ប្រគល់ជូនសញ្ញាប័ត្រដល់បណ្ឌិតថ្មីចំនួន០៦រូប និងអនុបណ្ឌិតចំនួន ២៣៥រូប

ត្រាវិញ - កាលពីព្រឹកថ្ងៃទី ២៩ ខែ ឧសភា សាកលវិទ្យាល័យត្រាវិញ   បានចាត់តាំងពិធីបើកវគ្គសិក្សានិងជូន​សញ្ញាប័ត្រដល់បណ្ឌិត និងអនុបណ្ឌិតលើកទី១ ឆ្នាំ ២០២២។

ចូលរួមកម្មវិធី មានលោក ​Lam Minh Dang ជាអនុលេខាធិការគណៈកម្មា​ធិការ​បក្សខេត្តត្រាវិញ លោក Tran Van Dung ជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៀនយ៉ាង លោក Tran Hoan Kim ប្រធានក្រុមប្រឹក្សាសាលា សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh លេខាបក្សភាគសាលា ប្រធានក្រុមប្រឹក្សាភិបាលសកលវិទ្យាល័យត្រាវិញ ជា​មួយ​នឹង​គណៈអធិការសាលា តំណាងឲ្យថ្នាក់​ដឹក​នាំ​អង្គភាព មន្ទីរ​ខេត្ត ថ្នាក់​ដឹក​នាំ​មន្ទីរ​វិទ្យា​ស្ថាន ការិយាល័យ មជ្ឈ​មណ្ឌល​នៃ​សាលា។

2-1

ភ្ញៀវកិត្តិយសចូល​រួម​ពិធី​បើក​វគ្គ​សិក្សា បិទ​វគ្គ​សិក្សា និង​ប្រគល់​សញ្ញា​បត្រ​ជូន​បណ្ឌិត   ​​​ អនុ​បណ្ឌិត លើក​ទី​១ ឆ្នាំ​២០២២ នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ

យោង​តាម​លទ្ធ​ផល​នៃ​ការ​ជ្រើស​រើស​បេក្ខសិស្ស​កម្រិតបណ្ឌិត​ របស់​គណៈ​ប្រឹក្សា​ជ្រើស​រើស​កាលពីខែមេសាឆ្នាំ​២០២២ សាកល​វិ​ទ្យា​ល័យ​ត្រា​វិញ​ទទួល​ស្គាល់​បេក្ខសិស្ស​ចំនួន​ ១៣ រូប​ ជាបេក្ខសិស្ស​កម្រិត​បណ្ឌិតនៅមុខ​ជំ​នាញទាំង ០៥​មាន​ដូចជា៖   គ្រប់​គ្រង​សេដ្ឋ​កិច្ច ហិរញ្ញ​វត្ថុ - ធនាគារ គ្រប់​គ្រង​ពាណិជ្ជកម្ម ច្បាប់​សេដ្ឋ​កិច្ច ជា​មួយ​នឹង​​មុខ​ជំ​នាញ​ទ្រឹស្ដី និង​វិធី​សាស្រ្ត​​បង្រៀន​មុខ​វិជ្ជា​អក្សរ​សាស្ត្រ។

ទទួល​ស្គាល់​បេក្ខសិស្ស​ចំនួន ៤០១រូប ជាប់​​កម្រិត​អនុ​បណ្ឌិត​ រួម​មាន​១៨​ មុខ​ជំ​នាញគឺ៖ ​គណនេយ្យ គ្រប់​គ្រង​សេដ្ឋ​កិច្ច គ្រប់​គ្រង​ពាណិជ្ជ​កម្ម ហិរញ្ញ​វត្ថុ - ធនាគារ គ្រប់​គ្រងសុខា​ភិបាល សុខា​ភិបាល​សាធា​រណៈ ច្បាប់​រដ្ឋ​ប្បវេណី និង​នី​តិ​វិធី​រដ្ឋ​ប្បវេណី ច្បាប់​សេដ្ឋកិច្ច ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​រដ្ឋា​បាល ច្បាប់​ព្រហ្ម​ទណ្ឌ និង​និតី​វិធី​ព្រហ្ម​ទណ្ឌ ទ្រឹស្ដី និង​វិធី​សាស្ត្រ​បង្រៀន​មុខ​វិជ្ជា​អក្សរ​សាស្ត្រ វប្បធម៌វិទ្យា​ គ្រប់​គ្រង​ការ​អប់​រំ អប់​រំ​វិទ្យា គ្រប់​គ្រង​សាធារណៈ បច្ចេក​ព័ត៌​មាន​វិទ្យា ទ្រឹស្ដី​និង​វិធី​បង្រៀន​មុខ​វិជ្ជា​អង់​គ្លេស។

2-2

អនុបណ្ឌិតថ្មីក្នុងថ្ងៃបិទវគ្គសិក្សា

នៅ​ក្នុង​ឱ​កាស​នេះដែរ សាកល​វិ​ទ្យា​ល័យ​ត្រាវិញ​ប្រា​រព្ធ​កម្មវិធី​បិទ​វគ្គ​សិក្សា និង​ប្រគល់បរិញ្ញា​បត្រជូន​ដល់​បណ្ឌិត​ ០៦​រូប លើ​មុខ​ជំ​នាញ   ០៣ រួម​មាន (ទ្រឹស្ដី​និង​វិធី​សាស្ត្រ​បង្រៀន​មុខ​វិជ្ជា​អក្សរ​សាស្ត្រ មុខ​ជំ​នាញ​វប្បធម៌​វិទ្យា និង​មុខ​ជំ​នាញគ្រប់​គ្រង​ពាណិជ្ជ​កម្ម)       និង​អនុ​បណ្ឌិតចំនួន ២៣៥​ រូប លើ​១២​មុខ​ជំ​នាញ រួម​មាន៖ វប្បធម៌​វិទ្យា ហិរញ្ញ​វត្ថុ - ធនាគារ គណនេយ្យ គ្រប់​គ្រង​ពាណិជ្ជ​កម្ម គ្រប់គ្រង​សេដ្ឋ​កិច្ច ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​រដ្ឋបាល ច្បាប់​រដ្ឋ​ប្បវេណី និង​នី​តិ​វិធី​រដ្ឋ​ប្បវេណី ច្បាប់​ព្រហ្ម​ទណ្ឌ និង​និតី​វិធី​ព្រហ្ម​ទណ្ឌ ជា​មួយ​នឹង​​មុខ​ជំ​នាញ​អ​ភិ​វឌ្ឍ​ជន​បទ។

2-3

សាស្រ្តា​ចារ្យ​រង បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ ប្រ​គល់​បរិញ្ញា​បត្រ​ជូន​បណ្ឌិតTa Duy Linh មុខ​ជំ​នាញ​វប្បធម៌​វិទ្យា

ប្រ​ភព៖ https://www.baotravinh.vn/giao-duc/trao-bang-tot-nghiep-06-tien-si-va-235-thac-si-18275.html

អត្ថបទ​ដោយ៖HỒNG NHUNG

ប្រែ​សម្រួលដោយ៖ OMNARA

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ប្រគល់ជូនសញ្ញាប័ត្រដល់បណ្ឌិតថ្មីចំនួន០៦រូប និងអនុបណ្ឌិតចំនួន ២៣៥រូប