សិក្ខាសាលា “មាគ៌ាដើម្បីក្លាយជាពាណិជ្ជករ”

សាកលវិទ្យាល័យត្រាវិញសហការជាមួយគណៈគ្រប់គ្រង គម្រោងអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម​​ខេត្តត្រាវិញ (គម្រោង SMEត្រាវិញ) ចាត់តាំងសិក្ខាសាលាអនឡាញជាមួយ​​នឹងអ្នកជំនាញពីប្រទេសអាមេរិក ក្រោមប្រធានបទ៖ មាគ៌ាដើម្បីក្លាយជាពាណិជ្ជករ

8

ទិដ្ឋភាពសិក្ខាសាលា

អង្គសិក្ខាសាលានេះមានការចូលរួមនឹងចែករំលែក​​បទពិសោធពីលោកបណ្ឌិតLong Le​ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនPetrorica Inc, San Jose California,និង​ជា​នាយកប្រតិបត្តិ និងជាស្ថាបនិកExpress Technology Solutions Corp., San Jose, Californiaជាវិស្វករសហ្វវែរInfogain Inc., Los Gatos,California​ និង​ជា​គ្រូបង្រៀន​នៅសាកលវិទ្យាល័យHouston – Clear Lakeអាមេរិក។

នៅក្នុងអង្គសិក្ខាសាលាមាននិស្សិតប្រមាណជាង៦០នាក់ដែលបានចូលរួមហើយបានលោក​​បណ្ឌិត Long Leចែករំលែកនូវចំណេះដឹងដោយមានភាពជាក់ស្ដែងតាំង​​​ពីចាប់ផ្ដើមសហគ្រិនភាព​​អន្ដរជាតិ ដំណើរនៃការនាំយកផលិតផលដល់អ្នកប្រើប្រាស់និងឆ្ពោះទៅកាន់ពិភពលោក​ ទន្ទឹមនឹងនោះ និស្សិតទាំងឡាយ​​នៅមានឱកាសប្រកិតនឹងមជ្ឈដ្ឋានអន្ដរជាតិ ឬក៏ចង់ក្លាយជាពាណិជ្ជករជោគជ័យត្រូវមានគុណសម្បត្តិ និងលក្ខខណ្ឌណាខ្លះ

ក្រៅពីនោះប្អូននិស្សិតថែមទាំងបានអ្នកឯកទេសណែ​​នាំយ៉ាងពិស្ដារអំពីវិធីសាស្រ្ដនាំយក​គម្រោង​​​​ចូលអនុវត្ត​ក្នុងស្ថានភាពជាក់ស្ដែង​ និងអំពាវនាវឲ្យមានការវិនិយោគពីបរទេស និងនាំផលិតផលរបស់ខ្លួនឆ្ពោះទៅឆ្ងាយថែមទៀតក្នុងនោះមានទីផ្សារដែល​ទាមទារ​គុណភាព​ខ្ពស់តួយ៉ាង​ដូច​ជា​ទ្វីបអឺរ៉ុប។ ជាក់ស្ដែងដូចជាប្អូន​Tran Thien Duong និស្សិតផ្នែកបច្ចេកវិទ្យាស្បៀងអាហារ ឆ្នាំ២០២១ រួមជាមួយនឹងគម្រោង "ភាពតភ្ជាប់នៃទេសចរណ៍នាតំបន់វាលទំនាបទន្លេគឺវឡុង" បាន​​អ្នកឯកទេស​​ណែនាំ​​យ៉ាងក្បោះក្បាយ​​អំពីទិសដៅនៃគម្រោង និងវិធីសាស្រ្ដដើម្បី​​ស្ថិតនៅជាយូរអង្វែងនាពេល​​ជំងឺកំពុងរាតត្បាតដូចសព្វថ្ងៃ

ប្អូន​ Phat Tai មកពីថ្នាក់បសុពេទ្យ A ឆ្នាំ២០២០ ក៏បានមានគំនិតអំពីការផលិតនូវបណ្ដាផលិតផលដែលជិតស្និទ្ធជាមួយនឹងបរិស្ថាន ក៏បានអ្នកឯកទេសអាមេរិកវាយតម្លៃ​​ខ្ពស់ហើយ​​សន្យាថានឹងក្លាយជាគម្រោងមួយដ៏មានសក្ដានុពល នៅពេលដែលស្វែងរកច្រកចេញដ៏ត្រឹមត្រូសម្រាប់នាំផលិតផលចេញទៅកាន់ទីផ្សារបរទេស។ ប្អូន​ Phat Tai​បានឲ្យដឹងថា រួមជាមួយ​​នឹចំណេះដឹង បទពិសោធដ៏មានតម្លៃពីអ្នកឯកទេស និងព័ត៌មានអំពីបណ្ដាអង្គការជំនួយផលិតផលនេះ​​ឆ្ពោះទៅរកទីផ្សារបរទេសនឹងជាកម្លាំងចលករដើម្បីប្អូនបន្តអនុវត្តគម្រោងរបស់​​ខ្លួន។

លោកអនុបណ្ឌិត Nguyen Van Vu An​​លេខាសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញនិងជា នាយកមជ្ឈមណ្ឌលច្នៃប្រឌិតនិងផ្ដើម​ជាជីវកម្ម មានប្រសាសន៍ថា៖ សិក្ខាសាលាលើកនេះគឺជាឱកាសមួយសម្រាប់និស្សិតដែលមានចំណូលចិត្តជាមួយនឹងការផ្ដើមអាជីវកម្មនឹងរៀនយកបទពិសោធពីការផ្ដើមអាជីវកម្មអន្តរជាតិ។ បទពិសោធអំពី​​ការ​​ផ្ដើមអាជីវកម្មពីលោកបណ្ឌិត​​ Long Le ដលជាអ្នកមានបទពិសោធច្រើនឆ្នាំហើយអស់ពីចិត្តជាមួយនឹងសកម្មភាពការផ្ដើម​​អាជីវកម្ម​នៅអាមេរិក។

លោកអនុបណ្ឌិត Nguyen Van Vu An សង្ឃឹម​​ថាឆ្លងតាមរយៈអង្គសិក្ខាសាលានេះ​​ប្អូននិស្សិត​​នៃសាកលវិទ្យាល័យត្រាវិញនឹងក្លាហានជឿជាក់ថែមទៀតដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន យកជ័យជម្នះដើម្បីក្លាយជាពាណិជ្ជករជោគជ័យពីមជ្ឈដ្ឋានអន្ដរជាតិ៕

ប្រភពអត្ថបទhttps://www.baotravinh.vn/giao-duc/hoi-thao-con-duong-tro-thanh-doanh-nhan-15096.html

អត្ថបទ​ដោយ៖ BT-VA

ប្រែ​សម្រួល​ដោយ៖ Chanh The – Danh Phai

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលា “មាគ៌ាដើម្បីក្លាយជាពាណិជ្ជករ”