ស្របនឹងឱកាសបំពេញទស្សនកិច្ចនៅបណ្ដាខេត្តតំបន់វាលរាបទន្លេគឺវឡុង រសៀលថ្ងៃទី ០១កុម្ភៈ ២០១៣ លោកសាស្រ្តាចារ្យបណ្ឌិត ង្វៀនធៀនញ៉ឹន ឧបនាយករដ្ឋមន្ត្រី រួមជាមួយក្រុមការងារចុះមកសួរសុខទុក្ខនិងសំណេះសំណាលជាមួយគ្រូបង្រៀននិងសិស្ស-និស្សិតសាកលវិទ្យាល័យត្រាវិញ។ ទទួលតំណើរ តំណាងខេត្តត្រាវិញមានលោក ទ្រឹងឃីវ អនុលេខាធិការនៃគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចំណែកខាងសាកលវិទ្យាល័យត្រាវិញ មានលោក ទ្រឹងហ្វាន់ គីម ប្រធានក្រុមប្រឹក្សាសាលា លោកបណ្ឌិត ផាមទៀតខាញ់ សមាជិកនៃគណៈកម្មាធិការបក្សខេត្ត និងជា សាកលវិទ្យាធិការ និងសមូហភាពនៃគណកម្មការសាលាលោកគ្រូអ្នកគ្រូ ព្រមទាំងនិស្សិតជាង២០០រូប និងអ្នកស្ម័គ្រចិត្តជនជាតិបរទេសកំពុងសិក្សានិងធ្វើការនៅសាលា។
លោកសាស្ត្រាចារ្យបណ្ឌិត ង្វៀនធៀនញ៉ឹន ឧបនាយករដ្ឋមន្ត្រីសំណេះសំណាលជាមួយកងគ្រូបង្រៀនសាលា
ក្នុងតំណើរបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានស្ដាប់របាយការណ៍របស់សាលា តាំងពីរយៈកាលស្ថាបនានិងអភិវឌ្ឍរហូតមក ក៏ដូចបណ្តាសំណើរដែលបានដាក់ជូនក្នុងគោលដៅកសាងនិងអភិវឌ្ឍវិស័យអប់រំវៀតណាមនិយាយរួម ខេត្តត្រាវិញនិយាយដោយឡែក។
នៅក្នុងឱកាសមកសួរសុខទុក្ខនេះផងដែរ លោកឧបនាយករដ្ឋមន្រ្តីបានសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយបណ្ដាគ្រូបង្រៀន និស្សិតនៃសាលានិងវាយតម្លែខ្ពស់នូវលទ្ធផលទទួលបានដែលគ្រូនិងសិស្សសាកលវិទ្យាល័យត្រាវិញប្រឹងប្រែងក្នុងរយៈកាល១០ឆ្នាំកន្លងមក។ លោកស្វាគមន៍សាកលវិទ្យាល័យត្រាវិញបានបំពេញល្អកាតព្វកិច្ចបណ្ដុះបណ្ដាលផ្សារភ្ជាប់នឹងអាជីវកម្ម ធានានិស្សិតបញ្ចប់ចេញសាលាស្វែងរកការងារធ្វើមានចំនួនជាង៨០%។ ម្យ៉ាងវិញទៀតក៏បានលើកឡើងនៅទម្រង់ផលិតទើមនើបក្នុងវិស័យកសិកម្មនៅតំបន់វាលរាបទន្លេគឺវឡុង ក្រោយពីនោះ លោកឧបនាយករដ្ឋមន្រ្តី បានខួសបញ្ជាក់បន្ថែមថា៖ ត្រាវិញជាខេត្តកសិកម្ម សាកលវិទ្យាល័យត្រាវិញត្រូវតែចាប់អារម្មណ៍បណ្ដុះបណ្ដាលស្ថេរភាពមុខជំនាញនៃវិស័យកសិកម្មផ្សារភ្ជាប់នឹងការប្រែប្រួលអាកាសធាតុ ត្រូវមានគោលនយោបាយអភិវឌ្ឍកងជួរគ្រូបង្រៀនមានសមត្ថភាព ទៅតាមស្តង់ដាគ្រូបង្រៀនមហាវិទ្យាល័យ ព្យាយាមដល់ឆ្នាំ២០២០ នឹងក្លាជាសាកលវិទ្យាល័យគ្រប់សមត្ថភាពនៃសាកលវិទ្យាល័យទាន់សម័យរបស់វៀតណាម។
តំណាងគណៈកម្មាធិការសាលា លោកបណ្ឌិត ផាមទៀតខាញ់មានប្រសាសន៍ថ្លែងអំណរគុណដល់គណៈប្រតិភូ ពិសេសគឺអំណរគុណ លោកឧបនាយករដ្ឋមន្រ្តី សាស្រ្តាចារ្យបណ្ឌិត ង្វៀនធៀនញ៉ឹន ជាឥស្សរជនមួយរូបនៃមាតុភូមិត្រាវិញបានមកសួរសុខទុក្ខសាកលវិទ្យាល័យត្រាវិញ និងមានអង្គជំនួបសំណេះសំណាលដែលមានខ្លឹមសារនេះ។ ជំនួសមុខដល់និស្សិតចំនួន២៤០០០រូបនិងបុគ្គលិកចំនួន៧០០រូបនៃសាកលវិទ្យាល័យត្រាវិញ លោកបណ្ឌិត ផាមទៀតខាញ់បានជូនពរដល់លោកឧបនាយករដ្ឋមន្រ្តី និងសួរសុខទុក្ខក្រុមគ្រួសារ គណៈប្រតិភូទាំងឡាយឆ្នាំថ្មីជ័យមង្គលសុខចំរើនគ្រប់ប្រការ។
ប្អូនៗសិស្សានុសិស្សសាលាអនុវត្តគរុគោសល្យជូនបាច់ផ្តាដល់លោកឧបនាយករដ្ឋមន្ត្រី
លោកឧបនាយករដ្ឋមន្ត្រីក្នុងអង្គជំនួបជាមួយគ្រូនិងនិស្សិតសាលា
អ្នកតំណាងចូលរួមក្នុងអង្គពិធីជួបសំណេះសំណាល
អ្នកតំណាងថតរូបអនុស្សាវរីយ៍ជាមួយឧបនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូ
ដំណឹងនិងរូបភាព៖ ថាញ់សឺន ហ្វិញសាង ថាញ់យ៉ឺ
បកប្រែដោយ៖ យ័ញថាវរ៍