កីឡាការិនីឆ្នើម Huynh Nhu ចូលរួមសំណេះសំណាលនិងលើកទឹកចិត្តដល់និស្សិត

GD&TĐ - ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា​ កីឡាការិនី​ឆ្នើម​ Huynh Nhu ប្រ​ធាន​ក្រុម​បាល់​ទាត់​នារី​វៀតណាម​បាន​ចូល​រួម​សំ​ណេះ​សំណាល​ជា​មួយ​​និស្សិត​សាកលវិទ្យា​ល័យ​ត្រាវិញ។

4-1

កីឡាការិនីឆ្នើម​ Huynh Nhu សំ​ណេះ​សំ​ណាល​ជា​មួ​យ​និស្សិត​សាកល​វិទ្យាល័យ​ត្រា​វិញ

ចូល​រួមកម្មវិធី​​​អប​អរ​សា​ទរ​ដល់​កីឡាការិនី​ឆ្នើម​ Huynh Nhu រួម​មាន​៖ សាស្រ្តាចារ្យ​រង​ បណ្ឌិត Pham Tiet Khanh លេខា​ធិការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សាកល​វិទ្យា​ល័យ​ត្រា​វិញ លោក​ស្រី​ Thach Thi Dan​ សាកល​វិទ្យា​ធិការ​រង​សាកល​វិទ្យា​ ល័យ​ត្រាវិញ​ ​ក្រុម​គ្រួ​សារ​របស់​កីឡាការិនី​ឆ្នើម​ Huynh Nhu​ថ្នាក់​ដឹក​នាំ​នៃ​សម្ព័ន្ធយុវជន សមាគម​និស្សិត​ និង​តំណាង​ស្ថាប័ន​នានា​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។

4-2

គណៈកម្មការសាលា​ គ្រូ​បង្រៀន​ និង​និស្សិត​ចូល​រួម​កម្ម​វិធី​សំណេះ​សំណាល

ចូល​រួម​មតិ​​អប​អរ​សាទរ​ លោក​ស្រី​ Thach Thi Dan សាកលវិទ្យា​ធិការ​រង​សាកល​វិទ្យា​ល័យត្រា​​វិញ​បាន​មាន​ប្រ​សាសន៍​ជូន​ពរ​ដល់​កីឡាការិនីឆ្នើម​​​  Huynh Nhu   និង​ក្រុម​បាល់​ទាត់​នារីវៀតណាម​​ដែល​ទទួល​បាន​ជ័យ​លាភី​គួរ​កត់​សំ​គាល់។

លោក​ស្រី​សង្ឃឹម​ថា​ គំរូ​នៃ​កីឡា​ការិនី​ឆ្នើម​ Huynh Nhu បាន​បង្ហាញ​នូវ​សេចក្តី​ព្យា​យាមយ៉ាង​មោះ​មុត​ ស្មា​រតី​ពុះ​ពារ​ យក​ជម្នះ​រាល់​ឧបសគ្គដើម្បី​ទទួល​បាន​នូវ​ជោគ   ជ័យ។ នេះ​ជា​គំរូ​ដ៏ល្អ​សម្រាប់​និស្សិត​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

វត្តមាន​ភាព​របស់​កីឡាការិនី​ឆ្នើម​ Huynh Nhu​ ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​និស្សិត​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។​ មាន​និស្សិត​ជាង​ ១០០០ រូប​ចូល​រួម​កម្មវិធី​សំណេះ​​​សំណាល​ ស្វាគមន៍​កីឡាការិនី។ កីឡាការិនី​ឆ្នើម​បាន​ថត​រូប​អនុស្សារីយ៍ជាមួយនិស្សិត និង​បាន​ចុះ​ហត្ថលេខា​ជូន​ជា​អនុស្សាវរីយ៍​ដល់​និស្សិតនិង​អ្នក​គាំ​ទ្រ​​។ មាន​និស្សិត​ជា​ច្រើន​បាន​ត្រៀមអាវយឺត​ជា​ស្រាប់​ដើម្បី​សូម​ហត្ថលេខា​របស់ ពេជនារី

ចូល​រួម​កម្ម​វិធី​សំណេះ​សំ​ណាល​​ កីឡាការិនី​ឆ្នើម Huynh Nhuបាន​ចែក​រំលែក​អំ​ពី​​  បណ្តា​ឧបសគ្គ​ដែល​កីឡាការិនី​ និង​ក្រុម​របស់​កីឡាការិនី​បាន​ឆ្លង​កាត់​ដើម្បី​នាំ​យក​ជ័យ​លាភី​ជូន​ដល់​ប្រ​ទេស​ជាតិ។

បណ្តា​រូប​ភាពដែល​​ឆ្លុះ​បញ្ចាំង​ឡើង​វិញ​នូវ​ដំ​ណើរ​ការ​ឆ្លង​កាត់​របស់​ក្រុម​បាល់​ទាត់នារី​ក្នុង​ការ​ព្យាយាម​យក​ជ័យ​ជម្នះមេ​ដាយ​មាសក្នុង​​ SeaGamesលើក​ទី​ ៣១ បាន​ធ្វើ​អោយ​អ្នក​គាំ​ទ្រកាន់​តែ​កោត​សរសើរ​និង​អោយ​តម្លៃទៅ​លើលទ្ធផល​ និង​ស្នា​ដៃ​ដែល​ក្រុម​បាល់​ទាត់​នារី​បាន​នាំ​មក​ជូន​ប្រ​ទេសជាតិ។

ជា​មតិ​ចូល​រួម​លើក​ទឹក​ចិត្តនិស្សិត កីឡា​ការិនី​ឆ្នើម​ Huynh Nhuបាន​លើក​ឡើង​ថា៖ ពេល​ដែល​អ្នក​ព្យាយាម​តាម​នូវ​អ្វី​ដែល​អ្នក​ចូល​ចិត្ត អ្នក​នឹងស្វែង​រក​ឃើញ​នូវចំណុច​ពិ​សេស។ រស់​នៅជា​មួយ​នឹង​ក្តី​ស្រមៃ ថ្វីត្បិតមាន​ភាព​ហត់​នឿយក៏​ដោយ​​តែអ្នក​នឹង​មាន​អារម្មណ៍សប្បាយ​រីក​រាយ សុភមង្គល​ព្រោះ​អ្នក​បានរួម​ចំ​ណែក​កសាង​​ជី​វិត។ នេះ​ទើប​ជា​ភាព​ជោគ​ជ័យ​ពិតប្រា​កដ។

ចូល​រួម​​កម្មវិធី​​​ មាន​មិត្ត​និស្សិត​ជា​ច្រើន​រូប​បាន ​​ចូល​រួម​​លើក​ជា​សំ​ណួរ​ដើម្បី​​សំ​ណេះ​សំណាល​ផ្ទាល់​ជា​មួយ​កីឡាការិនី​ បណ្តា​អត្ថ​បទ​កំ​ណាព្យ​ កម្ម​វិធី​សិល្បៈពិសេស​ដ៏រស់​រវើក​គឺ​ជា​រង្វាន់​ដ៏​មាន​ន័យ​ដែល​អ្នក​គាំ​ទ្រ​ជូន​ដល់​កីឡាការិនី​  ឆ្នើម។

4-3

ប្រ​គល់ពាន​រង្វាន់​ជូនក្រុមបាល់​ទាត់​ចូល​រួម​កម្ម​វិធី​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ TVU ឆ្នាំ​ ២០២២

ប្អូន Le Hoang Phuc​ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ពាណិជ្ជកម្ម​អេឡិចត្រូ​និច​ ឆ្នាំ​ ២០២១ បាន​មាន​មតិ​ថា៖​ ចំ​ពោះ​ប្អូន​ បង​ស្រី​ Huynh Nhu​ ជា​គំ​រូ​ដ៏​ល្អ​សម្រាប់​ប្អូនៗ​យក​តម្រាប់និង​សិក្សា​តាម​អំ​ពី​ស្មារតី​ខិត​ខំ​ពុះ​ពារយក​ជម្នះ​រាល់​ឧបសគ្គ​។ ប្រ​ការ​នេះ ជួយ​អោយ​ប្អូន​ៗ​បំ​ពេញ​នូវ​ចន្លោះ​ខ្វះ​ខាត​របស់​ខ្លួន​ ខិតខំ​ដើម្បី​សម្រេច​បាន​គោល​ដៅ​ជី​វិត​ក្នុង​ពេល​អនាគត។

នាឱ​កាស​នេះ​ សាកលវិទ្យា​ល័យ​ត្រា​វិញ​​ចាត់​តាំង​កម្មវិធី​បិទ​វគ្គ​ប្រ​គល់​ពាន​រង្វាន់​ដល់ក្រុម​បាល់​ទាត់សិស្ស​-និស្សិត​​ដែល​ចូល​រួម​កម្ម​វិធី​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់ TVU ឆ្នាំ​ ២០២២។

កី​ឡា​ការិនី​ Huynh Nhu កើត​ឆ្នាំ ១៩៩១ នៅ​ឃុំ​មី​ចាញ់ ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​។ ឆ្នាំ​២០០៥​ Huynh Nhu ចូល​ហ្វឹក​ហាត់​ក្នុង​ក្រុម​បាល់​ទាត់​នារី​នៃ​សាលា​ទេពកោសល្យផ្នែក​កីឡាចំណុះ​មន្ទីរ​វប្បធម៌ - កីឡា និង​ទេសចរ​​ខេត្ត​ត្រាវិញ។ ដល់​ចុង​ឆ្នាំ​ ២០០៧ ថ្នាក់​ទេព​កោសល្យ​កីឡា​បាល់​ទាត់​នារីឈប់ដំណើរ​ការ​ Huynh Nhu​​ ត្រូវបាន​ឧទ្ទេសនាម​ទៅ​ទី​ក្រុង​ ហូ​ជី​មិញសាក​ល្បង​បំពេញ​ការ​ងារ​ និង​មាន​ទំនាក់​ទំ​នង ផ្សារភ្ជាប់​នឹង​វិស័យ​កីឡា​នៃ​ទី​ក្រុង​ ហូ​ជី​មិញ​ រហូត​ដល់​បច្ចុប្បន្ន។

ឆ្លង​កាត់​ការ​ខិត​ខំ​ព្យា​យាម​ Huynh​ Nhu បានបង្ហាញនូវ​តួនាទី​របស់​ខ្លួន​ក្នុង​ក្រុម​បាល់​ទាត់​នារី​ទីក្រុង​ហូជីមិញ​ និង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិជាមួយ​នឹង​ពាន​រង្វាន់​នានាដែល​គួរ​កត់​សម្គាល់។ ចូលរួម​ជា​មួយ​ក្រុម​បាល់​ទាត់​នារី​ទី​ក្រុង​ ហូជីមិញ​ ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​ថ្នាក់​ជាតិចំ​នួន​ ៧​ ពាន​រង្វាន់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ​ ២០២១។ ចូល​រួម​ជា​មួយ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​អាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩; ពាន​រង្វាន់​មេដាយ​ប្រាក់​ Sea Games លើក​ទី​ 27; ពាន​រង្វាន់​មេដាយ​មាស​ Sea Games លើក​ទី29, 30។ ថ្មីៗ​នេះ​ កីឡាការិនី​ឆ្នើម​ Huynh Nhu និង​ក្រុម​កីឡា​បាល់​ទាត់​នា​រី​របស់​ខ្លួន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ដណ្តើម​បាន​ឱកាស​ចូល​រួម​ប្រកួត​ផ្តាច់​ព្រ័ត្រ​ World Cup ដែល​គ្រោង​នឹង​ចាត់​តាំង​ឡើង​នៅ​ខែ កក្កដា ឆ្នាំ ២០២៣​ នៅ​ប្រ​ទេស​ អូស្រ្តាលី​ និង​ប្រ​ទេស​ ណូវែលសេឡង់

អំ​ពី​ពាន​រង្វាន់​ឯកជន​Huynh Nhuទទួល​បាន​កិត្តិនាម​ជា​ ស្តេច​ទម្លាយ​សំណាញ់​ក្នុង​ការ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ​ថ្នាក់​ជាតិឆ្នាំ ២០១៣, ២០១៦ និង ២០១៧។ កីឡាការិនី​ឆ្នើម​ក្នុង​ការ​ប្រ​កួត​ផ្តាច់​ព្រ័ត្រថ្នាក់​ជាតិ​ឆ្នាំ ២០១៨, ២០១៩។ កិត្តិនាម​ បាល់​ស្ពាន់, “បាល់ប្រាក់​និង​​កិត្តិនាម​ បាល់​មាស​ ចំនួន៤​លើក​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ ដល់​ ២០២១។

ប្រ​ភព​៖https://giaoducthoidai.vn/the-thao/tuyen-thu-huynh-nhu-giao-luu-va-truyen-cam-hung-cho-sinh-vien-vcpJYGr7g.html

អត្ថបទ​ដោយ៖ Hoang Nam

ប្រែសម្រួល​ដោយ៖​ Kien Se Ha