សាកល​វិទ្យា​ល័យ​ត្រា​វិញ៖​ បណ្ដុះ​បណ្ដាល​ពហុ​ជំនាញ​ និង​ស្រប​តាម​លក្ខណៈ ​ពិ​សេស​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍន៍​តំបន់

សាកល​វិទ្យា​ល័យ​ត្រា​វិញ​បើក​ទូលាយ​ការបង្រៀន​ភាសា​បរទេស​​ ក្នុងនោះរួមមាន៖ ភាសា​អង់គ្លេស ភាសាជប៉ុន ភាសា​បារាំង ភាសា​កូរេ​ខាង​ត្បូង ភាសា​ចិន ដើម្បី​អោយ​និស្សិត​ទទួល​បាន​ឱកាស​ការ​ងារ​​ទាំងក្នុង​និង​ក្រៅ​ប្រ​ទេស និង​ទីផ្សារ​ការងារ​ពហុ​ភាសា​ក៏​ដូច​ជា​លើក​កម្ពស់​សម្ថភាព​នៃការធ្វើសមាហរណកម្ម​របស់​និស្សិត។

ប្រភព៖ https://thanhnien.vn/truong-dai-hoc-tra-vinh-dao-tao-da-nganh-va-dac-thu-theo-xu-huong-phat-trien-vung-post1452906.html

សាកល​វិទ្យាល័យ​ត្រា​វិញ​តែង​កំណត់​ភារកិច្ច​ចម្បង​របស់​ខ្លួនគឺការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្សប្រកបដោយគុណភាព​ខ្ពស់​ ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍន៍​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ។

7-1

ចំណែក​មួយ​នៃ​បរិវេណសាកលវិទ្យាល័យត្រាវិញ- រូបភាព៖ ង្វៀនដុងឃើយ

សាកល​វិទ្យា​ល័យ​ត្រាវិញ​ជំរុញការ​វិនិយោគ​បណ្ដុះ​បណ្ដាល​មុខជំនាញដែលមាន​លក្ខណៈ​ពិសេស បើក​ទូលាយ​បណ្ដុះ​បណ្ដាល​មុខជំនាញ​ថ្មី​ឆ្ពោះ​ទៅ​ទិសដៅពិពិធកម្ម ផ្សារភ្ជាប់​ជាមួយ​នឹង​សហគមន៍អាជីវកម្ម​ និង​តម្រូវការ​​ធនធាន​មនុស្ស​ប្រកបដោយគុណ​ភាព​ខ្ពស់​សម្រាប់​អភិវឌ្ឍសេដ្ឋកិច្ច​ សង្គមកិច្ច​ទូទាំង​តំបន់។ មកទល់នឹង​ពេល​នេះ​ ក្រៅ​ពី​បណ្ដុះ​បណ្ដាលកម្រិត​បរិញ្ញាបត្រចំនួន ​៥១ ​មុខជំនាញ​ ​ សាលា​នៅមាន​បណ្ដុះ​បណ្ដាល​កម្រិត​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន ​២៧ ឯកទេស កម្រិត​បណ្ឌិត​ចំនួន​ ១០ ​ឯកទេស និង​ឯកទេស​កម្រិត​ទី​១​ចំនួន ​៥ ឯកទេស​រួមមាន៖ វេជ្ជសាស្រ្ត​ទូទៅ សល្យសាស្រ្ត សម្ភព​និង​រោគ​ស្ត្រី រោគ​កុមារ ទន្តវទនសាស្ត្រ។

7-2

វិនិយោគ​ និង​អភិវឌ្ឍ​ធន​ធាន​មនុស្សប្រកបដោយ​គុណភាព​ខ្ពស់

ភាព​លេចធ្លោការនៃការបណ្ដុះបណ្ដាលរបស់​សាកលវិទ្យាល័យត្រូវ​បាន​វាយ​តម្លៃ​ទៅលើ​មុខ​ជំនាញ៖ កសិកម្មនិង​ជលវប្បកម្ម វិស្វកម្មនិង​បច្ចេកវិទ្យា សេដ្ឋកិច្ច-នីតិសាស្ត្រ វិទ្យា​សាស្ត្រ​សុខាភិបាល ទន្តវទនសាស្ត្រ ភាសាបរទេស ភាសា-វប្បធម៌-​វិចិត្រសិល្បៈ​ខ្មែរ​ណាម​បូ គី​មី​អនុវត្ត គរុកោសល្យ ​គ្រប់គ្រង​រដ្ឋបាល-ការិយាល័យ ទេសចរណ៍និង​ភោជនីយដ្ឋាន បច្ចេកវិទ្យា​ជីវសាស្ត្រ-បរិស្ថាន វិទ្យាសាស្ត្រទូទៅ។ល។

សាលាជំរុញការ​វិនិយោគនិង​អភិវឌ្ឍ​ធនធាន​មនុស្សប្រកបដោយ​គុណ​ភាព​ខ្ពស់​ដើម្បី​ឆ្លើយ​តប​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​អំពី​ថាមពល អគ្គិសនី កំពង់​ផែ កសិកម្ម សម្របសម្រួល​នឹង​ការ​បម្រែ​បម្រួល​អាកាសធាតុ វិទ្យា​សាស្រ្ត​សុខាភិបាល វិស្វកម្ម​និង​បច្ចេកវិទ្យា សេដ្ឋកិច្ច ទេសចរណ៍ បច្ចេកវិទ្យា​ជីវសាស្ត្រ គ្រប់​គ្រង​បរិស្ថាន។ល។ ទន្ទឹម​នឹង​នោះ​សាលា​ថែម​ទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការបរទេសក្នុង​ការ​បណ្ដុះ​បណ្ដាល និង​បើក​ទូលាយ​ការ​បញ្ជូននិស្សិត​ទៅ​ធ្វើ​ការ​នៅ​បរទេស​​មុខ​ជំនាញ​មួយ​ចំនួន​ដូច៖ ថែ​ទាំ​សុខភាព វិស្វកម្ម​បច្ចេកវិទ្យា កសិកម្ម ចិញ្ចឹម​សត្វ វប្បធម៌​និង​ទេសចរណ៍។ល។សាលា​បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ក្នុង​និង​ក្រៅ​ខេត្ត​ក្នុង​ការ​បណ្ដុះ​បណ្ដាល​តាមតម្រូវ​ការ​របស់ក្រុម​ហ៊ុននិង​ស្ថាប័ន ជាពិសេស​កម្ម​វិធី​បណ្ដុះ​បណ្ដាល​តាម​ទម្រង់ Coop –ដែល​ជា​ទម្រង់​បណ្ដុះ​បណ្ដាល​ពិសេស​របស់​សាលា។

សាលា​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​លើក​កម្ពស់​គុណភាព​បណ្ដុះ​បណ្ដាល និង​ធ្វើសមាហរណកម្ម​អន្តរជាតិ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​និង​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ។ ជាពិសេស​គឺ​បណ្ដា​សកម្មភាព​ធា​នា​គុណភាព​អប់រំ​អន្តរជាតិ​នៃ​កម្ម​វិធី​បណ្ដុះ​បណ្ដាល។ មក​ទល់បច្ចុប្បន្ន ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ក្លាយ​ជា​សាកល​វិទ្យា​ល័យ​ឈាន​មុខ​គេ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវឡុង ដោយ​មាន​កម្មវិធី​សិក្សាដែលមាន​គុណភាព​ខ្ពស់​ស្រប​តាម​ស្ដង់​ដារ​អន្តរជាតិ​ដូច​ជា​ FIBAA, ABET, AUN-QAដោយ​មានកម្មវិធីសិក្សា​ចំនួន ១៣ ត្រូវ​បាន​​ទទួល​ស្គាល់​អំពី​​គុណភាពបណ្ដុះ​បណ្ដាល​​ស្រប​តាម​ស្តង់ដារ​អន្តរជាតិដូចAUN-QAFIBAAនិង​ ABETក្នុង​នោះ​មាន​កម្មវិធីសិក្សា​ចំនួន ៥​ បាន​សម្រេច​​បានគុណភាពស្រប​តាមស្តង់ដារ​AUN-QAគឺ បរិញ្ញាបត្រ​កសិកម្ម បរិញ្ញាបត្រវារីវប្បកម្ម​ បសុពេទ្យ ​បរិញ្ញាបត្រ​គិលានុបដ្ឋាក និង បរិញ្ញាបត្រ​​ភាសាខ្មែរ។ ​ក្រៅ​ពី​នេះ មាន​កម្មវិធីសិក្សា​ចំនួន៧ទៀត​ ដែល​​​ស្រប​តាមស្តង់ដារគុណភាពបណ្ដុះ​បណ្ដាល​​​ FIBAA រួម​មាន៖បរិញ្ញាបត្រគ្រប់​គ្រង​ធុរកិច្ច​ បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រហិរញ្ញវត្ថុធនាគារ បរិញ្ញាបត្រនីតិសាស្ត្រ ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់​គ្រង​សេដ្ឋកិច្ច បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់​គ្រង​ធុរកិច្ច។​​ បរិញ្ញា​បត្រ​បច្ចេកវិទ្យា​
ព័ត៌មាននៃ​មហាវិទ្យាល័យ​វិស្វកម្ម​និង​បច្ចេកវិទ្យា​​ដែល​​​ស្រប​តាមស្តង់ដារ ​ABET។ នៅ​ពេល​ខាង​មុខ​នេះ សាកលវិទ្យាល័យ​ត្រា​វិញនឹង​បន្ត​ការ​ដាក់​អោយ​ពិនិត្យ​វាយ​តម្លៃ​គុណភាព​បណ្ដុះ​បណ្ដាល​ស្រប​តាម​ស្តង់ដារ​ AUN-QA, ABET, FIBAA ចំពោះ​កម្មវិធី​សិក្សា​ដទៃ​ទៀត​របស់​សាលា

គោល​នយោបាយ​ជាច្រើន​សម្រាប់​និស្សិត

សាកល​វិទ្យា​ល័យ​ត្រាវិញ​តែង​មាន​គោនយោបាយ​ល្អ​ៗ​ដើម្បីជួយឧបត្ថម្ភគាំទ្រដល់និស្សិតមាន​ដូចជា៖ និស្សិត​ជំនាញ​គរុកោសល្យ​ និស្សិត​ជំនាញ​សម្ដែង​ឧបករណ៍​ភ្លេង​ប្រ​ពៃ​ណីសិក្សាដោយ​ឥត​បង់​ថ្លៃ​។ ផ្ដល់​អាហារូបករណ៍ពិសេសសម្រាប់​​​លើក​ទឹក​ចិត្តនិស្សិត​នារីកំពុងសិក្សានូវបណ្ដាមុខជំនាញវិស្វកម្មនិងបច្ចេកវិទ្យា (ស្មើនឹង​៥០% ​ថ្លៃ​សិក្សា​ទូទាំង​វគ្គសិក្សា)។ ទទួល​ការ​ឧបត្ថម្ភ​ពីសំណាក់សប្បុរសជនដើម្បីផ្តល់
អាហារូបករណ៍ដល់​និស្សិត​មាន​ជីវភាព​លំបាក មានស្មារតីខិតខំពុះ​ពារ​ក្នុង​ការ​សិក្សា អាហារូបករណ៍​លើក​ទឹក​ចិត្ត​​និស្សិត​រៀន​ពូកែ។ ផ្តល់ឱកាសសម្រាប់និស្សិត​​ខ្ចី​ដើម​ទុនសម្រាប់​បណ្ដុះ​ធុរកិច្ច​ថ្មី​ និង​អនុវត្ត​គោលនយោបាយផ្សេងៗ​ទៀត​សម្រាប់​និស្សិត​ដែល​មាន​ជីវភាព​គ្រួ​សារ​លំបាក ក្រីក្រ និស្សិត​ជនជាតិ​ភាគតិច។

TVU ជាថ្នាលបណ្ដុះ​ធុរកិច្ច​ថ្មី​​ក្នុង​ការ​ស្រាវជ្រាវវិទ្យា​សាស្ត្រ “start up”ជា​កន្លែង​ផ្សារ​ភ្ជាប់​និស្សិត​និង​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម និង​ជាទីតាំង​​ស្វែង​រក​ឱកាសការងារ​សម្រាប់​និស្សិត។ សាលា​តែង​យកចិត្ត​ទុក​ដាក់​ផ្ដល់មជ្ឈដ្ឋាន​ច្នៃ​ប្រឌិត​សម្រាប់​និស្សិត លោកគ្រូ​ អ្នក​គ្រូ -អគារmakerspace បង្កើត​ក្លឹប​និស្សិត​ស្រាវជ្រាវ​វិទ្យា​សាស្ត្រ - IEEE Student ChaperនៅTVU និង​ទម្រង់​សហករណ៍​និស្សិត សមាគម​កសិករជា​និស្សិត និង​បណ្ដា​គោលនយោបាយ​លើក​ទឹក​ចិត្ត​បណ្ដុះ​ធុរកិច្ច​ថ្មី ស្រាវជ្រាវ​វិទ្យា​សាស្ត្រអនុវត្ត និង​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​បំរើ​សហគមន៍។

ជាពិសេសទៅ​ទៀត​ មន្ទីរពេទ្រសាកលវិទ្យា​ល័យត្រាវិញជាកន្លែង​ព្យាបាល​និង​ថែ​ទាំ​សុខភាព​ដ៏​ល្អ​សម្រាប់​និស្សិត​ សិក្ខាកាម​និង​សហគមន៍។ មហាវិទ្យាល័យ ភាសា-វប្បធម៌-​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ អនុវត្ត​ភារកិច្ច​ជាតិក្នុង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​អភិវឌ្ឍន៍សហគមន៍​ក្នុង​តំបន់​ជន​ជាតិ​ភាគ​តិច ក្នុង​គោលការណ៍​រួម​គឺ​ឆ្ពោះ​ទៅ​រកអ្នក​សិក្សា។

មជ្ឈមណ្ឌល​ឯកសារ​របស់សាលា​បំរើ​ការ ២៤/៧ ជាទីតាំង​ដ៏ល្អ​សម្រាប់​និស្សិត លំហរអាកាសទូលំទូលាយត្រជាក់​ត្រជំ និង​ស្អាតបាត​ ឯកសារ​សម្បូរ​បែប ប្រព័ន្ធអ៊ីនតើណែតល្អ បណ្ណាល័យអេឡេត្រូនិ​និង​ប្រពន្ធឯកសារ​ឌីជីថល ទស្សនាវដ្ដីស្រាវ​ជ្រាវវិទ្យា​សាស្រ្តក្នុង​ប្រ​ទេស​និង​អន្តរជាតិ​ សម្រាប់​ការ​រៀន​សូត្ររបស់​និស្សិត​ដោយ​ឥតគិតថ្លៃ។ អន្តេវាសិកដ្ឋាន​ស្ថិត​នៅ​ក្នុង​មណ្ឌល​សាលា ស្អាត​បាត និង​សុវត្ថិភាព មានចំនួន ​៣.៥០០​ កន្លែង​​។ ​និស្សិត​មានកន្លែងចម្អិនម្ហូបអាហារនៅបន្ទប់ស្នាក់​នៅ​។​ និស្សិតទទួលបានការផ្តល់លក្ខណៈគ្រប់គ្រាន់ដើម្បីសិក្សាស្រាវជ្រាវ។

7-3

វេជ្ជបណ្ឌិត​មន្ទីរពេទ្រ​សាកល​វិទ្យា​ល័យ​ត្រាវិញ​កំពុង​វះកាត់

អត្ថបទ​ដោយ៖ Đong Khoi

ប្រែ​សម្រួល​ដោយ៖​Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យា​ល័យ​ត្រា​វិញ៖​ បណ្ដុះ​បណ្ដាល​ពហុ​ជំនាញ​ និង​ស្រប​តាម​លក្ខណៈ ​ពិ​សេស​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍន៍​តំបន់