ថ្ងៃទី១០ ខែមីនា សាកលវិទ្យាល័យត្រាវិញបានចាត់តាំងសន្និសីទជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិកាល ២០២១-២០២៥ ដោយមានសមាជិកចូលរួមចំនួន១២៣រូបដែលជាគ្រូបង្រៀន បុគ្គលិកសាលា។
ចូលរួមអង្គសន្និសីទផ្នែកខាងថ្នាក់ដឹកនាំខេត្តមានលោក Pham Van Cuong អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត។ លោក Tran Thanh Binh អនុប្រធានប្រចាំការការិយាល័យនៃគណៈកម្មាធិការបក្សខេត្ត។ លោក Hong Thanh Vu ប្រធានគណៈចាត់តាំងកម្មាភិបាលនៃគណៈកម្មាធិការបក្សខេត្ត។ លោកស្រី Kim Thi Thanh Nu នាយិការងនៃមន្ទីរមហាផ្ទៃខេត្តត្រាវិញ។
ផ្នែកខាងភ្ញៀវអញ្ជើញមានការចូលរួមលោកស្រីបណ្ឌិត Nguyen Thi Bach Van សមាជិកគណៈកម្មាធិការបក្សខេត្ត នាយិកាមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តត្រាវិញ បណ្ឌិតសាស្រ្ដាចារ្យរង Phuoc Minh Hiep សមាជិកក្រុមប្រឹក្សាពិគ្រោះសាកលវិទ្យាល័យត្រាវិញ អតីតប្រធាននាយកដ្ឋាន ប្រធានស្ថាប័នប្រចាំការនៃទស្សនាវដ្តីកុម្មុយនិស្តនៅភាគខាងត្បូង លោក Nguyen Chinh នាយកមហាវិទ្យាល័យរងវិជ្ជាជីវៈខេត្តត្រាវិញ។
ផ្នែកខាងសាលាមានការចូលរួមរបស់លោក Tran Hoang Kim ប្រធានស្ដីទីនៃក្រុមប្រឹក្សាសាលា ប្រធានក្រុមប្រឹក្សាពិគ្រោះសាលា លោក Le Van Don អនុប្រធានក្រុមប្រឹក្សាពិគ្រោះសាលា លោកបណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សាពិគ្រោះសាលា លោក Pham Khai Trung អនុប្រធានក្រុមប្រឹក្សាពិគ្រោះសាលា លោកបណ្ឌិត Vo Hoang Khai អតីតសាកលវិទ្យាធិការរង អ្នកជំនាញការនៃសាកលវិទ្យាល័យត្រាវិញ។
ផ្នែកខាងគណៈកម្មការសាលាមានការចូលរួមរបស់លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh លេខានៃគណៈកម្មាធិការបក្សសាលា សាកលវិទ្យាធិការ លោកបណ្ឌិត Nguyen Minh Hoa អនុលេខានៃគណៈកម្មាធិការបក្សសាលា សាកលវិទ្យាធិការរង លោកស្រីអនុបណ្ឌិតThach Thi Dan សាកលវិទ្យាធិការរង លោកបណ្ឌិតសាស្ត្រាចារ្យរង Diep Thanh Tung សាកលវិទ្យាធិការរង រួមជាមួយវត្តមានរបស់សមាជិកនៃគណៈប្រតិបត្តិការបក្ខភាគសាលា ប្រធានសហជីពសាលា លេខាក្រុមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងបណ្ដាប្រធាន អនុប្រធាននៃអង្គភាពនានាចំណុះសាលា។
ប្រសាសន៍ក្នុងអង្គសន្និសីទ លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការ បានឲ្យដឹងថា៖ ដោយបានការឯកភាពរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ គណៈកម្មាធិការប្រជាជនខេត្ត សាកលវិទ្យាល័យត្រាវិញបានដំណើរការចាត់តាំងសន្និសីទជ្រើសរើសសមាជិកក្រុមប្រឹក្សាសាលាអាណត្តិកាល២០២១-២០២៥។ អង្គសន្និសីទបានពិនិត្យពិច័យយ៉ាងហ្មត់ចត់ដើម្បីជ្រើសរើសសមាជិកដែលសក្ដិសមបម្រើការក្នុងក្រុមប្រឹក្សាសាលា។ ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យរង បណ្ឌិតPham Tiet Khanh ក៏ជឿជាក់នឹងការសម្រេចចិត្តពីសមូហភាព សមាជិកក្រុមប្រឹក្សាសាលានឹងសម្រេចបានល្អនូវភារកិច្ចដើម្បីដឹកនាំសាកលវិទ្យាល័យត្រាវិញរីកចំរើនបន្ថែមទៀតនាពេលអនាគត។
ក៏ក្នុងអង្គសន្និបាតនេះដែរ លោក Tran Hoang Kim ប្រធានស្ដីទីក្រុមប្រឹក្សាសាលា ប្រធានក្រុមប្រឹក្សាពិគ្រោះសាលាមានប្រសាសន៍ថា៖ ក្រុមប្រឹក្សាសាលាគឺជាបញ្ហាមួយដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់សាលា ហេតុដូច្នេះ គណៈកម្មាធិការបក្សខេត្តនិងគណៈកម្មការសាលាត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះ។ សមូហភាពថ្នាក់ដឹកនាំសាលាបានពិនិត្យពិច័យ ហើយមានទំនួលខុសត្រូវខ្ពស់ដើម្បីឧទ្ទេសនាមអ្នកដែលសក្ដិសមទទួលនាទីក្នុងក្រុមប្រឹក្សាសាលានាអាណត្តិកាល២០២១-២០២៥។ លោកក៏បានជឿជាក់ថាជាមួយនឹងប្រពៃណីសាមគ្គីច្នៃប្រឌិតឆ្លងកាត់ការលំបាកគឺជាកម្លាំងចលករដើម្បីអ្នកទាំងអស់គ្នាបន្តសម្រេចនូវភារកិច្ចកសាងនិងអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញក្លាយជាសាកលវិទ្យាល័យជឿនលឿន។
ទន្ទឹមនឹងនោះអង្គសន្និសីទក៏បានស្តាប់នូវរបាយការណ៍សង្ខេបអំពីគម្រោងបង្កើតក្រុមប្រឹក្សាសាលានៃសាកលវិទ្យាល័យត្រាវិញអាណត្តិកាល២០២១-២០២៥។ ឆ្លងតាមរយៈនោះ ក្រុមប្រឹក្សាសាកលវិទ្យាល័យត្រាវិញអាណត្តិកាល២០២១-២០២៥ មានសមាជិក១៥រូប ក្នុងនោះ១០រូបជាបុគ្គលិកក្នុងសាលា ក្នុង១០រូបនោះមាន៤រូបប្រាកដជាលេខាគណៈកម្មាធិការបក្សសាលាដែលមានមុខងារជាគណៈកម្មការសាលា ប្រធានសហជីពនិងតំណាងឱ្យគណៈប្រតិបត្តិការក្រុមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ៦រូបជាបុគ្គលិក គ្រូបង្រៀន ពលករនិង៥រូបពីក្រៅសាលាហើយក្នុងចំណោម៥រូបនោះមានមួយរូបត្រូវបានឧទ្ទេសនាមដោយគណៈកម្មាធិការប្រជាជនខេត្ត ៤រូបក្រៅនោះជាអ្នកតំណាងពីសហគមន៍។
ដំណើរការបោះឆ្នោតគឺបើកចំហមានតម្លាភាពនិងប្រកបដោយប្រជាធិបតេយ្យ។ បន្ទាប់ពីមានលទ្ធផល ក្រុមប្រឹក្សាសាលាអាណត្តិកាល២០២១-២០២៥ បានបើកកិច្ចប្រជុំលើកដំបូងដើម្បីជ្រើសរើសប្រធានក្រុមប្រឹក្សាសាលា។ លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ត្រូវបានជ្រើសរើសទទួលតំណែងជាប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញអាណត្តិកាល២០២១-២០២៥ ជាមួយនឹងសំឡេងគាំទ្រគឺ១០០% ។
សន្និសីទជ្រើសរើសសមាជិកក្រុមប្រឹក្សាសាលានិងប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យត្រាវិញអាណត្តិកាល ២០២១-២០២៥ បានប្រព្រឹត្តទៅដោយជោគជ័យ។ ហើយក៏បានជ្រើសរើសអ្នកដែលសក្ដិសមសម្រាប់តំណាងឱ្យបុគ្គលិកគ្រូបង្រៀននិងពលករនៃសាកលវិទ្យាល័យក៏ដូចជាសហគមន៍ ដើម្បីបន្តលើកកម្ពស់តួនាទីភារកិច្ចនិងសមត្ថភាពដើម្បីញ៉ាំងសាកលវិទ្យាល័យត្រាវិញឲ្យមានការរីកចំរើនបន្ថែមទៀតនាពេលអនាគត។
អត្ថបទដោយ៖ Tran Tram
ប្រែសម្រួលដោយ៖ Danh Phai – Chanh The