ថ្មីៗនេះ ដើម្បីបណ្ដុះបណ្ដាលទេពកោសល្យផ្នែកបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនាពេលអនាគត ក្រុមហ៊ុន Mitsubishi Electric Vietnam Company (MEVN)បានរៀបចំការប្រកួតផ្ដាច់ព្រ័ត្រ នៃការប្រកួត Mitsubishi Electric Cup Automation២០២១ (MECA ២០២១) នៅសាកល
វិទ្យាល័យគរុកោសល្យបច្ចេកទេសទីក្រុងហូជីមិញ។
ឧបករណ៍មួយគូសម្រាប់ត្រួតពិនិត្យកម្រិតទឹកក្នុងស្រែ និងគ្រប់គ្រងម៉ាស៊ីនបូមឆ្លាតវៃបានចូលរួមក្នុងការប្រកួត MECA ២០២១។ រូបថត៖ TL
MECA ២០២១ គឺជាកន្លែងលេងសម្រាប់និស្សិតផ្នែកបច្ចេកទេស ដើម្បីអនុវត្តដំណោះស្រាយស្វ័យប្រវត្តិកម្មឆ្លាតវៃដោយផ្អែកលើឧបករណ៍ Mitsubishi ។ ការប្រឡងនេះបានទាក់ទាញការចូលរួមរបស់សាកលវិទ្យាល័យចំនួន ៦ នៅក្នុងតំបន់ភាគខាងត្បូង។
ការប្រកួតផ្ដាច់ព្រ័ត្រ បានធ្វើឡើងនៅថ្ងៃទី ១៣ និង ១៤ ខែឧសភា ឆ្នាំ ២០២២ ដោយមានក្រុមចូលរួមសរុបចំនួន ១៨ ក្រុម។ សាលានីមួយៗបានបញ្ជូនក្រុមតំណាងចំនួន ៣ ចូលរួមប្រកួតប្រជែង និងចំណាត់ថ្នាក់ចុងក្រោយ។ ក្នុងនោះ TVU ចូលរួមជាមួយគំរូ និងឧបករណ៍ចំនួន ៣ រួមមាន៖ ការអនុវត្តគំរូជណ្តើរយន្ត ៥ជាន់; ផលិតឧបករណ៍សម្រាប់ត្រួតពិនិត្យកម្រិតទឹកក្នុងស្រែ និងគ្រប់គ្រងម៉ាស៊ីនបូមឆ្លាតវៃ; រចនា និងផលិតម៉ាស៊ីនតម្រៀប និង កំប៉ុងប៉េងប៉ោះ។
គួរកត់សម្គាល់ថា ឧបករណ៍សម្រាប់ត្រួតពិនិត្យកម្រិតទឹកក្នុងស្រែ និងគ្រប់គ្រងម៉ាស៊ីនបូមឆ្លាតវៃ ត្រូវបានគណៈមេប្រយោគវាយតម្លៃខ្ពស់ចំពោះភាពជាក់ស្តែង និងការប្រើប្រាស់ថាមពលស្អាត ដើម្បីជួយការពារបរិស្ថាន។ ឧបករណ៍នេះអាចវាស់ស្ទង់តម្លៃនៃកម្រិតទឹកក្នុងស្រែ រក្សាទុក និងត្រួតពិនិត្យទិន្នន័យនៅលើ WEB គ្រប់គ្រងម៉ាស៊ីនបូមដោយស្វ័យប្រវត្តិ នៅពេលដែលកម្រិតទឹកក្នុងស្រែទាបជាងការណែនាំដោយអ្នកជំនាញកសិកម្ម ទៅតាមដំណាក់កាលលូតលាស់នីមួយៗ តម្រូវការទឹកស្រោចស្រពរបស់ស្រូវក្នុងការធ្វើស្រែចំការនាពេលទឹកលិចឬស្ងួត ។
ឧបករណ៍ធ្វើស្រែឆ្លាតវៃមួយគូ ទើបតែទទួលបានរង្វាន់ "ដំណោះស្រាយការពារបរិស្ថាន" ។ រូបថត៖ TL
ឧបករណ៍នេះត្រូវបានអនុវត្តនៅខេត្ត អានយ៉ាង កឹនធើ និង ត្រាវិញ ក្នុងរដូវធ្វើស្រែទាំង ៣ ចាប់តាំងពីឆ្នាំ ២០២១មកទល់ពេលនេះ ដោយជួយកាត់បន្ថយថ្លៃដើមជី ថ្នាំសម្លាប់សត្វល្អិត កម្លាំងពលកម្ម និងកាត់បន្ថយបរិមាណទឹកសម្រាប់ស្រោចស្រពយ៉ាងច្រើន និងបង្កើនប្រាក់ចំណេញក្នុងការធ្វើស្រែ។
ទោះបីជា TVU បានចូលរួមក្នុងការប្រកួតនេះជាលើកដំបូងក៏ដោយ ក៏ត្រូវបានការស្ងើចសរសើរយ៉ាងខ្លាំងអំពីគណៈមេប្រយោគ និងក្រុមដទៃអំពីស្មារតី គំនិត និងការអនុវត្តជាក់ស្តែង។ ជាពិសេសគម្រោង "ផលិតឧបករណ៍សម្រាប់ត្រួតពិនិត្យកម្រិតទឹកក្នុងស្រែ និងការគ្រប់គ្រងម៉ាស៊ីនបូមឆ្លាតវៃ" បានទទួលរង្វាន់ "ដំណោះស្រាយការពារបរិស្ថាន" ។
ប្រភព: https://nongnghiep.vn/bo-doi-thiet-bi-lam-ruong-thong-minh-du-cuoc-thi-meca-2021-d323166.html
អត្ថបទដោយ៖ Minh Đam
ប្រែសម្រួលដោយ៖ Diem Phuc