សាកលវិទ្យាល័យត្រាវិញចាត់តាំងកម្មវិធីប្រឡង Olympic គីមីវិទ្យាឆ្នាំ២០២២

(ĐTTCO) ថ្ងៃទី១ ខែមេសា ថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញបានឲ្យដឹងថាទើបតែចាត់តាំងកម្មវិធីប្រឡង Olympic គីមីវិទ្យា -TVU លើកទី១ ឆ្នាំ២០២២ សម្រាប់​សិស្សានុសិស្ស​​​ថ្នាក់ទី១១​ និងទី១២ ដែល​កំពុង​សិក្សា​នៅ​បណ្ដា​សាលា​វិទ្យាល័យ​ក្នុង​តំបន់​វាល​រាប​ទន្លេគឺវឡុង។

4-1

លោក​ស្រី Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បាន​ប្រគល់​មេដាយ និងបង្កាន់​ដៃ​ដល់បេក្ខជនដែលទទួលជាប់​រង្វាន់​ខ្ពស់។

ចូលរួមកម្មវិធីរួមមានលោកស្រី Nguyen Thi Khaប្រធានសមាគមជំរុញការសិក្សាខេត្តត្រាវិញ លោកស្រី Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ រួមជាមួយនឹង​​អ្នកតំណាងបុគ្គលិក គ្រូបង្រៀននៃបណ្ដាសាលាវិទ្យាល័យនៅវាលរាបទន្លេគឺវឡុង និងបេក្ខជនប្រឡងចំនួន១២០រូប។

ចូលរួមកម្មវិធីប្រឡងមានចំនួន៣០ក្រុម (ក្រុមនីមួយៗមានបេក្ខជនចំនួន៤រូប) នៃ​​សាលាវិទ្យាល័យចំនួន២២ដែលមកពីបណ្ដាខេត្តនៅវាលរាបទន្លេគឺវឡុង។​ កម្មវិធីប្រឡងឆ្លងកាត់ពីរវគ្គ​ប្រឡង​គឺវគ្គប្រឡងផ្នែកខាងទ្រឹស្ដី ផ្នែកនេះ​ បេក្ខជនត្រូវឆ្លើយ១០០សំណួរបែបមានចម្លើយជ្រើសរើសនិង​​មួយសំណួរបែបបញ្ចេញ​មតិផ្ទាល់។ វគ្គប្រឡងផ្នែកអនុវត្ត មាន២០សំណួរបែបចម្លើយ​ជ្រើសរើស​​​អំពីលក្ខខណ្ឌធ្វើការក្នុងបន្ទប់​​ពិសោធន៍ បច្ចេកទេសមូលដ្ឋានក្នុងបន្ទប់ពិសោធន៍ និងផ្នែក​​អនុវត្តការពិសោធបានគណៈចាត់តាំងជ្រើសរើសយកចំនួន២នៅក្នុងលក្ខខណ្ឌប្រឡង។

កម្មវិធីប្រឡងគឺដើម្បីបង្កទីលានសប្បាយក្នុងការរៀនសូត្រ ទំនាក់ទំនង និងដោះដូរបទពិសោធផ្នែកមុខជំនាញរវាងសិស្សនិងសិស្ស រវាងលោកគ្រូនិងលោកគ្រូក្នុងនិងក្រៅខេត្តត្រាវិញ​​ រវាងសិស្សនិងលោកគ្រូនៅសាលាវិទ្យាល័យនិងលោកគ្រូសាកលវិទ្យាល័យត្រាវិញក្នុងវិស័យគីមីវិទ្យា។ ទន្ទឹមនឹងនោះក៏ជំនួយណែនាំតម្រង់អាជីពដើម្បីសិស្សានុសិស្សអាច​​ជ្រើសរើសមុខជំនាញសមស្រប

បញ្ចប់កម្មវិធី គណៈចាត់តាំងបានជូនរង្វាន់ លេខ១ លេខ២ លេខ៣ នឹង​​រង្វាន់លើកទឹកចិត្តចំនួន​​១៥ជូនឯកជននៅវគ្គប្រឡងផ្នែកខាងទ្រឹស្ដី។ ជូនរង្វាន់លេខ១ លេខ២ លេខ៣ និងរង្វាន់លើកទឹកចិត្តចំនួន២២នៅ​វគ្គប្រឡងផ្នែកខាងអនុវត្ត។ អង្គភាពសាលាវិទ្យាល័យ Hoang Dieu (ខេត្តសុកត្រាំង) ទទួលបានចំណាត់ថ្នាក់លេខ១។

ក៏ក្នុងឱកាសនេះដែរ សាកលវិទ្យាល័យត្រាវិញក៏មានឱកាស​​ទទួលសិស្សប្រមាណជាង៥០០រូបដែល​មក​ពី​​សាលាវិទ្យាល័យនៅវាលរាបទន្លេគឺវឡុងមកទស្សនា។ ហើយ​សាលា​ទាំងនោះ​បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​ចំពោះ​​វិស័យតម្រង់អាជីពឲ្យ​​សិស្សានុសិស្ស​​ផង​ដែរ។

​អត្ថបទ​ដោយ៖​ Huynh Loi – Tin Di

ប្រែសម្រួល​ដោយ៖ Chanh The

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចាត់តាំងកម្មវិធីប្រឡង Olympic គីមីវិទ្យាឆ្នាំ២០២២