌិត និងអ្នកជំងឺ​តាមរយៈ​អនឡាញ ដើម្បីផ្តល់ចំណេះដឹងផ្នែកវេជ្ជសាស្ត្របន្ថែមទៀតដល់សហគមន៍។

អត្ថបទដោយ៖ Tin Di
ប្រែសម្រួលដោយ៖ Seha Thach
ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយក្រុមហ៊ុនសម្ភារៈបរិក្ខារពេទ្យ Viet Long