គណៈចាត់តាំងកម្មវិធីបានឲ្យដឹងថា សម័យប្រឡងបំណិនវោហារស័ព្ទឆ្នាំ២០២២នេះគឺជាកម្មវិធីមួយដែលនាំមកនូវសារប្រយោជន៍ជាច្រើន គឺជួយឲ្យបេក្ខជនយើងអាចបំប៉ន់នូវបំណិនវោហារស័ព្ទ បំណិនធ្វើបទបង្ហាញចំពោះសាធារណជន ហើយក៏ជាឱកាសសម្រាប់ប្អូនៗស្ដែងនូវទស្សនៈរបស់ខ្លួនអំពីបញ្ហាខ្ញុំសម្រាប់អនាគត។ ពិសេសនោះគឺអភិវឌ្ឍខ្លួនឯងនិងផ្លាស់ប្ដូរទស្សនវិស័យចំពោះអនាគត។ក៏ដូចជាបង្កើននូវការជឿជាក់លើខ្លួនឯងហើយសង្ឃឹមលើអនាគតរបស់ខ្លួនបានភ្លឺស្វាង។សម័យប្រឡងសន្យាថានឹងនាំមកនូវការប្រកួតប្រជែងយ៉ាងទាក់ទាញអារម្មណ៍សម្រាប់និស្សិតនៅសាកលវិទ្យាល័យត្រាវិញ។
រីឯរង្វាន់វិញគឺមិនត្រឹមតែមានសម្រាប់បេក្ខជនចូលរួមប្រឡងនោះទេគឺថែមទាំងមានសម្រាប់អ្នកចូលរួមគាំទ្រទៀតផង។
ចំណាត់ថ្នាក់រង្វាន់គឺសំបូរបែបណាស់នោះគឺរង្វាន់លេខ១ចំនួនមួយរង្វាន់ជាទឹកប្រាក់៥លានដុង រង្វាន់លេខ២ចំនួនមួយរង្វាន់ជាទឹកប្រាក់៣លានដុង រង្វាន់លេខ៣ចំនួនមួយរង្វាន់ជាទឹកប្រាក់២លានដុង រង្វាន់លើកទឹកចិត្តចំនួនពីររង្វាន់ ហើយរង្វាន់នីមួយៗជាទឹកប្រាក់១លានដុង។ ក្រៅពីនោះនៅមានកាដូរចំនួន៧ទៀតសម្រាប់បេក្ខជនដែលបានចូលវគ្គផ្ដាច់ព្រ័ត្រតែមិនបានទទួលរង្វាន់ កាដូរនីមួយៗជាទឹកប្រាក់២០០.០០០ដុង។ ចំណុចពិសេសមួយទៀតគឺគណៈចាត់តាំងក៏មានកាដូរសម្រាប់រង្វាន់ជាក្រុមជាទឹកប្រាក់គឺ១លាន២០០ពាន់ដុង។
ពត៌មានលម្អិតអំពីបេក្ខជនបានចុះផ្សាយនៅfanpageបំណិនទន់ អភិវឌ្ឍន៍អនាគត សូមចូលកាន់ទីនេះ https://www.facebook.com/K%E1%BB%B9-n%C4%83ng-m%E1%BB%81m-Ph%C3%A1t-tri%E1%BB%83n-t%C6%B0%C6%A1ng-lai-101188382570986
អត្ថបទដោយ៖ Thuy Lan
ប្រែសម្រួលដោយ៖ Ngoc Chau