សាកលវិទ្យាល័យត្រាវិញ៖ ក្តីប្រាថ្នាដើម្បីឈានឡើងថ្នាក់អន្តរជាតិ

GD&TĐ​ - នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២ សាកលវិទ្យាល័យត្រាវិញមានអាយុកាលគម្រប់១៦ ឆ្នាំ ហើយនេះក៏ជាព្រឹត្តិការណ៍មួយគួរឱ្យចងចាំក្នុងរយៈកាលកកើត និងអភិវឌ្ឍសាលា។ មកទល់នឹងពេលនេះ សាកលវិទ្យាល័យត្រាវិញ គឺជាសាកលវិទ្យាល័យដ៏សំខាន់មួយនៃតំបន់វាលរាបទន្លេគឺវឡុង។

8-1

ប្រធានក្រុមប្រឹក្សាភិបាលសាលា លោក Pham Tiet Khanh និងសាកលវិទ្យាធិការ Nguyen Minh Hoa បានជូនសេចក្តីសម្រេចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលLogistics និងពាណិជ្ជកម្មអេឡិចត្រូនិក ចំណុះសាកលវិទ្យាល័យត្រាវិញ។

អនុស្សាវរីយ៍គម្រប់​១៦ ឆ្នាំនៃការបង្កើត (ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៦​ -​ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២) និង២១ឆ្នាំនៃការអនុវត្តទម្រង់លាសាឧត្តមសិក្សាសហគមន៍​(២០០១ - ២០២២) ។ សាកលវិទ្យាល័យត្រាវិញបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ក្លាយជាសាកលវិទ្យាល័យពហុជំនាញ និងពហុវិស័យ។ គឺជាគ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់​សម្រាប់​តំ​បន់​វាល​រាបទន្លេ​គឺវឡុង និងទូទាំងប្រទេស។

លោកបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានឲ្យដឹងថា៖ ជាង២០ឆ្នាំ​នៃ​ការបង្កើត និង​អភិវឌ្ឍ​ពីសាលា​ឧត្តមសិក្សាសហគមន៍ត្រាវិញ សា​កល​វិទ្យា​ល័យ​ត្រា​វិញ​បាន​បំ​ពេញ​តួនាទី​​របស់​ខ្លួន​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាពខ្ពស់​​សម្រាប់​ខេត្ត តំបន់ និងទូទាំងប្រទេស។ គឺជាគ្រឹះស្ថានបណ្ដុះបណ្ដាល​មួយដែលមានពហុជំនាញ ពហុកម្រិត និងពហុទម្រង់ ផ្ដល់ជូនកម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណភាព និងសមាហរណកម្មអន្តរជាតិ។

ប៉ុន្មានឆ្នាំកន្លងមកនេះ សាលាបានវិនិយោគ និងអភិវឌ្ឃចម្រុះទាំងស្រុង តាំង​ពីសម្ភារៈ​បរិក្ខា​បណ្ដុះ​បណ្ដាល​ កង​ជួរ​គ្រូបង្រៀន​បុគ្គលិក រហូតដល់​គុណភាពបណ្តុះបណ្តាល និងសេវាកម្មបម្រើ​បម្រាស់​សហគមន៍។​ ទន្ទឹមនឹងនោះ​សលា​ជំរុញការពង្រីក​នូវ​មុខ​ជំ​​នាញ​​ឯកទេស​ពិសេស​បង្កើត​កម្មវិធី​បណ្ដុះ​បណ្ដាល​​ថ្មី​ក្នុងទិសដៅនៃការធ្វើពិពិធកម្ម ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍អាជីវកម្ម​ ឆ្លើយ​តប​តាម​តម្រូវ​ការ​ប្រភព​​ធន​ធានមនុស្សប្រកបដោយ​គុណ​ភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។​

សាលាសម្រេចបានសមិទ្ធិផលជាច្រើន រួមចំណែកក្នុងការអភិវឌ្ឍខេត្ត និងវាលរាបទន្លេគឺវឡុង។ មានកិត្តិយសទទួលបានមេដាយការងារថ្នាក់ទី២ពីប្រធានរដ្ឋ ជាសាកលវិទ្យាល័យចំណុះខេត្តដំបូង ដែលជាសាលាមួយក្នុងចំណោមសាលាចំនួន២៣នៅទូទាំងប្រទេសដែលត្រូវបាននាយករដ្ឋមន្ត្រី ប្រគល់ភារៈសាកល្បងការប្ដូថ្មីយន្តការសកម្មភាពនៅឆ្នាំ ២០១៧ ដោយ​មាន​គោល​ដៅ​អភិវឌ្ឍ​ទៅ​ជា​សាកលវិទ្យាល័យតម្រង់ទិសកម្មវិធីតាមស្តង់ដារអន្តរជាតិ។ សាលា​កំពុង​ធ្វើឱ្យ​ប្រសើរ​ឡើង​ឥត​ឈប់​ឈរ​​នូវគុណភាពនៃការបណ្តុះបណ្តាល សមាហរណកម្មអន្តរជាតិ ចំណាត់ថ្នាក់សាលា និងការទទួលស្គាល់គុណភាពអប់រំសម្រាប់ឯកទេសជាច្រើន។

ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំនួន ៩ ដំបូង​បង្អស់​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ស្របតាមស្តង់ដារថ្មីរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ រហូតមកដល់ពេលនេះ នៅ​ក្នុង​តំបន់​វាលរាបទន្លេគឺវឡុង សាកលវិទ្យាល័យត្រាវិញ គឺជា​សា​លា​មួយ​ក្នុង​ចំណោម​សាលា​ដែល​មាន​កម្មវិធីបណ្តុះបណ្តាលជាច្រើនដែលបានទទួលស្គាល់គុណភាពអប់រំអន្តរជាតិស្របតាមស្តង់ដារគុណភាពរបស់ AUN-QA, FIBAA, ABET ដែលមាន ១៣កម្មវិធី។ សា​កល​វិទ្យាល័យ​ត្រា​វិញ​អភិវឌ្ឍប្រកបដោយនិរន្តរភាព "សាកលវិទ្យាល័យបៃតង" ក្នុង៩ឆ្នាំកន្លង បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស Talloires; គឺជា​សា​កល​វិទ្យាល័យ​មួយ​ក្នុង​ចំណោម​សា​កលវិទ្យាល័យ​ចំនួន​ពីរ​ក្នុង​ប្រទេសវៀតណាមដែលបានជាប់ចំណាត់ថ្នាក់ TOP 200 នៃសាកលវិទ្យាល័យអភិវឌ្ឍនិរន្តរភាព និងស្និទ្ធស្នាលបរិស្ថានក្នុងពិភពលោក បន្តបង្កើនចំណាត់ថ្នាក់របស់ខ្លួនដោយជាប់ចំណាត់ថ្នាក់ទី 62 ក្នុងចំណាត់​top100 នៃ WURI Ranking ឆ្នាំ២០២២។

នៅក្នុងលក្ខខណ្ឌនៃទំហំបណ្តុះបណ្តាសាកលវិទ្យាល័យមាន ៥២ មុខ​ជំនាញ​បរិញ្ញាបត្រ​ ២៧​កម្មវិធី​ថ្នាក់អនុបណ្ឌិត ១០កម្មវិធីបណ្តុះបណ្តាលថ្នាក់​បណ្ឌិត និង៥ឯកទេសនៅកម្រិត១ វេជ្ជសាស្ត្រទូទៅ, សល្យសាស្ត្រ, សម្ភពនិងរោគស្ត្រី, រោគកុមារ, ទន្តវទនសាស្រ្តដែលមាននិស្សិតជាង ២០ ពាន់នាក់។ លើសពីនេះ សាលានៅទាំងមានប្រព័ន្ធសាលាគរុកោសល្យ មន្ទីរ​ពេទ្យ​សា​កល​វិទ្យាល័យ​ត្រាវិញ គ្រឹះ​ស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល ... ផ្តល់​ប្រព័ន្ធ​អេកូ​បណ្ដុះ​បណ្ដាល​យ៉ាង​ពេញ​លេញ​សម្រាប់​ខេត្តត្រាវិញ និងតំបន់។

បច្ចុប្បន្ន សាលាមានកងជួរគ្រូបង្រៀន និងបុគ្គលិកជាង ១.000 នាក់ដែលកំពុងធ្វើការ បង្រៀន និងគ្រប់គ្រង។ សាកលវិទ្យាល័យតែងប្ដូរថ្មី និងបង្កើតគោលនយោបាយដើម្បីទាក់ទាញអ្នកឯកទេស បង្កើតបរិយាកាស និងលក្ខណៈងាយស្រួលដើម្បីទាក់ទាញអ្នកជំនាញក្នុងប្រទេស និង​អន្តរជាតិ​ឱ្យ​មក​ធ្វើការក្នុងរយៈពេលខ្លី និងយូរ​អង្វែង។

8-2

ម៉ោង​ធ្វើ​លំហាត់​នៃ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ

បណ្តុះធុរកិច្ចថ្មី និងផ្តើមធ្វើអាជីវកម្ម

លោកបណ្ឌិត Nguyen Minh Hoa អោយ​ដឹង​ថានា​ពេលខាងមុខ សា​លា​នឹង​បន្តប្រកាន់ខ្ជាប់នូវគោលដៅតម្រង់ទិសទៅរកសហគមន៍ កសាងសាកលវិទ្យាល័យបៃតង និង​ជា​ទី​តាំង​បណ្ដុះធុរកិច្ច​ថ្មីៗក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្តើមធ្វើ​អាជីវកម្ម "START UP"។ .

បង្កើតទំនាក់ទំនងរវាងនិស្សិត សាលារៀន និងសហគ្រាស។ ជំរុញការបំប្លែងឌីជីថល និងការធ្វើឌីជីថលឯកសារសិក្សា សៀវភៅ ទស្សនាវដ្តី ក្នុងប្រទេសនិងអន្តរជាតិ។ បង្កើត​ប្រ​ព័ន្ធ​អេកូឡូស៊ីនៃការរៀនសូត្រ - ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យា គឺជាបំណងប្រាថ្នា និងទិសដៅក្នុងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។

សាលាបន្តបង្កើតក្ដីប្រាថ្នា បង្កើត​អព្ភូត​ហេតុ​ថ្មី​នៃ​សាកលវិទ្យាល័យ​វ័យ​ក្មេង​ជា​មួយ​នឹង​បំណង​ប្រាថ្នា​ធំ ជា​មួយនឹងខេត្តខ្លួនដើម្បីឈានទៅកាន់សមាហរណកម្មអន្តរជាតិ។ ឆ្ពោះ​ទៅ​គោល​ដៅ​ក្លាយ​ជា​សា​កលវិទ្យាល័យឆ្លាតវៃ បន្តបញ្ជាក់ពីគុណភាពបណ្តុះបណ្តាល បង្កើត​តម្លៃ​បន្ថែម​ទៀត​សម្រាប់​បេសកកម្ម "នាំមកនូវឱកាសសិក្សាដ៏គុណភាពសម្រាប់សហគមន៍"។ រួមបង្កើតខ្សែសង្វាក់តម្លៃស្នូល "អស់ពីចិត្ត - តម្លាភាព - ច្នៃប្រឌិត - ស្និទ្ធស្នាល" សម្រាប់សហគមន៍។

សាលាផ្តោតលើកកម្ពស់ការបណ្តុះបណ្តាលផ្សារភ្ជាប់នឹងការស្រាវជ្រាវវិទ្យាសាស្ត្រ ផ្ទេរបច្ចេកវិទ្យា សកម្មភាពសេវាកម្មសហគមន៍ និងសហគ្រិននិស្សិត។ សា​លា​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ភ្ជាប់​ជា​មួយ​សហគ្រាស​ជាង ៩00 អង្គភាព ដើម្បីភ្ជាប់កម្មវិធីសិក្ខាកាម និង​វគ្គ​បណ្តុះ​បណ្តាល​ដែល​មាន​សក្តានុពល និងបណ្ដុះបណ្ដាលតាមអាសយដ្ឋានរបស់និយោជក ក៏​ដូច​ជា​ពង្រីក​កម្មវិធី​បណ្តុះ​បណ្តាលទម្រង់ Co-op (បណ្តុះបណ្តាលសហប្រតិបតិ្តការរវាងសាលារៀន និងសហគ្រាស) – ដែល​ជា​ទម្រង់​បណ្តុះបណ្តាលពិសេសរបស់សាលា។ ជួយនិស្សិតទទួលបានបទពិសោធន៍ការងារ ពង្រីកការរៀនសូត្រក្រៅថ្នាក់រៀន និងមានថ្លៃសិក្សា។ ជួយ​សហគ្រាស​កាត់​បន្ថយ​ការ​ចំណាយ​លើការ​បណ្តុះបណ្តាលផង និងពេលវេលាបណ្តុះបណ្តាលបន្ទាប់ពីការជ្រើសរើសពលករផង រួម​ចំណែក​ដល់ការបង្កើតការងារសម្រាប់​និស្សិតបន្ទាប់ពីបញ្ចប់ការសិក្សាផង។

8-3

សាកលវិទ្យាល័យបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាង៩0អង្គភាព វិទ្យាស្ថាន និង​សា​លា​អន្តរជាតិ​​ក្នុងវិស័យជាច្រើន៖ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ការផ្លាស់ប្តូរនិស្សិត ការផ្លាស់ប្តូរសាស្ត្រាចារ្យ និស្សិត អ្នកស្ម័គ្រចិត្ត អ្នកជំនាញអន្តរជាតិ។ កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អនុវត្តគម្រោងផ្តល់ជំនួយ ការស្រាវជ្រាវអនុវត្ត ពង្រាយ​គម្រោង​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ផ្តល់​មូលនិធិអាហារូបករណ៍​រយៈពេលខ្លី និងរយៈពេលវែងសម្រាប់សាស្ត្រាចារ្យ និងនិស្សិត អភិវឌ្ឍ Lab - បរិយាកាសច្នៃប្រឌិតសម្រាប់និស្សិត សាស្ត្រាចារ្យ តំណភ្ជាប់បណ្តុះបណ្តាលអន្តរាជាតិ…

បច្ចុប្បន្ននេះ សាកលវិទ្យាល័យត្រាវិញគឺជាសមាជិកនៃអង្គការ CDIO ដែល​ជា​អង្គការ​ដាក់​សំណើរ​ក្រប​ខណ្ឌអប់រំ ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាលនៅសាកលវិទ្យាល័យបច្ចេកទេសនានា​ក្នុង​ពិភពលោក។ លើសពីនេះ សាលាក៏ជាសមាជិកទី 151 នៃ​សមាគម​ឧត្តម​សិក្សា​សហគមន៍Canada​ ដែលបច្ចុប្បន្នជាសមាគមឧត្តមសិក្សា និងវិទ្យាស្ថានCanada (CICan)

លោកបណ្ឌិត Nguyen Minh Hoa បានចែករំលែកថា៖ ខេត្តត្រាវិញ​កំ​ណត់​យក​ធន​ធាន​មនុស្ស​ប្រកប​ដោយគុណភាពខ្ពស់ជាកត្តាស្នូល ដើរតួនាទីសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កំណត់ជោគជ័យនៃឧស្សាហូបនីយកម្ម ភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ។ ជាង ២0 ឆ្នាំនៃការបង្កើត និងអភិវឌ្ឍពីឧត្តមសិក្សាសហគមន៍ត្រាវិញ រួម​ជា​មួយ​នឹង​លទ្ធផល​អនុវត្ត​ជោគ​ជ័យ​នៃគម្រោងឧត្តមសិក្សាសហគមន៍វៀតណាម-Canadaសា​កលវិទ្យាល័យ​ត្រា​វិញ​បាន​អះ​អាង​ជា​បណ្តើរៗ​នូវគោល​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព​សម្រាប់​ខេត្ត តំបន់ និងទូទាំងប្រទេស។ រួមចំណែកក្នុងការលើកកម្ពស់ប្រជាបញ្ញា រួម​ចំណែក​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌-សង្គមរបស់ខេត្ត​ តំបន់ និងប្រទេសទាំងមូល។ កិត្តិនាម​របស់​សា​កល​វិទ្យាល័យត្រាវិញត្រូវបានលើកកម្ពស់ឥតឈប់ឈរតាមរយៈសកម្មភាពជាក់ស្តែងមិន​ត្រឹម​តែ​ក្នុង​ប្រ​ព័ន្ធ​អប់រំឧត្តមសិក្សានៅប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងក្នុងឆាកអន្តរជាតិទៀតផង។

 

ប្រភព៖https://giaoducthoidai.vn/preview/articles/preview-02h4Q6C7g.preview

 

អត្ថបទ​ដោយ៖ PV

ប្រែ​សម្រួល​ដោយ៖ Van Thon