គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានប្រកាសសេចក្តីសម្រេចទទួលស្គាល់ប្រធានក្រុមប្រឹក្សាភិបាលសាលា និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញអាណត្តិ ២០២១ - ២០២៥

TVU – នារសៀលថ្ងៃទី ២៧ ឧសភា លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចូលរួម និងប្រគល់សេចក្តីសម្រេចទទួលស្គាល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យត្រាវិញអាណត្តិ ២០២១ - ២០២៥។ សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ទទួលតំណែងជាប្រធានក្រុមប្រឹក្សាភិបាលសាលា និងបណ្ឌិត Nguyen Minh Hoa ទទួលតំណែងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ។

អញ្ជើញចូលរួមពិធីប្រគល់ជូនសេចក្ដីសម្រេច មានលោក Le Thanh Binh សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ; លោក Pham Van Cuong អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត; លោក Ngo Truong Giang នាយករងមន្ទីរមហាផ្ទៃ; លោក Tran Hoan Kim ប្រធានក្រុមប្រឹក្សាសាលា; សាស្ត្រាចារ្យរងបណ្ឌិត Pham Tiet Khanh លេខាបក្សគណៈកម្មាធិការបក្ខភាគ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ ព្រមទាំង​គណៈកម្មការសាលា ថ្នាក់ដឹកនាំនាយកដ្ឋាននៃសាកលវិទ្យាល័យ។

3-1

សុន្ទរកថារបស់លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ

 

3-2

 

លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ប្រគល់​សេចក្តី​សម្រេច​​ទទួល​ស្គាល់ សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញ 

3-3

 

លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ប្រគល់​សេចក្តី​សម្រេច​​ទទួល​ស្គាល់ បណ្ឌិត Nguyen Minh Hoa ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ

  

អញ្ជើញថ្លែងការក្នុងពិធីនេះ លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់សមូហភាពនៃសាកលវិទ្យាល័យត្រាវិញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទទួលស្គាល់ការរួមចំណែករបស់សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ក្នុងរយៈពេលកាន់តំណែងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ។

លោកបានមានប្រសាសន៍ថា៖ ខ្ញុំសូមវាយតម្លៃខ្ពស់ និងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ក្នុងអំឡុងពេលដែលលោកកាន់តំណែងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ដែលបានដឹកនាំ និងគ្រប់គ្រងសាកលវិទ្យាល័យត្រាវិញ ជានិច្ចកាលសម្រេចបានជោគជ័យនូវភារកិច្ចដែលបានកំណត់។ ការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យត្រាវិញសព្វថ្ងៃនេះ គឺជាភស្តុតាងសម្រាប់ប្រការនោះ។

លោកអនុប្រធានសង្ឃឹមថា សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលា និងសមាជិកក្រុមប្រឹក្សាសាលាបន្តអនុវត្តការងារដែលបានប្រគល់ប្រកបដោយប្រសិទ្ធភាព ជាពិសេស៖ រៀបចំយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍ ផែនការសហការបណ្តុះបណ្តាលសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការអន្តរជាតិ គោលនយោបាយធានាគុណភាពឧត្តមសិក្សា កិច្ចសហប្រតិបត្តិការអាជីវកម្ម ... ​​អនុវត្តការងារផ្សេងៗទៀតដែលកំណត់ដោយច្បាប់ រួមចំណែកបញ្ជាក់ពីតួនាទីរបស់សាកលវិទ្យាល័យត្រាវិញក្នុងវិស័យអប់រំរបស់ប្រទេស និងលើឆាកអន្តរាជាតិ រួមចំណែកអភិវឌ្ឍវិស័យអប់រំ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ចរបស់ខេត្តត្រាវិញ។

ថ្នាក់ដឹកនាំខេត្តត្រាវិញ លោក Le Thanh Binh បានអបអរសាទរ និងជឿជាក់លើ បណ្ឌិត Nguyen Minh Hoa ក្នុងឋានៈជាសាកលវិទ្យាធិការនឹងសាមគ្គីជាមួយសមូហភាពទាំងមូល ដើម្បីបន្តការលើកកម្ពស់សមិទ្ធិផល និងដឹកនាំសាកលវិទ្យាល័យត្រាវិញអភិវឌ្ឍបន្ថែមទៀត។

លោកអនុប្រធាន​ខេត្ត​សង្ឃឹម​ថា ​បណ្ឌិត Nguyen Minh Hoa បន្តលើកតម្កើងស្មារតីសាមគ្គីភាពផ្ទៃក្នុង ខិតខំតស៊ូ ស្រាវជ្រាវវិទ្យាសាស្រ្ត អនុវត្តល្អសកម្មភាពជំនាញនៃការសិក្សា។ល។​ ទន្ទឹមនឹងនោះ លោកស្នើឲ្យថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងបុគ្គលិកនៃសាកលវិទ្យាល័យលើកកម្ពស់ស្មារតីសាមគ្គីភាព សហការស្អិតរមួតជាមួយនឹងបណ្ឌិត Nguyen Minh Hoa អនុវត្តល្អនូវភារកិច្ច តួនាទីដែលបានប្រគល់ជូន ដើម្បីកសាងសាកលវិទ្យាល័យត្រាវិញសម្រេចបានជោគជ័យនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ របស់ខេត្តត្រាវិញនិងឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងតួនាទីថ្មី សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh សន្យាថានឹងបន្តធ្វើការជាមួយសមាជិកក្រុមប្រឹក្សាសាកលវិទ្យាល័យ ដើម្បីអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញតាមគំរូសាកលវិទ្យាល័យជឿនលឿន ដើម្បីបំពេញតាមក្ដីសង្ឃឹមរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត ជាមួយនឹងបុគ្គលិកសាលាអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលសាលាអាណត្តិ ២០២១-២០២៥។

មានប្រសាសន៍ក្នុងពិធី​ភារកិច្ចថ្មី សាកល​វិទ្យាធិការ​ថ្មី​បណ្ឌិត Nguyen Minh Hoa បានថ្លែងអំណរគុណចំពោះការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាភិបាលសាលា ថ្នាក់ដឹកនាំអង្គភាព និងបុគ្គលិកសាកលវិទ្យាល័យ ដែលបានជឿទុកចិត្ត និងប្រគល់ភារកិច្ចដ៏មានសារៈសំខាន់ ដោយការប្តេជ្ញាចិត្តរបស់ខ្លួន សាកលវិទ្យាធិការថ្មីនៃសាកលវិទ្យាល័យត្រាវិញមានជំនឿយ៉ាងមុតមាំថា នឹងរួមសហការជាមួយសមូហភាពនៃសាកលវិទ្យាល័យ បន្តទទួលមរតក និងបង្កើនសមិទ្ធិផលដែលទទួលបាន នឹងដឹកនាំសាកលវិទ្យាល័យត្រាវិញបន្តអភិវឌ្ឍបន្ថែមទៀត ដើម្បីឈានទៅដល់កម្រិតតំបន់ និងអន្តរជាតិ។

3-4

ថ្នាក់ដឹកនាំខេត្តត្រាវិញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនិងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញ ក្នុងពិធីប្រគល់សេចក្ដីសម្រេច

អត្ថបទដោយ៖ Thanh Sơn – Hoang Long

ប្រែសម្រួលដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានប្រកាសសេចក្តីសម្រេចទទួលស្គាល់ប្រធានក្រុមប្រឹក្សាភិបាលសាលា និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញអាណត្តិ ២០២១ - ២០២៥