ទិវា​ «ដឹង​គុណ​ដំណក់​ឈាម​វៀត» លើក​ទី៥

(TVU) - កាលពីព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ ២០២២, ​ពិធី​ទិវា «ដឹង​គុណ​ដំណក់​ឈាម​វៀត​» បានប្រព្រឹត្តិឡើងក្រោមប្រធានបទ​ «​ឈាមមួយដំណក់​ឱ្យ​ទៅ ជីវិត​​មួយ​គង់​នៅ​» ក្រោម​ការរៀបចំឡើងនៃ​សម្ព័ន្ធ​យុវជន​ និង​សមាគមនិស្សិត​ នៃសា​កល​វិទ្យា​ល័យ​ត្រា​វិញ ដើម្បីចូលរួមអំណរ​កម្ម​វិធី​ «​ទិវាអា​ទិត្យ​ក្រ​ហម​» លើក​ទី​ XIV– ២០២២ ដោយ​កាសែត​ Tien Phong ​ឃោសនាចលនា​, គឺ​ជា​ព្រឹត្តិ​ការ​ណ៍​មួយ​ដែល​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​កិច្ចការ​មនុស្ស​ធម៌​សង្រ្គោះ​​មនុស្ស​ រួម​ចំ​ណែក​បំពេញ​តម្រូវ​ការ​ឃ្លាំងឈាម​បម្រុង​។

5-1

5-2

ចូល​រួម​កម្ម​វិធី ​មាន​អ្នកកាសែត​ Hoa Hoi តំណាងអោយ​​​​ការ​សែត​Tien Phong តំបន់​វាល​រាប​ទន្លេ​កឺវ​ឡុង​។ ផ្នែក​ខាង​​សាកល​វិទ្យា​ល័យត្រា​វិញ​​ មាន​ការចូលរួមនៃលោក​ស្រី​ Thach Thi Dan​ សាកល​វិទ្យា​ធិការ​រង​ នៃ​​​សាកល​វិទ្យា​ល័យត្រា​វិញ​, សមមិត្ត​ Pham Le Phuong Thao​ អនុ​លេ​ខា​សម្ព័ន្ធ​យុវជន​សាលា​ អនុ​ប្រធាន​សមាគម​និស្សិត​​។​

5-3

លោក​ស្រី​ Thach Thi Dan​​ សាកល​វិទ្យា​ធិការ​រង​​បាន​ចែក​រំលែក​ក្នុងអង្គពិធី៖ ការបរិច្ចាគ​ឈាម​សង្រ្គោះ​មនុស្ស​ ជាទង្វើ​មួយ​ដ៏​ថ្លៃ​ថ្នូរ​​​ បង្ហាញពី​ប្រពៃ​ណី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ស្រឡាញ់​អ្នកដទៃដូច​ជា​ស្រឡាញ់​ខ្លួនឯង​ ​របស់​ប្រជាជាតិ​យើង។ គឺ​ជា​ការជួយ​អ្នកជម្ងឺ​ដែលកំពុងត្រូវ​ការ​នៅ​តំណក់​ឈាម​ដ៏​វិសេស​ដើម្បីបន្ត​ជីវិត។ ឆ្លង​តាម​សកម្ម​ភាព​នេះ សាលា​​សង្ឃឹម​​ថា​សម្ព័ន្ធ​យុវជន នឹងបង្ហាញ​ពី​ការប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ កម្លាំងយុវជន​ និងមនសិការ​របស់​ខ្លួន​ចំពោះ​សកម្ម​ភាព​បរិច្ចាគ​ឈាម​​ដោយ​ស្ម័គ្រ​ចិត្ត​ដ៏​ថ្លៃ​ថ្លានេះ​ស្រប​តាមប្រធានបទ​៖ ​«​ឈាមមួ​យដំណក់​ឱ្យ​ទៅ ជីវិត​មួយ​គង់​នៅ​»។

ស្របនឹងឱកាស​នេះ​ សាលា​​បាន​បង្កើត​ក្រុម​ប្រឹក្សា​ភិបាល​ក្លឺប​បរិច្ចាគឈាម​ស្ម័គ្រ​ចិត្ត​ និងប្រ​កាសសេចក្ដីសម្រេចស្ដីពីការជូនប័ណ្ណសរសើរ​​ដល់​សមូហភាព​ និស្សិត​ និង​គ្រូបង្រៀនគំរូដែល​បាន​​​រួម​ចំណែក​​យ៉ាង​សកម្ម​ក្នុង​ការ​បរិច្ចាគ​ឈាម​នា​ពេល​កន្លង​មក​។


5-4

5-5

ក្នុង​ឱកាស​នេះ​ សាលា​​ក៏​ទទួលបានឈាមជាច្រើន ពី​ការ​បរិច្ចាគ​​របស់​និស្សិត​ លោកគ្រូ អ្នក​គ្រូ​រាប់​​រយអ្នកបាន​ចូល​រួម​ក្នុងកម្ម​វិធី​បរិច្ចាគ​ឈាម​​ស្ម័គ្រ​ចិត្ត​ ដើម្បីចូលរួមពិធី​ «ទិវា​អាទិត្យ​ក្រហម​» លើក​ទី XIVឆ្នាំ២០២២។

អត្ថបទ​ដោយ៖ Trinh Trang – Hoang Long

ប្រែសម្រួល​ដោយ៖ Ngoc Han