សិស្សានុសិស្សពេញចិត្តនឹងដំណើរកម្មសិក្សា និងទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យត្រាវិញ

(TVU)-ព្រឹកថ្ងៃទី០៥ ខែមិថុនា សិស្សានុសិស្សជាច្រើនដែល​ធ្វើ​ដំណើរ​មក​ពីសាលាវិទ្យាល័យនានាទាំងក្នុងនិងក្រៅខេត្តបានចុះមក​ធ្វើ​កម្ម​សិក្សា​និង​ទស្សនកិច្ច​សិក្សានៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ក្នុង​ចំ​ណោម​ប្អូនៗដែលចូលរួមក្នុងដំណើរចុះ​កម្មសិក្សានិង​ទស្សនកិច្ច​សិក្សា​នៅTVU មានសិស្សជាច្រើនបាន
សម្តែងឱ្យឃើញពីការពេញចិត្តយ៉ាងខ្លាំងពេលបានទស្សនាដោយ
ផ្ទាល់​នូវ​បន្ទប់ពិសោធន៍ ហេដ្ឋារចនាសម្ព័ន្ធ និងទី​តាំង​បណ្តុះ​បណ្តាល​មានដូចជា៖
មហាវិទ្យា
ល័យទន្ត​វទនសាស្រ្ត មហាវិទ្យាល័យវេជ្ជសាស្រ្ត - ឱសថសាស្ត្រ មន្ទីរពេទ្យ មហាវិទ្យាល័យកសិកម្ម - ជលវប្បកម្ម មហាវិទ្យាល័យបច្ចេកទេសនិងបច្ចកវិទ្យា មហាវិទ្យាល័យសេដ្ឋកិច្ច-នីតិសាស្ត្រ របស់សាកលវិទ្យាល័យត្រាវិញ។ បន្ទាប់ពីនោះ ប្អូនៗបានទៅទស្សនាអន្តេវាសិកដ្ឋានដើម្បីស្វែងយល់ពីជីវភាពរបស់និស្សិតដែល​រស់​នៅទីនេះ។

6-1

ប្អូន Nguyen Thai Baoជាសិស្សវិទ្យាល័យ​ Mac Đinh Chi (Ben Tre)បានសម្រាកនៅអន្តេវាសិកដ្ឋានមួយយប់ ប្អូន​បាន​អោយ​ដឹង​ថា៖ ប្អូននិងមិត្តភ័ក្តិបានធ្វើដំណើរមកកាន់សាកលវិទ្យាល័យត្រាវិញមុនមួយយប់ដើម្បីចូលរួមកម្មវិធី​សិល្បៈ។
ប្អូន
បានសាលារៀបចំអោយសម្រាកនៅអន្តេវាសិកដ្ឋាន ហើយក៏បានបងៗនិស្សិតនៅទីនេះទទួលរាក់ទាក់ដោយអស់ពីចិត្ត។ ពេលមកដល់អន្តេវាសិកដ្ឋាន ប្អូនមិននឹកស្មានថាវាធំដូច្នេះសោះ។ ប្អូនធ្លាប់បានទៅទស្សនានៅសាកលវិទ្យាល័យដទៃទៀតដែរ ពេល​មក​ដល់សាកលវិទ្យាល័យត្រាវិញ បានញ៉ាំអោយប្អូនមានអារម្មណ៍សប្បាយ​រីក​រាយពេល​បាន​ឃើញបរិស្ថានបៃតង និងជិតស្និទ្ធ។

ចែករំលែកពីក្តីរីករាយពេលចូលរួមដំណើរ​ទស្សនកិច្ច​សិក្សា​ ប្អូន​ Tran Thi Lan ជាសិស្សវិទ្យាល័យ Chau Thanh 2 (Đong Thap) បាន​អោយ​ដឹង​ថា៖ “ចាប់ពីឈានជើងចុះពីរថយន្ត ប្អូនមានចំណាប់អារម្មណ៍ពីភាពស្រស់ស្អាត ត្រជាក់ត្រជំរបស់​សាលា ព្រមទាំងកម្មវិធីបណ្តុះបណ្តាលខុសគ្នា ឧបករណ៍ទំនើប អន្តេវាសិកដ្ឋានប្រកបដោយផាសុកភាពទៀតផង។ ជាពិសេស បងៗនិស្សិត លោកគ្រូអ្នកគ្រូមានភាពជិតស្និទ្ធ និងអស់ពីចិត្ត។ ប្អូនមានគោលបំណងចង់រៀនផ្នែកគ្រប់គ្រងទេសចរណ៍។ ថ្ងៃនេះពិតជាមានសំណាងល្អណាស់ ដោយបានបងៗកំពុងរៀនផ្នែកនេះណែនាំទៅទស្សនា ប្រការនេះជួយឱ្យប្អូនមានកម្លាំងបន្ថែម ដើម្បីជ្រើសរើសសិក្សាមុខ​ជំ​នាញ​នេះ ក្នុង​ពេល​អនាគត​ ប្អូនមានបំណងនឹងក្លាយជានិស្សិតរបស់សាកលវិទ្យាល័យត្រាវិញ”។

6-2

ប្អូន Nguyen Thi Anជាសិស្សវិទ្យាល័យជំនាញ Nguyen Thien Thanh (Tra Vinh) បាន​អោយដឹងថា៖ “បងៗនិស្សិតបានទទួលរាក់​ទាក់ដោយអស់ពីចិត្ត ហើយ​បាន​ជូនប្អូនៗទៅទស្សនាទីតាំងបណ្តុះ​បណ្តាល​ជាច្រើនកន្លែង និងស្វែងយល់ពី​មុខ​ជំ​នាញ​ផ្សេងៗ​ដែល​មានបណ្តុះបណ្តាលនៅ​សាកល​វិទ្យា​ល័យ។ ប្អូននិងមិត្តភ័ក្តិពេញ​ចិត្តខ្លាំងណាស់ចំពោះបរិយាកាសដ៏​ស្រស់បៃតង ត្រជាក់ត្រ​ជំរបស់សាលា និងភាពស្វាហាប់ សកម្មរបស់បងៗនិស្សិតនៅ​ទី​នេះ”។

ប្អូន Thi Anបាន​អោយ​ដឹងបន្ថែម៖ “ថ្ងៃនេះ ពួកប្អូនមានក្តីរំភើបយ៉ាងក្រៃលែង ពេលមានឱកាសចុះមកធ្វើកម្មសិក្សានៅសាកលវិទ្យាល័យត្រាវិញដើម្បីទស្សនាផ្ទាល់នូវឧបករណ៍ពិសោធ និង​សម្ភារៈប្រើ​ប្រាស់ក្នុងការបណ្តុះបណ្តាល។ បានពិសោធបណ្តុះជាលិកាដោយផ្ទាល់ដៃនៅបន្ទប់អនុវត្តកោសិការុក្ខជាតិ។ ប្អូនសូមថ្លែងអំណរគុណដល់សាលាដែលបានបង្កលក្ខណៈដើម្បីប្អូននិងមិត្តភ័ក្តិបានអនុវត្តផ្ទាល់នៅទីនេះ”។

6-3

6-4

 

6-5

6-6

6-7

6-8

អនុវត្តការពិសោធន៍គីមីសាស្រ្តនៅបន្ទប់ពិសោធន៍ ប្អូន​ Nguyen Hung Anh ជាសិស្សវិទ្យាល័យជំនាញ Nguyen Thien Thanh (Tra Vinh) បានអោយដឹងថា៖ “បានអនុវត្តការពិសោធន៍នូវសារធាតុគ្រប់ប្រភេទ និងសំយោគធាតុគីមីបានជួយអោយ​ប្អូន​បាន​បង្កើន​ចំណេះដឹងបន្ថែមអំពីមុខជំនា។ នៅក្នុងថ្នាក់រៀន ប្អូន​បានរៀនពីប្រតិកម្មគីមីសាស្រ្តឆ្លងតាមរយៈទ្រឹស្តីប៉ុណ្ណោះ។ ថ្ងៃនេះមានឱកាសមកសាកលវិទ្យាល័យត្រាវិញដើម្បីអនុវត្តផ្ទាល់ បានឃើញប្រតិកម្មគីមីសាស្រ្តជាក់ស្តែង។ ប្អូននិងមិត្តភ័ក្តិជាច្រើនរូប​ទៀត​ពេញ​ចិត្តខ្លាំង​ណាស់”។

មុននេះ រៀងរាល់សប្តាហ៍តែងមានសិស្សា​នុសិស្សប្រមាណពី៣០០-៥០០នាក់មកពីវិទ្យាល័យនានានៃខេត្តបេនត្រែ វិញឡុង ដុងថាប ត្រាវិញ...មាន
ឱកាស
ទទួល​បាន​នូវ​ដំ​ណើរ​ចុះ​​កម្ម​សិក្សា​និង​ធ្វើ​ទស្សនកិច្ច​សិក្សាដ៏គួរជាទីពេញចិត្តនៅសាកលវិទ្យាល័យត្រាវិញផងដែរ។

TVU ក៏បានទំនាក់​ទំនង​ជាមួយនឹងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនានាដើម្បីរៀបចំកម្មវិធីពិគ្រោះតម្រង់ទិសវិជ្ជាជីវៈដែលមាន​បណ្តា​សកម្មភាព​ដ៏​សម្បូរ​បែបនៅរៀងរាល់សប្តាហ៍តាមរយៈFanpageរបស់សាលាជូនសិស្សដែលមិនអាចធ្វើ​ដំ​ណើរ​មកទស្សនា TVU ផងដែរ៕

អត្ថបទ​ដោយ៖ Hoang Nam – Hoang Long

ប្រែ​សម្រួល​ដោយ៖ Si So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិស្សានុសិស្សពេញចិត្តនឹងដំណើរកម្មសិក្សា និងទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យត្រាវិញ