លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ ង្វៀន​ធៀន​ញ៉ឹ​ន​​ឧបនាយក​រដ្ឋមន្រ្តី​​​ បំ​ពេញ​ទស្សនកិច្ច​និង​សួរ​សុខ​ទុក្ខ​នៅ សាកល​វិទ្យា​ល័យ​ត្រា​វិញ​

ស្របនឹង​ឱកាស​​បំពេញ​ទស្សនកិច្ច​នៅ​​បណ្ដា​ខេត្ត​តំ​បន់​វាល​រាប​ទន្លេគឺវ​ឡុង​ រ​សៀល​ថ្ងៃ​ទី​ ០១កុម្ភៈ ២០១៣​​ លោក​​​​សាស្រ្តា​ចារ្យ​បណ្ឌិត​ ង្វៀន​ធៀន​ញ៉ឹន​​ ឧបនាយករដ្ឋមន្ត្រី​  រួម​​​ជា​​​​​​មួយ​​​​​​ក្រុម​ការ​ងារ​ចុះ​មកសួរ​សុខ​ទុក្ខ​និង​សំ​ណេះ​សំ​ណាល​ជា​មួយ​គ្រូ​បង្រៀន​និង​សិស្ស​-​​និស្សិតសាកល​វិទ្យា​ល័យ​ត្រា​វិញ។​ ទទួល​តំ​ណើ​រ​ តំ​ណាង​ខេត្ត​ត្រាវិញ​មាន​លោក​​ ទ្រឹង​ឃីវ​ អនុ​លេខា​ធិការ​នៃ​គណៈ​កម្មាធិការ​បក្ស​ និង​ជាប្រ​ធាន​គណៈកម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ចំ​ណែក​ខាង​សាកល​វិទ្យា​ល័យ​ត្រាវិញ​ មាន​លោក​ ទ្រឹង​ហ្វាន់ ​គីម​ ប្រ​ធាន​ក្រុម​ប្រឹក្សា​សាលា​​ ​ លោក​​បណ្ឌិត ផាម​ទៀត​ខាញ់​ សមាជិក​នៃ​គណៈ​កម្មាធិការ​​បក្ស​ខេត្ត​ និង​ជា សាកល​វិទ្យា​ធិ​ការ​ និង​សមូហភាព​នៃ​គណកម្ម​ការ​សា​លា​លោក​គ្រូ​អ្នក​គ្រូ​ ​ព្រម​ទាំង​និស្សិត​ជាង​២០០​រូប​ និង​អ្នក​​ស្ម័គ្រ​ចិត្តជន​ជាតិ​​បរទេស​កំ​ពុងសិក្សា​និង​ធ្វើ​ការ​នៅ​សាលា។​​

 លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ ង្វៀន​ធៀន​ញ៉ឹ​ន​​ឧបនាយក​រដ្ឋមន្រ្តី​​​ បំ​ពេញ​ទស្សនកិច្ច​និង​សួរ​សុខ​ទុក្ខ​នៅ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ 

លោក​សាស្ត្រាចារ្យ​បណ្ឌិត​ ង្វៀន​ធៀន​ញ៉ឹន ឧបនាយក​រដ្ឋមន្ត្រី​សំណេះ​សំ​ណាល​ជា​មួយ​កង​គ្រូ​បង្រៀន​សាលា

ក្នុង​តំ​ណើរ​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកល​វិទ្យា​ល័យ​ត្រាវិញ លោក​ឧបនាយក​រដ្ឋមន្ត្រី និង​គណៈ​ប្រតិភូ​បាន​​ស្ដាប់​​របាយ​ការណ៍របស់​សាលា​ តាំង​ពី​រយៈ​កាល​​ស្ថាបនា​និង​អភិវឌ្ឍរហូត​មក​ ក៏​ដូចបណ្តា​​សំ​ណើរ​ដែល​បាន​ដាក់​ជូន​ក្នុង​គោល​ដៅ​កសាង​​និង​អភិ​វឌ្ឍ​វិស័យ​អប់រំ​​វៀត​ណាម​​និយាយ​រួម​  ខេត្ត​ត្រា​វិញ​និយាយ​ដោយ​ឡែក។

នៅ​ក្នុង​ឱ​កាស​មក​សួរ​សុខ​ទុក្ខ​នេះ​ផង​ដែរ​ លោកឧប​​នាយក​រដ្ឋ​មន្រ្តី​​បាន​សំ​ណេះសំ​ណាល​យ៉ាង​ស្និទ្ធ​​ស្នាល​​ជា​មួយ​បណ្ដា​គ្រូ​បង្រៀន​ និស្សិត​នៃ​សាលា​និង​វាយ​តម្លែ​ខ្ពស់​នូវ​លទ្ធផល​ទទួល​បាន​ដែល​គ្រូ​និង​សិស្ស​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ប្រឹង​ប្រែង​ក្នុង​រយៈ​​កាល​១០​ឆ្នាំ​កន្លង​មក​។ លោក​ស្វាគមន៍​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​បំ​ពេញ​ល្អ​កាតព្វកិច្ច​បណ្ដុះ​បណ្ដាល​ផ្សារ​ភ្ជាប់​នឹងអាជីវកម្ម ធានានិស្សិត​បញ្ចប់​ចេញ​​សាលា​ស្វែង​រក​​ការងារ​ធ្វើ​មាន​ចំ​នួន​​ជាង​៨០%​។ ម្យ៉ាង​វិញ​ទៀត​ក៏​​បាន​លើក​ឡើង​នៅ​ទម្រង់​ផលិតទើម​នើប​ក្នុង​វិស័យ​កសិកម្ម​នៅ​​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក្រោយ​ពី​នោះ​ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ ​បាន​ខួស​បញ្ជាក់​បន្ថែម​ថា​៖ ត្រា​វិញ​ជា​ខេត្ត​កសិកម្ម​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ត្រូវ​តែ​ចាប់​​អារម្មណ៍​​បណ្ដុះ​បណ្ដាល​ស្ថេរភាព​​​មុខ​ជំ​នាញនៃ​វិស័យ​កសិកម្ម​​ផ្សារភ្ជាប់​​នឹងការ​ប្រែប្រួល​​អាកាសធាតុ​ ត្រូវ​មាន​គោល​នយោបាយ​អភិវឌ្ឍ​​កង​ជួរ​គ្រូ​បង្រៀនមាន​​សមត្ថភាព​ ទៅ​តាម​ស្តង់​ដា​គ្រូ​បង្រៀន​មហាវិទ្យាល័យ ព្យាយាម​​ដល់​ឆ្នាំ​២០២០​​​ នឹង​ក្លា​ជា​សាកលវិទ្យាល័យ​គ្រប់​សមត្ថភាព​នៃសាកលវិទ្យាល័យ​​ទាន់​សម័យ​របស់​វៀត​ណាម​។

តំ​ណាង​គណៈ​កម្មាធិ​ការ​​សាលា​ លោក​​បណ្ឌិត ផាម​ទៀត​​ខាញ់​​មាន​ប្រ​សាសន៍​ថ្លែង​អំ​ណរ​គុណ​ដល់​គណៈ​ប្រតិភូ​​ ពិ​សេស​គឺ​អំ​ណរ​គុណ​ លោក​ឧប​នាយក​រដ្ឋមន្រ្តី​​ ​​សាស្រ្តា​ចារ្យ​បណ្ឌិត​ ង្វៀន​ធៀន​ញ៉ឹ​ន​​ ជា​ឥស្សរជន​មួយ​រូប​​នៃ​មាតុ​ភូមិ​ត្រា​វិញ​បាន​មក​សួរ​សុខ​ទុ​ក្ខ​សាកល​វិទ្យា​ល័យ​ត្រាវិញ​ និងមាន​អង្គ​ជំ​នួប​​សំ​ណេះ​សំ​ណា​ល​ដែល​មាន​ខ្លឹម​សារ​នេះ​។ ជំ​នួស​មុខ​ដល់​និស្សិត​ចំ​នួន​២៤០០០​រូប​និង​បុគ្គលិក​ចំ​នួន​៧០០​រូប​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ លោក​​បណ្ឌិត ផាមទៀត​ខាញ់​​​​បានជូន​ពរ​ដល់​លោក​ឧប​នាយក​រដ្ឋមន្រ្តី​ និង​​​សួរ​សុខ​ទុក្ខ​​ក្រុម​​គ្រួ​សារ​ គណៈ​ប្រតិភូ​ទាំង​ឡាយ​​ឆ្នាំ​ថ្មី​ជ័យ​មង្គលសុខ​ចំ​រើន​គ្រប់ប្រ​ការ។ 

លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ ង្វៀន​ធៀន​ញ៉ឹ​ន​​ឧបនាយក​រដ្ឋមន្រ្តី​​​ បំ​ពេញ​ទស្សនកិច្ច​និង​សួរ​សុខ​ទុក្ខ​នៅ សាកល​វិទ្យា​ល័យ​ត្រា​វិញ​

ប្អូនៗសិស្សានុសិស្ស​សាលា​អនុវត្ត​គរុគោសល្យ​ជូន​បាច់​ផ្តា​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី

លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ ង្វៀន​ធៀន​ញ៉ឹ​ន​​ឧបនាយក​រដ្ឋមន្រ្តី​​​ បំ​ពេញ​ទស្សនកិច្ច​និង​សួរ​សុខ​ទុក្ខ​នៅ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ 

លោក​ឧបនាយក​រដ្ឋមន្ត្រី​ក្នុង​អង្គ​ជំ​នួប​ជា​មួយ​គ្រូ​និង​និស្សិត​សាលា​

 លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ ង្វៀន​ធៀន​ញ៉ឹ​ន​​ឧបនាយក​រដ្ឋមន្រ្តី​​​ បំ​ពេញ​ទស្សនកិច្ច​និង​សួរ​សុខ​ទុក្ខ​នៅ សាកល​វិទ្យា​ល័យ​ត្រា​វិញ​

អ្នកតំណាងចូលរួមក្នុង​អង្គ​ពិធី​ជួប​សំ​ណេះ​សំណាល

លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ ង្វៀន​ធៀន​ញ៉ឹ​ន​​ឧបនាយក​រដ្ឋមន្រ្តី​​​ បំ​ពេញ​ទស្សនកិច្ច​និង​សួរ​សុខ​ទុក្ខ​នៅ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ 

អ្នក​តំណាង​ថត​រូប​អនុស្សាវរីយ៍​ជា​មួយ​ឧបនាយក​រដ្ឋមន្ត្រី​និង​គណៈ​ប្រតិភូ

ដំណឹងនិងរូបភាព៖ ថាញ់សឺន ហ្វិញសាង ថាញ់យ៉ឺ

បកប្រែដោយ៖ យ័ញថាវរ៍

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ ង្វៀន​ធៀន​ញ៉ឹ​ន​​ឧបនាយក​រដ្ឋមន្រ្តី​​​ បំ​ពេញ​ទស្សនកិច្ច​និង​សួរ​សុខ​ទុក្ខ​នៅ សាកល​វិទ្យា​ល័យ​ត្រា​វិញ​