សហករណ៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញចាត់តាំងជោគជ័យសន្និបាតឆ្នាំ ២០២១ អាណត្តិ ២០១៨ - ២០២៣

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅសាល E21.105 មណ្ឌលទី ១នៃសាកលវិទ្យាល័យត្រាវិញបានចាត់តាំង​សន្និបាតសមាជិកសហករណ៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញឆ្នាំ២០២១ អាណត្តិ២០១៨-២០២៣ ដើម្បីធ្វើរបាយការណ៍ បូកសរុបផលិតកម្ម អាជីវកម្ម, ទ្រព្យសម្បត្តិ-ដើមទុន, បុគ្គលិកនៃសហករណ៍ក្នុងឆ្នាំ ២០២១, ទិសដៅអភិវឌ្ឍក្នុងឆ្នាំ ២០២២និងជ្រើសតាំងមុខតំណែងបន្ថែមនៅក្នុងសហករណ៍ដូចជា៖ ក្រុមប្រឹក្សាភិបាល, ក្រុមប្រឹក្សាត្រួតពិនិត្យ, ប្រធានក្រុមប្រឹក្សាភិបាល។

1

2

 

3

 

4

 

អង្គសន្និបាត​បានអនុម័តជាឯកច្ឆ័ន្ទលើរបាយការណ៍ស្តីពីផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់សហករណ៍ឆ្នាំ ២០២១ ទិសដៅអភិវឌ្ឍឆ្នាំ២០២២ និងបានអនុម័តលើវិសោធនកម្មបទ​ប្បញ្ញត្តិសហករណ៍អាណត្តិ ២០១៨-២០២៣៖ ផ្លាស់ប្តូរ​និមិត្តរូបរបស់​សហករណ៍ កែសម្រួលអាណត្តិនៃសហករណ៍ អាណត្តិរបស់ក្រុមប្រឹក្សាភិបាល និងអាណត្តិនៃក្រុមប្រឹក្សាត្រួតពិនិត្យ ត្រូវ​បានកែសម្រួលពី ៥ ឆ្នាំ ចុះមកនៅ ៣ ឆ្នាំ និងបានអនុម័តលើវិសោធនកម្ម​នៃទម្រង់​អាជីវកម្មជាមួយនឹងសេវាកម្ម 0១៖ ការរៀបចំព្រឹត្តិការណ៍។

អង្គសន្និបាត​បានឯកភាពលើលទ្ធផលនៃការបោះឆ្នោតបន្ថែមសមាជិកក្រុមប្រឹក្សាភិបាលរួមមាន៖ លោក Le Phuc Khang លោកស្រី Nguyen Thi Huynh Nhu លោកស្រី Nguyen Thi Anh Thu។ ក្នុងនោះ លោក Le Phuc Khang កាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាត្រួតពិនិត្យរួម​មានលោក Huynh Cong Thai ទទួលតំណែងជាប្រធានក្រុមប្រឹក្សាត្រួតពិនិត្យ និងលោកស្រី Nguyen Thi Anh Thu ជាសមាជិក។ ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាត្រួតពិនិត្យបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលរួមមាន៖ លោក Pham Binh Nguyen កាន់តំណែងជានាយក, លោកស្រី Nguyen Thi Huynh Nhu, លោកស្រី Nguyen Thi Anh Thu កាន់តំណែងជានាយករង។ ក្រុមប្រឹក្សារួមមាន៖ លោក Nguyen Van Vu An - លេខាសម្ព័ន្ធយុវជនកុម្មុនិសហូជីមិញ​សាកលវិទ្យាល័យ​ត្រាវិញ នាយកមជ្ឈមណ្ឌល (ĐMST) និងផ្ដើមអាជីវកម្ម - ទទួលតំណែងជា​ប្រធានក្រុមប្រឹក្សា។ លោកស្រី Le Thi Hong Rang, លោក Tran Van Dam, លោក Luong Manh Duong, លោកស្រី Do Thi My Huyen និងលោក Kien Minh Hieu - សមាជិកក្រុមប្រឹក្សា។

5

 

 6

ជំនួសមុខ​ថ្នាក់​ដឹក​នាំ​ចង្អុល​ការ​អង្គសន្និបាទ លោកស្រី Pham Le Phuong Thao - អនុលេខាសម្ព័ន្ធយុវជនកុម្មុនិសហូជីមិញ បានអបអរសាទរសន្និបាទសហករណ៍និស្សិតថា៖ “សន្និបាតថ្ងៃនេះមានការផ្លាស់ប្ដូរកងជួរបុគ្គលិកយ៉ាងច្រើន ការផ្លាស់ប្តូរពីអតីតនិស្សិតទៅជានិស្សិត។ នេះគឺជាឱកាស ក៏ដូចជាបញ្ហាប្រឈមសម្រាប់ការគ្រប់គ្រង និងប្រតិបត្តិការនៃសកម្មភាពផលិតកម្ម និងអាជីវកម្មរបស់សហករណ៍។ សង្ឃឹមថា សមមិត្តដែល​ជាប់ឆ្នោតនឹងលើកកម្ពស់ការច្នៃប្រឌិត កម្លាំងយុវវ័យ និងផ្លាស់​ប្ដូរ​វិធី​ធ្វើអាជីវកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដល់សមាជិក និងប្រាក់ចំណេញដល់សហករណ៍។ ទន្ទឹមនឹងនោះ សង្ឃឹមថាក្រុមប្រឹក្សាធុរកិច្ចនឹងណែនាំ ជួយគាំទ្រដល់សហករណ៍និស្សិត ដើម្បីអនុវត្តបាន​ជោគជ័យ​នូវ​សេចក្ដី​សម្រេច​ដែល​អង្គសន្និបាតបានបណ្ដាក់​ចេញ”។

អត្ថបទដោយ៖Tieu Mi

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សហករណ៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញចាត់តាំងជោគជ័យសន្និបាតឆ្នាំ ២០២១ អាណត្តិ ២០១៨ - ២០២៣