បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Logistics និងពាណិជ្ជកម្មអេឡិចត្រូនិកចំណុះសាកលវិទ្យាល័យត្រាវិញ

ជាមួយនឹងអត្រាកំណើនដ៏ខ្លាំងនៃឧស្សាហកម្ម Logisticsនិងពាណិជ្ជកម្មអេឡិចត្រូនិក សក្ដានុពលនៃការអភិវឌ្ឍក៏ដូចជាតម្រូវការធនធានមនុស្សក្នុងវិស័យឧស្សាហកម្ម Logistics នាពេលនេះនិងក្នុងប៉ុន្មានឆ្នាំខាងមុខទៀត ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងកាន់តែច្រើនជាពិសេសនៅក្នុងតំបន់ វាលរាបទន្លេគឺវឡុង។ សាកលវិទ្យាល័យត្រាវិញបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីឆ្លើយតបនូវតម្រូវការបន្ទាន់នៃការអភិវឌ្ឍ Logistics នៅវាលរាប​​ ទន្លេគឺវឡុង។

មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែក Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក នៃសាកលវិទ្យាល័យត្រាវិញត្រូវបានបង្កើតឡើងដោយមានការគាំទ្រនិងការកោតសរសើរពីសមាគមអភិវឌ្ឍធនធានមនុស្សផ្នែក Logisticsវៀតណាម (Valoma)និងគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចត្រាវិញ។ នេះជាជំហានឈានមុខរបស់សាកលវិទ្យាល័យត្រាវិញក្នុងបរិបទនៃការកង្វះខាតធនធានមនុស្សក្នុឧស្សាហកម្ម Logistics និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាពេលបច្ចុប្បន្ននេះ។

យោងតាមស្ថិតិរបស់សមាគមធុរកិច្ច Logistics វៀតណាម (VLA)មានខេត្តចំនួន​១៣ នៃវាល​រាប​​ទន្លេគឺវឡុង បច្ចុប្បន្នមានក្រុមហ៊ុនផ្តល់សេវា Logistics ជាង 1,461ស្មើនឹង 4.39%នៃចំនួនសហគ្រាស Logistics ក្នុងប្រទេស ក្នុងនោះសហគ្រាសផ្ដល់សេវាកម្មLogisticsប្រកបដោយគុណភាពខ្ពស់មានចំនួនតិចតួច។

លោក Tran Thanh Hai -អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្មបានលើកឡើងថា៖ ការលើកកម្ពស់គុណភាពនៃធនធានមនុស្សផ្នែក Logistics គឺជាដំណោះស្រាយដ៏សំខាន់មួយក្នុងចំណោមដំណោះស្រាយដើម្បីអភិវឌ្ឍ Logisticsក្នុងតំបន់ ។ យោងតាមរបាយការណ៍ Logistics វៀតណាមឆ្នាំ​២០២១របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានព្យាករណ៍ថាតម្រូវការធនធានមនុស្សសម្រាប់ឧស្សាហកម្ម Logistics ក្នុងកំឡុងឆ្នាំ២០២១ដល់ឆ្នាំ​២០២៥នឹងកើនឡើងដល់ចំនួនជាង 1 លាននាក់។

Logistics-tvu-1

រូបភាព ថ្ងៃទី០៦ខែមិថុនា ឆ្នាំ ២០២២, សាកលវិទ្យាល័យត្រាវិញបង្កើតមជ្ឈមណ្ឌល
បណ្តុះបណ្តាល
Logisticsនិងពាណិជ្ជកម្មអេឡិចត្រូនិក

មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែក Logistics និងពាណិជ្ជកម្មអេឡិចត្រូនិកអភិវឌ្ឍដោយផ្អែកលើសសរស្តម្ភចំនួន​៣ រួមមានការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្តល់សេវាកម្មទាក់ទងនឹងការបណ្តុះបណ្តាល ដូច្នេះនឹងផ្តល់នូវធនធានមនុស្សដែលមានគុណភាពខ្ពស់ ផ្តល់នូវផលិតផលវិទ្យាសាស្រ្ត ការផ្ទេរបច្ចេកវិទ្យាដើម្បីបំពេញតម្រូវការអភិវឌ្ឍរបស់សង្គម និងឈានទៅរកស្តង់ដារអន្តរជាតិបន្តិចម្តងៗ រួមចំណែកអភិវឌ្ឍគុណភាពនៃការបណ្តុះបណ្តាល ដើម្បីត្រៀមលក្ខណៈក្នុងការធ្វើសមាហរណកម្មអន្តរជាតិទាក់ទងនឹងវិស័យ Logisticsនិងពាណិជ្ជកម្មអេឡិចត្រូនិក។

ការបណ្តុះបណ្តាលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសេវាកម្ម Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក តាមទម្រង់Co-op។ នេះជាទម្រង់បណ្តុះបណ្តាលដោយមានកិច្ចសហប្រតិបត្តិការរបស់សហគ្រាស។ សិស្សានុសិស្សនឹងមានពេលវេលាដើម្បីអនុវត្តជាបុគ្គលិក​ពិតប្រាកដនៅសហគ្រាសយ៉ាងហោចណាស់ ១/នៃរយៈពេលបណ្តុះបណ្តាល។

នៅឆ្នាំ​២០២២សម្រាប់មុខជំនាញផ្នែកគ្រប់គ្រងសេវាកម្ម Logistics សាកលវិទ្យាល័យនឹង​ជ្រើសរើសនិស្សិតទូទាំងប្រទេស និងអន្តរជាតិតាមកម្មវិធីចំនួនពីរ៖ កម្មវិធីគ្រប់គ្រងសេវាកម្មLogisticsទម្រង់ co-opនិងកម្មវិធីគ្រប់គ្រងសេវាកម្ម Logisticsរួមបញ្ចូលនឹងវិញ្ញាបនបត្រអន្តរជាតិដែលផ្ដល់ជូនដោយសមាគមអ្នកដឹកជញ្ជូនអន្តរជាតិ (FIATA)ដែលមានសុពលភាពទូទាំងពិភពលោក។

កម្មវិធីនេះ នឹងបានបង្រៀនជាទ្វេភាសា គឺភាសាអង់គ្លេស និងភាសាវៀតណាម។ ជាពិសេស​ចំពោះមុខវិជ្ជានៃមុខជំនាញស្របតាមស្តង់ដារអន្តរជាតិនឹងត្រូវបានសិក្សាជាភាសាអង់គ្លេសទាំងស្រុងជាមួយនឹងកង​ជួរ​គ្រូ​បង្រៀនដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យ Logistics មកពីសហគ្រាសក្នុង និងក្រៅប្រទេស។

មកទល់នឹងពេលនេះ សាកលវិទ្យាល័យត្រាវិញក៏បានសហការជាមួយសហគ្រាសធំៗជាច្រើន ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈជាក់ស្តែង។ ទន្ទឹមនឹងនោះ ក៏បានធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបំណិនវិជ្ជាជីវៈស្របតាមស្តង់ដារអន្តរជាតិក្នុងវិស័យ Logistics ដូចជា៖ សមាគមអភិវឌ្ឍ​ធនធានLogisticsវៀតណាម(VALOMA), សាលាអាកាសចរណ៍ និងLogistics (VILAS),ក្រុមហ៊ុនចំកាតគ្រប់គ្រងធនធានមនុស្ស Tan Cang Limited - STC,កំពង់ផែ Ben Nghe,ក្រុមហ៊ុន Logistics Nhat Viet,ក្រុមហ៊ុន Viettel Post,ក្រុមហ៊ុនភាគហ៊ុន Tra Bac,សហគ្រាសឯកជន Nguyen Trinh, Smartlogs, Golden ship, Diamond ltd., Prefer Logistics ltd., CLBនាយកSale និងMarketing វៀតណាម(CSMO)…

ជាមួយនឹងបណ្តាញទំនាក់ទំនងដ៏ធំទូលាយនៅទូទាំងតំបន់ដីសណ្តទន្លេគឺវឡុង សិស្សា​​នុសិស្ស នឹងមានឱកាសជ្រើសរើសទីតាំងសម្រាប់កម្មសិក្សាដែលសមស្រប បង្កលក្ខណៈសម្រាប់និស្សិតទទួលបានចំណេះដឹងថ្មីអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងលើសពីនេះទៅទៀត នឹងមានកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

មជ្ឈមណ្ឌលបណ្តុះបណ្តាល Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក

អាសយដ្ឋាន៖ ជាន់ទី២បន្ទប់ B11.312អគារ B1, សាកលវិទ្យាល័យត្រាវិញ លេខ 126វិថីង្វៀនធៀនថាញ់ សង្កាត់ទី៥ ក្រុងត្រាវិញ ខេត្តត្រាវិញ។

អ៊ីមែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ទូរស័ព្ទ៖ ០៩៦៧៩៧៩៦៥៩ (លោកស្រី Le Thi Thu Diem – ប្រធានមជ្ឈមណ្ឌល); អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

អត្ថបទ​ដោយ៖ Khoa KT-L

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Logistics និងពាណិជ្ជកម្មអេឡិចត្រូនិកចំណុះសាកលវិទ្យាល័យត្រាវិញ