និស្សិតសាកលវិទ្យាល័យត្រាវិញ សន្ទនាដោះដូរជាមួយតារាសម្ដែង Hong Anh

នារសៀលថ្ងៃទី ២៦ ខែមីនា តារាសម្ដែង Hong Anh បានជួបសំណេះសំណាលចែករំលែក និងដោះដូរអំពីជីវិត និងអាជីពរបស់នាងជាមួយនិស្សិតជាង ១០០០រូប នៅសាលប្រជុំ D5 មណ្ឌលទីនៃសាកលវិទ្យាល័យត្រាវិញ។

IMG 6859

02-IMG 6837

អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ លោកបណ្ឌិត Nguyen Minh Hoa អនុលេខាគណៈ     កម្មាធិការបក្ស សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញសង្ឃឹមថា ការជួបសំ​ណេះ​សំ​ណាលនេះជាឱកាសសម្រាប់និស្សិតរបស់សាលាយល់កាន់តែច្បាស់អំពីដំណើរការតស៊ូឆ្លង​កាត់គ្រប់​ការលំបាក និងការទទួលបានភាពជោគជ័យក្នុងអាជីពជាតារាសម្ដែង Hong Anh ដែលជាកូនអ្នកស្រុកត្រាវិញ ដោយហេតុនោះ បានបង្កើតជាកម្លាំងចិត្តដល់សិស្សានុសិស្សឱ្យខិតខំពុះពារជំនះការលំបាកក្នុងការសិក្សា និងក្នុងដំណើរជីវិត។

03-IMG 6895

03-IMG 6895

 

05-IMG 6974

04-IMG 6961

ក្នុងកិច្ចសន្ទនាសំណេះសំណាលជាមួយនិស្សិត តារាសម្ដែង Hong Anh បានចែករំលែកថា៖ «ដើម្បីទទួល​បានភាពជោគជ័យដូច​សព្វថ្ងៃ​នេះ មាន​ការ​ជួបប្រទះនឹងចម្រូងបន្លាជាច្រើនណាស់ទាំងផ្លូវ​កាយ និងផ្លូវចិត្ត។ ការងារនីមួយៗត្រូវការភាពបត់បែន និងការខិតខំប្រឹងប្រែងដើម្បីបណ្តុះចំណេះដឹង និងជំនាញបំណិននៅដំណាក់កាលនីមួយៗ។ ចំណង់​ចំណូល​ចិត្ត​នឹង​ក្លាយ​ជាឈ្នាន់​ដែល​ជំរុញ​យើង​ឲ្យ​សម្រេច​គោល​ដៅ​របស់​ខ្លួន»

តារា​សម្ដែង​រូប​នេះ​បាន​បញ្ជាក់​ថា៖ ជួន​កាល​នាង​ជួប​ប្រទះ​នឹង​សម្ពាធ និង​ភាព​តានតឹង​ក្នុង​ការងារ។ ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ​របស់​នាង និង​ការ​តស៊ូ​ព្យាយាម​ជា​កម្លាំង​ជំរុញ​ឱ្យ​នាង​ឆ្លង​ផុត​ការ​លំ បាកទាំងពួង។

និស្សិត Huynh Truong Son ថ្នាក់បរិញ្ញាបច្ចេកទេសរូបភាពវេជ្ជសាស្រ្តបានចែករំលែកថា៖ “ដោយបានដឹងថាតារាសម្ដែង Hong Anh នឹងមកជួប និងសំណេះសំណាលជាមួយនិស្សិត ខ្ញុំនិងមិត្តខ្ញុំ​បានមកដល់ទីតាំងយ៉ាងឆាប់ និងមុនម៉ោងជាងគេដើម្បីរង់ចាំ។ ក្នុង​ក្រសែ​ភ្នែក​របស់ពួកខ្ញុំ បងស្រី Hong Anh ជា​មនុស្ស​​រួសរាយ​រាក់ទាក់ជាមួយអ្នករាល់គ្នា»

07-IMG 6786

08-IMG 7003 

តារាសម្តែង Hong Anh បានបង្ហាញខ្លួនជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីនិស្សិតនៃសាកលវិទ្យាល័យត្រាវិញនិងបានថតរូបអនុស្សាវរីយ៍ជាច្រើនជាមួយនិស្សិតផងដែរ។

ក្នុង​អំឡុង​ពេល​នៃ​ការ​សំណេះសំណាល និស្សិត​ជា​ច្រើន​បាន​សួរ​សំណួរ​ដល់តារា​​ដោយ​ផ្ទាល់។ ទន្ទឹមនឹងនោះគឺជាកម្មវិធីសិល្បៈដ៏រស់រវើកពុះកញ្រ្ជោល ដោយការសម្តែងដ៏ពិសេស និងប្លែកៗពីសិស្សនិស្សិតជាអ្នកសម្ដែងផ្ទាល់ ដើម្បីជាអំណោយស្មារតីសម្រាប់ជូន "ផ្កាឈូកមាស" Hong Anh

អត្ថបទ​ដោយ៖Hoang Nam – Trong Đien

ប្រែសម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញ សន្ទនាដោះដូរជាមួយតារាសម្ដែង Hong Anh