"ព្រំដែនខែមីនា" - សួរសុខទុក្ខនិងជូនអំណោយដល់យុទ្ធជនដែលកំពុងបំពេញកាតព្វកិច្ចការពារមាតុភូមិ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 07 មេសា 2022
- ចុចដង៖ 441
ក្នុងគោលបំណងបង្ហាញការស្នេហាជាតិមាតុភូមិនិងទំនួលខុសត្រូវរបស់យុវជនចំពោះយុទ្ធជនដែលបំពេញការងារនៅព្រំដែន។
នាព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០២២ សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញបានសហការជាមួយសម្ព័ន្ធយុវជនទីរួមខេត្តត្រាវិញរៀបចំកម្មវិធី "ព្រំដែនខែមីនា"នៅប៉ុស្តិ៍ព្រំដែនមីឡុងទីរួមស្រុកមីឡុងស្រុកកូវង៉ាង។
នាឱកាសនេះដែរ គណៈប្រតិភូបានសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនដែលកំពុងបំពេញកាតព្វកិច្ចការពារមាតុភូមិ។ ទន្ទឹមនឹងនោះ បានផ្តល់អាហារូបករណ៍ចំនួន០៦ដល់កុមារដែលជាកូនរបស់យុទ្ធជនកំពុងបម្រើការនៅប៉ុស្តិ៍ព្រំដែន ដែលមានទឹកប្រាក់សរុបជាង ៣លានដុង។
សកម្មភាពនេះមានអត្ថន័យនិងជាក់ស្តែង ក៏ដូចជាបង្កើតបរិយាកាសសំណេះសំណាលដោះដូរនិងបង្កើនចំណងមិត្តភាពរវាងកម្មាភិបាលសម្ព័ន្ធយុវជន និងយុទ្ធជនដែលបំពេញការងារនៅព្រំដែន។ ព្រមទាំងផ្សព្វផ្សាយ និងអប់រំកម្មាភិបាល យុវជន អំពីប្រពៃណីដ៏រុងរឿងរបស់យុវជនវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
អញ្ជើញថ្លែងមតិក្នុងកម្មវិធី សមមិត្ត Pham Le Phuong Thao- អនុលេខា
សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញបានផ្ញើជូនពរចំពោះសមមិត្ត នាយទាហាន ពលទាហាន និងយោធិនជំនាញនៃកងកម្លាំងការពារព្រំដែនប្រកបដោយសេចក្តីសុខ។ សង្ឃឹមថាតាមរយៈសកម្មភាពនេះ នឹងជាជំនួយដល់ការសិក្សា និងការអភិវឌ្ឍន៍ខ្លួនរបស់ប្អូនៗដែលជាកូនរបស់យុទ្ធជន។ ទន្ទឹមនឹងនោះ រួមចំណែកជួយអោយយុទ្ធជនមានអារម្មណ៍សុវត្ថិភាពដើម្បីការពារជាតិមាតុភូមិ។
នាឱកាសនេះដែរ គណៈប្រតិភូក៏បានទៅទស្សនាតំបន់ផលិតកម្មរបស់ប៉ុស្តិ៍ព្រំដែនមីឡុងផងដែរ។
អត្ថបទដោយ៖ Phuong Thao
ប្រែសម្រួលដោយ៖ Van Thon