វគ្គផ្ដាច់ព្រ័ត្រសម័យប្រឡងបំណិនវោហារស័ព្ទឆ្នាំ២០២២ សន្យាថានឹងនាំមកនូវការប្រកួតប្រជែងយ៉ាងទាក់ទាញអារម្មណ៍

(TVU) - ជា​មួយ​នឹង​ប្រធានបទ​ខ្ញុំ​សម្រាប់​អនាគត​វគ្គ​ផ្ដាច់​ព្រ័ត្រ​សម័យ​ប្រឡង​បំណិន​វោហារស័ព្ទ​លើក​ទី​៦​នឹង​បាន​ចាត់​តាំង​ឡើង​នៅ​វេលា​ម៉ោង​៧.៣០​នាទី​ថ្ងៃ​ទី​៤​និង​ទី​៥​ខែ​ឧសភា​ឆ្នាំ​២០២២​នៅ​សាល​ប្រជុំ​ E21.105 ដោយ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ទាក់​ទាញ​អារម្មណ៍​ពី​បេក្ខជន​ឆ្នើម​ដែល​បាន​ឆ្លង​កាត់​វគ្គប្រកួត​ជម្រើស​បឋម​​​កាល​ពី​ថ្មី​ៗ​នេះ។

hung-bien-tvu

គណៈចាត់តាំងកម្មវិធីបានឲ្យដឹងថាសម័ប្រឡងបំណិនវោហារស័ព្ទឆ្នាំ២០២២នេះគឺជាកម្មវិធីមួយដែលនាំមកនូវសារប្រយោជន៍ជាច្រើនគឺជួយឲ្យបេក្ខជនយើងអាចបំប៉ន់នូវបំណិនវោហារស័ព្ទបំណិនធ្វើបទបង្ហាញចំពោះសាធារណជនហើយក៏ជាឱកាសសម្រាប់ប្អូនស្ដែងនូវទស្សនៈរបស់ខ្លួនអំពីបញ្ហាខ្ញុំ​​សម្រាប់អនាគត។ពិសេសនោះគឺអភិវឌ្ឍ​​ខ្លួនឯងនិងផ្លាស់ប្ដូរទស្សនវិស័យចំពោះអនាគតក៏ដូចជាបង្កើននូវការជឿជាក់លើខ្លួនឯងហើយសង្ឃឹមលើអនាគតរបស់ខ្លួនបានភ្លឺស្វាង។សម័យ​ប្រឡង​សន្យាថា​នឹង​នាំ​មក​នូវ​ការ​ប្រកួត​ប្រជែង​យ៉ាង​ទាក់​ទាញ​អារម្មណ៍សម្រាប់​និស្សិត​នៅ​សាកល​វិទ្យាល័យ​ត្រាវិញ។

រី​ឯ​រង្វាន់​វិញ​គឺ​មិន​ត្រឹម​តែ​មាន​សម្រាប់​បេក្ខជន​ចូល​រួម​ប្រឡង​នោះ​ទេ​គឺ​ថែម​ទាំង​មាន​សម្រាប់​អ្នក​ចូល​រួម​គាំ​ទ្រ​ទៀត​ផង។

ចំណាត់​ថ្នាក់​រង្វាន់​គឺ​សំបូរ​បែប​ណាស់​នោះ​គឺរង្វាន់​លេខ​១ចំនួន​មួយ​រង្វាន់​​ជា​ទឹក​ប្រាក់​៥​លាន​ដុង រង្វាន់​លេខ​២ចំនួន​មួយ​រង្វាន់​​ជា​ទឹក​ប្រាក់​៣​លាន​ដុង ​រង្វាន់​លេខ​៣ចំនួន​មួយ​រង្វាន់​​ជា​ទឹក​ប្រាក់​២​លាន​ដុង ​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួនពីរ​​រង្វាន់​​ ហើយ​រង្វាន់​នីមួយ​ៗ​ជា​ទឹក​ប្រាក់​១លាន​ដុង។ ក្រៅ​ពី​នោះ​នៅ​មាន​កាដូរ​ចំនួន​៧​ទៀត​សម្រាប់​បេក្ខជនដែល​បាន​ចូល​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​មិន​បាន​ទទួល​រង្វាន់​ កាដូរ​នីមួយ​ៗ​ជា​ទឹក​ប្រាក់​២០០.០០០ដុង។ ចំណុច​ពិសេស​មួយ​ទៀត​គឺ​គណៈ​ចាត់​តាំង​ក៏​មាន​កាដូរ​សម្រាប់​រង្វាន់​ជា​ក្រុម​ជា​ទឹក​ប្រាក់​គឺ​១លាន​២០០ពាន់​​ដុង។

ពត៌មាន​លម្អិត​អំពី​បេក្ខជន​បាន​ចុះ​ផ្សាយ​នៅ​fanpageបំណិន​ទន់​ អភិវឌ្ឍន៍​អនាគត សូម​ចូល​កាន់​ទី​នេះ​ https://www.facebook.com/K%E1%BB%B9-n%C4%83ng-m%E1%BB%81m-Ph%C3%A1t-tri%E1%BB%83n-t%C6%B0%C6%A1ng-lai-101188382570986

អត្ថបទ​ដោយ៖ Thuy Lan

ប្រែ​សម្រួល​ដោយ៖ Ngoc Chau

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វគ្គផ្ដាច់ព្រ័ត្រសម័យប្រឡងបំណិនវោហារស័ព្ទឆ្នាំ២០២២ សន្យាថានឹងនាំមកនូវការប្រកួតប្រជែងយ៉ាងទាក់ទាញអារម្មណ៍