ក្រុមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជី មិញ នៃសាកលវិទ្យាល័យត្រាវិញបានប្រារព្ធពិធីបញ្ចូលសមាជិកជូនយុវជនឆ្នើមចំនួន ២១១នាក់

នាថ្ងៃទី២៦ខែមីនា ឆ្នាំ ២០២២ក្រុម​សម្ព័ន្ធយុវជនកុម្មុយនិស្ត​ ហូ ​ជី ​មិញ នៃសាកលវិទ្យាល័យត្រាវិញបានប្រារព្ធពិធីបញ្ចូលសមាជិកជូនយុវជនឆ្នើមចំនួន២១១នាក់ដែល​ជា​និស្សិត​របស់​សាលា​ និងសិស្សានុសិស្ស​នៃ​សាលាវិទ្យាល័យ​គរុកោសល្យចំណុះ “ថ្នាក់សហភាពសម្ព័ន្ធយុវជន អំណរមហាសន្និបាតគ្រប់លំដាប់ថ្នាក់ មហាសន្និបាតថ្នាក់ជាតិលើកទី XII”ស្របឱកាសរំឭកអនុស្សាវរីយ៍លើកទី៩១ ទិវាបង្កើតសហភាពសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ខែមីនាឆ្នាំ១៩៣១ - ២៦ខែមីនាឆ្នាំ២០២២)។

ketnapdoan-696x521

ពិធីបញ្ចូលសមាជិកថ្មី គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាង​ជ្រាលជ្រៅ ក្នុងគោលបំណងអប់រំយុវជនអំពីប្រពៃណីស្នេហាជាតិ និងឧត្តមគតិបដិវត្តន៍ រួមចំណែកក្នុងការកសាងសម្ព័ន្ធយុវជន​ឱ្យកាន់តែរីកចម្រើននិងរឹងមាំ។

សាលាជឿជាក់ថា សមាជិកថ្មីទាំង២១១​រូប​​ដែលត្រូវបានទទួលស្គាល់ក្នុងឱកាសនេះ នឹងបំពេញតួនាទីរបស់សមាជិកសម្ព័ន្ធបានល្អ ខិតខំប្រឹងប្រែងសិក្សា អនុវត្ត និងខិតខំពង្រឹងការយល់ដឹង បញ្ជាក់ពីជំហរ និងតួនាទីរបស់សមាជិកក្នុងក្រុមសម្ព័ន្ធយុវជន អង្គការតំណាងឱ្យសិទ្ធិ និងផលប្រយោជន៍របស់យុវជន គឺជា "បច្ឆាជន​ដ៏​រឹង​មាំ​របស់បក្ស" បំពេញតម្រូវការរបស់យុវជនក្នុងសម័យថ្មី ក្លាយជាមនុស្សដែលមានប្រយោជន៍ ជាយុវជនឈាន​មុខ ស្ម័គ្រចិត្តចូល​រួម​រាល់​សកម្មភាព រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច កសាងនិងការពារមាតុភូមិ។

អត្ថបទ​ដោយ៖ L.V Phuong

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ក្រុមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជី មិញ នៃសាកលវិទ្យាល័យត្រាវិញបានប្រារព្ធពិធីបញ្ចូលសមាជិកជូនយុវជនឆ្នើមចំនួន ២១១នាក់