ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យត្រាវិញនិងសហគ្រាសជាដៃគូ កម្មវិធីបណ្ដុះបណ្ដាលផ្នែកគ្រប់គ្រងសេវាកម្ម Logistics ( តាមគំរូCo.op)

(TVU) –នា​ថ្ងៃ​ទី​១៥​ ខែ​មេសា​ឆ្នាំ​ ២០២២ នៅ​សាខាទី​១នៃសាកលវិទ្យា​ល័យ​ត្រាវិញ​បាន​កើត​ឡើង​កម្ម​វិធី​ចុះ​​ហត្ថ​លេខា​អនុស្សរណៈ​យោគ​យល់​គ្នា​រវាង​សាកល​វិទ្យាល័យ​និង​សហ​គ្រាស​ជា​ដៃ​គូ​ ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ផ្នែក​គ្រប់​គ្រង​សេវា​កម្ម​ Logistics ( តាម​គំរូ​Co.op)។

ក្នុង​កម្មវិធី​មាន​ការ​ចូល​រួម​របស់​លោកសាស្រ្ដា​ចារ្យរង​ បណ្ឌិត​ Pham Tiet Khanh សាកល​វិទ្យាធិការ​​ នៃ​សាកលវិទ្យាល័យ​ត្រាវិញ​, ​លោក​សាស្រ្ដា​ចារ្យរង​ បណ្ឌិត Diep Thanh Tung សាកល​វិទ្យាធិការ​រងនៃ​សាកល​វិទ្យាល័យត្រាវិញ​​ ប្រធាន​មហា​វិទ្យាល័យ​ សេដ្ឋកិច្ច​​ និងនីតិសាស្ត្រ​​, តំណាងឱ្យ​ក្រុមដឹក​នាំ មជ្ឈមណ្ឌល​ជំនួយ​ - អភិវឌ្ឍន៍​ ការ​បង្រៀន​ និង​រៀន​, ថ្នាក់​ដឹក​នាំ និង​លោក​គ្រូ​ អ្នក​គ្រូ​នៃ​មហាវិទ្យាល័យ​ សេដ្ឋកិច្ច​ និងនីតិសាស្ត្រ​បាន​ចូល​រួម​។

ផ្នែក​ខាង​សហគ្រាស​ មាន​លោក​ Huynh Khac Nhu អគ្គ​នាយ​ក​ក្រុម​ហ៊ុនភាគ​ហ៊ុន​​ Tra Bac, លោក​ Nguyen Van Trinh អគ្គនាយ​កសហគ្រាស​ឯកជន​ ផលិតកម្ម​ ពាណិជ្ជកម្ម​ Nguyen Trinh រួម​ជាមួយ​អ្នក​តំណាង​ថ្នាក់​ដឹក​នាំ​អាជីវកម្ម​បាន​ចូល​រួម​។

5-1 

លោក​សាស្រ្ដា​ចារ្យរង​ បណ្ឌិត​ Pham Tiet Khanh ថ្លែងសុន្ទរកថា​បើកឆាក​ក្នុង​ពិធី​ចុះ​ហត្ថលេខា​៖ «ជំនួស​មុខឱ្យ​​គណៈអភិបាលសាលា​ លោក​គ្រូ​ អ្នក​គ្រូ​ និងនិស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​ថ្លែង​អំណរគុណ​ និង​សម្ដែង​នូ​វការ​គោរព​ចំ​ពោះ​សេចក្ដី​ស្រឡាញ់​របស់​ក្រុម​ហ៊ុន​ភាគហ៊ុន​ Tra Bac និង​សហគ្រាស​ឯកជន​ ផលិតកម្ម​ ពាណិជ្ជកម្ម​ Nguyen Trinh ​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​របស់​សាលា​ ជាពិសេស​សម្រាប់​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ផ្នែក​គ្រប់​គ្រង​សេវា​កម្ម​ Logistics ( តាម​គំរូ​Co.op)​ កម្រិត​បរិញ្ញា។

5-2

5-3 

ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ​ លោកសាស្រ្ដា​ចារ្យ​រង បណ្ឌិត Diep Thanh Tung សាកល​វិទ្យាធិការ​រងនៃ​សាកល​វិទ្យា​ល័យ​ត្រាវិញ​ប្រធាន​មហា​វិទ្យាល័យ​ សេដ្ឋកិច្ច​​ នីតិសាស្ត្រ​​បាន​ចែក​រំលែក​​៖«អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​គោល​​បំណង​បង្កើត​លក្ខ​ខណ្ឌល្អ​បំផុត​សម្រាប់​និស្សិត​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​​​​បរិយាកាស​ការ​ងារ​ជាក់​ស្ដែង​នៅ​តាម​សហគ្រាស​តាំង​ពី​នៅ​សិក្សា​ក្នុង​សាលា​។​ ប៉ុន្មានឆ្នាំ​កន្លង​មក​នេះ​ មហា​វិទ្យាល័យ​សេដ្ឋកិច្ច​ នីតិសាស្រ្ត​ សាកល​វិទ្យាល័យ​ត្រាវិញ​​ តែង​តែ​បង្កើន​គុណភាព​បណ្ដុះ​បណ្ដាល​ ក៏​ដូច​ជា​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សហគ្រាស​ ដើម្បី​ពង្រាយ​គំរូ​បណ្ដុះ​បណ្ដាល​ Co.op ជួយឱ្យ​និស្សិត​មាន​លទ្ធភាព​ឆាប់​ទទួល​បាន​លក្ខ​ខណ្ឌ​ការងារនៅ​តាម​សហគ្រាស។​

សាស្ដ្រា​ចារ្យរង​ បណ្ឌិត​​ Pham Tiet Khanh សាកល​វិទ្យា​ធិការ នៃសាកលវិទ្យាល័យត្រាវិញ លោក​ Huynh Khac Nhu - អគ្គនាយកក្រុមហ៊ុនភាគហ៊ុន​ Tra Bac និង​លោក Nguyen Van Trinh - អគ្គនាយកសហគ្រាសឯកជន ផលិតកម្ម-ពាណិជ្ជកម្ម Nguyen Trinh បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែល​មានខ្លឹមសារសំខាន់ៗ៖ “សាលានិងសហគ្រាសនឹងលើកកម្ពស់សមត្ថភាពនិង​ភាពអស្ចារ្យរបស់ភាគីនីមួយៗអំពីសម្ភារៈមូលដ្ឋាន ធនធានមនុស្ស ជំនាញក្នុងការកសាងកម្មវិធីបណ្តុះបណ្តាល អនុវត្ត មុខជំនាញគ្រប់គ្រងសេវាកម្ម Logistics តាមតម្រូវការរបស់ទីផ្សារការងាររួមចំណែកលើកកម្ពស់គុណភាពបណ្តុះបណ្តាលរបស់សាលានិងផ្គត់ផ្គង់ប្រភពធនធានមនុស្សប្របកដោយ​គុណភាពខ្ពស់ផ្តល់ឲ្យសហគ្រាសនិយាយដោយឡែកនិងទីផ្សារការងារនិយាយរួម”។

5-4

លោក Huynh Khac Nhu - អគ្គនាយក ក្រុមហ៊ុនភាគហ៊ុន Tra Bac បានចែករំលែកដោយក្ដី​សោមនស្សរីករាយថា៖ ក្នុងតួនាទីជាសហគ្រាសមួយ ខ្ញុំមានសោមនស្សរីករាយណាស់ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជាមួយសាកលវិទ្យាល័យត្រាវិញ។ជាក់ស្តែងគឺជាកម្មវិធីបណ្តុះបណ្តាល មុខជំនាញគ្រប់គ្រងសេវាកម្ម​ Logistics ( តាម គំរូ Co.op) រួមចំណែកជាមួយនឹងសាលាក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស ប្រកបដោយគុណភាពសម្រាប់វាលរាបទន្លេគឺវឡុងនិយាយរួមនិងបណ្តាសហគ្រាសក្នុងខេត្តនិយាយដោយឡែក

5-5

លោក Nguyen Van Trinh អគ្គនាយកសហគ្រាសឯកជនផលិតកម្ម-ពាណិជ្ជកម្ម Nguyen Trinh បានថ្លែងអំណរគុណចំពោះគណៈកម្មការនៃសាកលវិទ្យាល័យត្រាវិញដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជាមួយនឹងសហគ្រាសមួយចំនួននៅភូមិភាគ លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវលទ្ធផលខ្ពស់ រួមចំណែកផ្គត់ផ្គង់ប្រភពធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ មិនត្រឹមតែសម្រាប់ខេត្តត្រាវិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារការងារក្នុងប្រទេសនិងអន្តរជាតិទៀតផង។

ភាគីទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ លក្ខខណ្ឌដែលឆ្ពោះទៅដល់ផលប្រយោជន៍រួមនិងមាន​ភាពជាក់ស្តែងសម្រាប់ភាគី៖ និស្សិត - សាលា - ក្រុម​ហ៊ុនពាណិជ្ជកម្ម៕

5-6

ប្រែសម្រួលដោយ៖ Ngoc Han Thanh Ha

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យត្រាវិញនិងសហគ្រាសជាដៃគូ កម្មវិធីបណ្ដុះបណ្ដាលផ្នែកគ្រប់គ្រងសេវាកម្ម Logistics ( តាមគំរូCo.op)