ផ្តល់អាហារូបករណ៍ចំនួន ៣0 ចំណែកដល់សិស្សានុសិស្សនៃសាលាវិទ្យាល័យដែលជំនះពុះពារលើការលំបាក

TVU – តាមរយៈ​សកម្មភាព​ប្រឹក្សា​ណែនាំអាជីព និង​ជ្រើសរើសសិស្ស​នា​​ខែ​ឧសភា មហាវិទ្យាល័យ​កសិកម្ម ​និងជលវប្បកម្ម នៃសាកលវិទ្យាល័យត្រាវិញ បាន​សហការ​ជាមួយអង្គភាពឧបត្ថម្ភមួយ​ចំនួន​ដើម្បី​ជូនអំណោយ និង​អាហារូបករណ៍ដល់​សិស្សានុសិស្ស​នៃសាលា​វិទ្យាល័យ​ក្នុង​ខេត្ត។

សរុបទឹក​ប្រាក់​នៃ​អាហារូបករណ៍លើកនេះ​គឺ​​​​៣០លានដុងដែល​​បានការ​ឧបត្ថម្ភ​ដោយ​​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត VIBO ​ក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ C.P Viet Nam, ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិតជលផល Tam Viet​អាហារូបករណ៍ត្រូវបានប្រគល់ជូនសិស្សានុសិស្ស​ចំនួន៣០រូបពុង​រៀន​នៅ​   សាលាវិទ្យាល័យ​Long Huu ​​(ទីរួម​ខេត្ត​ Duyen Hai) សាលា​វិទ្យាល័យ Dai An (ស្រុក​ Tra Cu) និងសាលា​វិទ្យាល័យ Hoa Minh (ស្រុក​ Chau Thanh) សាលានីមួយៗទទួល​បាន១0 លានដុងសម្រាប់សិស្សចំនួន ១0រូប ដែលជំនះពុះពារលើការលំបាកក្នុងការសិក្សារបស់ខ្លួន។

លោកអនុបណ្ឌិត Nguyen Van Tho ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកសិកម្ម និងជលវប្បកម្ម​បានមានប្រសាសន៍ថា សាកលវិទ្យាល័យត្រាវិញ តែងតែរួមដំណើរជាមួយ​នឹង​ប្អូនៗសិស្សានុសិស្សដែលមានស្ថានភាពគ្រួសារលំបាក ប៉ុន្តែឧស្សាហ៍រៀនសូត្រ​   ហើយសង្ឃឹមថានឹងផ្តល់កម្លាំងចិត្តដល់សិស្សទាំង​នោះខិតខំសិក្សាបន្ថែមទៀត ដើម្បីទទួលបាន​លទ្ធផលល្អក្នុង​ការ​រៀន​សូត្រ។ ទន្ទឹម​នឹង​នោះ សាលាក៏ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការលើកកម្ពស់គុណភាព​   នៃការបណ្តុះបណ្តាលតាមរយៈការផ្សារភ្ជាប់គ្នារវាងសាលា និងក្រុមហ៊ុនអាជីវកម្ម ដើម្បីជួយឱ្យសិស្សទទួលបានជំនាញយ៉ាងស៊ីជម្រៅ និងឱកាសការងារល្អបំផុត។ លោកបានថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភដែលបានរួមដំណើរជាមួយសាកលវិទ្យាល័យក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលរបស់ខេត្តនាពេលកន្លងមក។​

លោក Nguyen Anh Dung - ប្រធានការិយាល័យគ្រប់គ្រង​បុគ្គលិកនៃក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ C.P Viet​ Nam - អង្គភាព​ឧបត្ថម្ភអាហារូបករណ៍សង្ឃឹមថា សិស្សានុសិស្សតែងតែខិតខំព្យាយាមរៀនសូត្រហើយទំនុកចិត្ត​ក្នុង​ការជ្រើសរើសមុខវិជ្ជាជីវៈ និង​សាលារៀន​ដើម្បី​ពេលបញ្ចប់ការសិក្សារួចអាចស្វែង​រក​ការងារ​ធ្វើ​ឲ្យបាន​សមស្រប​ ​រួម​ចំណែក​កសាង​ភូមិស្រុកអោយបាន​​ស្រស់​ស្អាតនិង​​សម្បូរ​បែប។

hoc-bong-tvu3

លោកអនុបណ្ឌិតNguyen Van Tho និងតំណាង​អង្គភាពឧបត្ថម្ភបានប្រគល់ជូនអាហារូបករណ៍ដល់សិស្សានុសិស្ស

hoc-bong-v4          

អ្នកឧបត្ថម្ភផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស​សាលា​វិទ្យាល័យLong Huu

អត្ថបទ​ដោយ៖ Nguyen Thi – Nhat Hao – Hoang Long

ប្រែ​សម្រួល​ដោយ៖ Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ផ្តល់អាហារូបករណ៍ចំនួន ៣0 ចំណែកដល់សិស្សានុសិស្សនៃសាលាវិទ្យាល័យដែលជំនះពុះពារលើការលំបាក