និស្សិត Tran Minh Nam - ដំណើរឆ្ពោះទៅកាន់កិត្តិនាម “និស្សិត៥ល្អ” ថ្នាក់មជ្ឈិម នោះគឺចំណង់ និងក្ដីរីករាយ

(GSV-GV) – ពាក្យស្លោកគ្មានអ្វីពិបាកធ្វើឡើយ រអែងតែចិត្តមិនប្រឹង” តែង​ដិត​ជាប់​ក្នុង​អារម្មណ៍​របស់​និស្សិត​ដ៏​ស្វាហាប់​ម្នាក់ គឺប្អូន Tran Minh Nam និស្សិតថ្នាក់បរិញ្ញាបត្រគណនេយ្យឆ្នាំ២០១៨ នៃ សាកលវិទ្យាល័យត្រាវិញ។

15-1

កើត​មក និងធំដឹងក្ដីក្នុងគ្រួសារកសិករមិនសូវបានធូរធារមួយ នៅភូមិអាន ងៀប ឃុំអាន ថាញ៣ ស្រុកកោះទុង (Cu Lao Dung) ខេត្តសុក្រត្រាំង ប្អូនតែងខិតខំពុះពារក្ដីលំបាកសព្វបែបយ៉ាង ដើម្បីបន្តការរៀនសូត្រ និងធ្វើ​បានសម្រេចក្តីសុបិនរបស់ខ្លួន។ បញ្ចប់​ការសិក្សា​វិទ្យាល័យ​នា​ឆ្នាំ​២០១៥ភ្លាម ប្អូនមានបំណងចង់ក្លាយជានិស្សិតនៃសាកលវិទ្យាល័យ ប៉ុន្តែក្តី​ស្រមៃ​នោះ​មិន​អាច​កើត​ឡើង​សម្រាប់​ប្អូន​ឡើយ។ ព្រោះនៅឆ្នាំនោះដែរ គ្រួសាររបស់ប្អូនជួបការលំបាកយ៉ាងខ្លាំង ហើយ​គាត់​ក៏ត្រូវ​បង្អាក់​ការ​រៀន​សូត្រ​វិញ​ ដើម្បីទៅទីក្រុងហ៊ូ ជី មិញ ធ្វើការ​រកប្រាក់​​ចំណូល​ជួយ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គ្រួ​សារ។​

ពេលចាប់ផ្ដើមការសិក្សានៅសាកលវិទ្យាល័យនាឆ្នាំ២០១៨ ដោយការប្ដេជ្ញា​ចិត្ត រួមជាមួយ​នឹង​ការ​យល់​ដឹងអំពីទំនួលខុសត្រូវរបស់ខ្លួន Nam ក៏ខិតខំព្យាយាមរៀន​សូត្របង្កើន​ចំណេះ​វិជ្ជា​​និង​លត់ដំ​សីលធម៌​ សម្រាប់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះទេ Namតែងចូលរួមយ៉ាងសកម្មដោយក្ដីរីករាយ ក្នុង​សកម្មភាព​នានា​របស់សម្ព័ន្ធយុវជន​និងសមាគមនិស្សិតហើយដោយសម្រេចបានលទ្ធផលសិក្សាល្អឥតខ្ចោះ ជាច្រើន​ឆមាស​បន្តបន្ទាប់​ Nam ត្រូវបានលោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិជឿជាក់ និងទុកចិត្តប្រគល់ជូនតួនាទីសំខាន់ៗ ដូចជា ប្រធានថ្នាក់បរិញ្ញាបត្រគណនេយ្យAឆ្នាំ២០១៨, សមាជិកគណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ក្លឹប​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ចំណុះសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្លឹប "និស្សិត ៥ល្អ" ចំណុះសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញ។ ក្នុង​ពេល​បំពេញ​ការងារ និង​សកម្មភាព​នានា Nam​ទទួលបានប័ណ្ណសរសើរ​ជា​ច្រើន​ដូច​ជា សិស្ស​ជាប់​ជ័យ​លាភី ៣​ឆ្នាំបន្ត​បន្ទាប់ជាកិត្តិនាម និស្សិត៥ល្អ ថ្នាក់​សាលា និស្សិត៥ល្អ ថ្នាក់​ខេត្ត​ក្នុង​ឆ្នាំ​សិក្សា ២០២០-២០២១ រង្វាន់​លេខ១ ក្នុងការប្រកួតគំនិតផ្ដួចផ្ដើម «អនុវត្តកម្មវិធីតំណភ្ជាប់រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់សេវាកម្មទាក់ទងនឹងវិស័យសំណង់” រង្វាន់លេខ ៣ នៃពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់និស្សិតក្នុងគ្រឹះស្ថានឧត្តមសក្សាឆ្នាំ ២០២១ ដែល​រៀប​ចំ​ដោយ​ក្រសួងអប់រំនិងបណ្តុះបណ្តាល។

15-2

​ទោះបីកាន់មុខ​តំណែងណាក៏ដោយ Nam តែងតែ​បំពេញ​ភារកិច្ច​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត។ ដោយដឹងពីទុក្ខលំបាករបស់គ្រួសារ Nam ​បានខិតខំក្រោកឡើងក្លាយជានិស្សិតគំរូទាំងក្នុងការសិក្សា ទាំងក្នុងសកម្មភាពនានារបស់សមាគមនិស្សិត ហើយ Nam តែងតែទទួលបានក្ដីស្រលាញ់ពីលោកគ្រូ អ្នកគ្រូ និងការគោរពរាប់អាន​ពីមិត្តភក្តិ។ Nam គឺជាគំរូល្អម្នាក់ នៃការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បញ្ជាក់​ខ្លួន​ជំនះ​រាល់ការលំបាក និងបញ្ហាប្រឈមក្នុងជីវិត សក្តិសមជានិស្សិតឆ្នើម និងជាគំរូសម្រាប់មិត្តភក្តិរៀនសូត្រតាម។

​ក្នុងឱកាសរំលឹកខួបលើកទី៧២ឆ្នាំ ទិវាប្រពៃណីសិស្ស-និស្សិត និងសមាគមនិស្សិតវៀតណាម (09/1/1950 – 09/01/2022) Nam មានកិត្តិយសទទួលបានកិត្តិនាម "និស្សិត៥ល្អ" ថ្នាក់មជ្ឈិម របស់មជ្ឈិមសមាគមនិស្សិតវៀតណាមឆ្នាំ២០២១ ហើយនេះជាឆ្នាំទី២ បន្តបន្ទាប់ដែ​ល Nam ទទួល​បាន​កិត្តិនាម “និស្សិត៥ល្អថ្នាក់ខេត្ត ដែល​ជា​សក្ខីភាព​មួយ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​និស្សិត​ឆ្នាំ​ចុង​ក្រោយ​ពោរពេញទៅដោយថាមពល។

Minh Nam ចែករំលែកថា៖ «ដំណើរឆ្ពោះទៅកាន់កិត្តិនាម “និស្សិត៥ល្អ” ថ្នាក់មជ្ឈិម គឺបំណង​ប្រាថ្នារបស់​ប្អូន។ ក្នុងវ័យអាយុ២៥ឆ្នាំ ប្អូនបាន​និង​កំពុង​សម្រេច​បាន​នូវ​កិច្ចការ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​កំណត់​សម្រាប់​ជីវិត។ ក្នុងការសិក្សា ក្រៅពីម៉ោងរៀនក្នុងថ្នាក់ ប្អូន​ចំ​ណាយ​ពេល​វេ​លា​ជា​ច្រើន​ក្នុង​ការ​ស្វ័យសិក្សា ក្រៅពីនេះ ប្អូនតែងតែរៀបចំផែនការសិក្សាអោយបាន​សម​ស្រប​។ ថ្ងៃអនាគត ខ្ញុំនឹង​បន្ត​ការ​សិក្សា​បន្ថែម​ទៀត​ ដើម្បី​មាន​ឱកាស​ការងារ​កាន់​តែ​ប្រសើរ​សម្រាប់​ខ្លួនប្អូន និងរួមចំណែកកសាងសង្គម»

អត្ថបទ​ដោយ៖ Phuong Thao

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត Tran Minh Nam - ដំណើរឆ្ពោះទៅកាន់កិត្តិនាម “និស្សិត៥ល្អ” ថ្នាក់មជ្ឈិម នោះគឺចំណង់ និងក្ដីរីករាយ