"ព្រំដែនខែមីនា" - សួរសុខទុក្ខនិងជូនអំណោយដល់យុទ្ធជនដែលកំពុងបំពេញកាតព្វកិច្ចការពារមាតុភូមិ

ក្នុងគោលបំណងបង្ហាញការស្នេហាជាតិមាតុភូមិនិងទំនួលខុសត្រូវរបស់យុវជនចំពោះយុទ្ធជន​ដែលបំពេញ​ការងារ​នៅព្រំដែន។

នាព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០២២ សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញបានសហការជាមួយសម្ព័ន្ធយុវជនទីរួមខេត្តត្រាវិញរៀបចំកម្មវិធី "ព្រំដែនខែមីនា"នៅប៉ុស្តិ៍ព្រំដែនមីឡុងទីរួមស្រុក​មីឡុងស្រុកកូវង៉ាង។

 

9

 

នាឱកាសនេះដែរ គណៈប្រតិភូបានសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនដែលកំពុងបំពេញកាតព្វកិច្ចការពារមាតុភូមិ។ ទន្ទឹមនឹងនោះ បានផ្តល់អាហារូបករណ៍ចំនួន០៦ដល់កុមារដែលជាកូនរបស់យុទ្ធជន​កំពុងបម្រើការនៅប៉ុស្តិ៍ព្រំដែន ដែលមានទឹក​ប្រាក់​សរុបជាង ៣លានដុង។

 

សកម្មភាពនេះមានអត្ថន័យនិងជាក់ស្តែង ក៏ដូចជា​បង្កើតបរិយាកាសសំណេះសំណាល​ដោះ​ដូរ​និងបង្កើនចំណង​មិត្តភាព​រវាង​កម្មាភិបាល​សម្ព័ន្ធយុវជន និងយុទ្ធជនដែលបំពេញ​ការងារ​នៅព្រំដែន។ ព្រមទាំងផ្សព្វផ្សាយ និងអប់រំកម្មាភិបាល យុវជន អំពីប្រពៃណីដ៏រុងរឿងរបស់យុវជនវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

 

អញ្ជើញថ្លែងមតិក្នុងកម្មវិធី សមមិត្ត Pham Le Phuong Thao- អនុលេខា
សម្ព័ន្ធយុវជននៃសាកល
វិទ្យាល័យត្រាវិញបានផ្ញើជូនពរចំពោះសមមិត្ត នាយទាហាន ពលទាហាន និងយោធិនជំនាញនៃកងកម្លាំងការពារព្រំដែនប្រកបដោយសេចក្តីសុខ។ សង្ឃឹមថាតាមរយៈសកម្មភាពនេះ នឹងជាជំនួយដល់ការសិក្សា និងការអភិវឌ្ឍន៍ខ្លួនរបស់ប្អូនៗដែល​ជាកូនរបស់យុទ្ធជន។ ទន្ទឹមនឹងនោះ រួមចំណែកជួយអោយយុទ្ធជនមានអារម្មណ៍សុវត្ថិភាពដើម្បីការពារជាតិមាតុភូមិ។

 

នាឱកាសនេះដែរ គណៈប្រតិភូក៏បានទៅទស្សនាតំបន់ផលិតកម្មរបស់ប៉ុស្តិ៍ព្រំដែនមីឡុងផងដែរ។

 

10

 

អត្ថបទ​ដោយ៖ Phuong Thao

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន "ព្រំដែនខែមីនា" - សួរសុខទុក្ខនិងជូនអំណោយដល់យុទ្ធជនដែលកំពុងបំពេញកាតព្វកិច្ចការពារមាតុភូមិ