សាកលវិទ្យាល័យត្រាវិញ ប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រ និងវិស្វករថ្មី។

(TVU)នាព្រឹកថ្ងៃទី១៨ ខែមិថុនា និស្សិតថ្នាក់បរិញ្ញាបត្រនិងថ្នាក់វិស្វករថ្មីជិត៧០០នាក់ ឪពុកម្ដាយ​និស្សិតបានមកកាន់សាកលវិទ្យាល័យត្រាវិញ ដើម្បីចូលរួមពិធីបិទវគ្គសិក្សា ទទួលសញ្ញាបត្រលើកទី១ ឆ្នាំ២០២២។ សាស្រ្តាចារ្យរង បណ្ឌិត Diep Thanh Tung និងលោកស្រី Thach Thi Dan សាកលវិទ្យាធិការរងនៃសាលាបានចូលរួម និងប្រគល់សញ្ញាបត្រដល់និស្សិត​ថ្នាក់បរិញ្ញាបត្រ និងវិស្វករថ្មី។

9-1

9-2

 

9-3

9-4

ពិធីបិទវគ្គសិក្សាលើកទី១ ចាត់តាំងឡើងសម្រាប់និស្សិត​ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រពេញម៉ោង ថ្នាក់​បរិញ្ញាបត្រ​មិនពេញម៉ោង ជំនាន់ឆ្នាំ២០២១ និង២០២២ រួមទាំងនិស្សិតថ្នាក់មុនៗ ដែលមិនទាន់បានចូលរួមពិធីបិទវគ្គសិក្សា នៃមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា កសិកម្ម-នេសាទវិទ្យាសាស្រ្តមូលដ្ឋាន ទ្រឹស្តីនយោបាយ ភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូគីមីវិទ្យាអនុវត្ត និងវិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថានរួមមាន៖ បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក បច្ចេកវិទ្យាវិស្វកម្មមេកានិក បច្ចេកវិទ្យាវិស្វកម្មស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យាវិស្វកម្មសំណង់ បច្ចេកវិទ្យារថយន្ត កិច្ចការសង្គម ទ្រឹស្ដីនយោបាយ គ្រប់គ្រងកីឡា វិស្វកម្មបរិស្ថានជលវប្បកម្ម បសុពេទ្យ បច្ចេកវិទ្យាចំណីអាហារ កសិកម្ម គរុកោសល្យអក្សរសាស្រ្ត ភាសាខ្មែរ គ្រប់គ្រងសេវាកម្មទេសចរណ៍ និងទេសចរណ៍ វប្បធម៌វិទ្យា វប្បធម៌ជនជាតិភាគតិច បច្ចេកវិទ្យាវិស្វកម្មគីមី…

9-5

លោក Pham Trung Yen ប្រធានការិយាល័យបណ្តុះបណ្តាលបានឲ្យដឹងថា៖ លើកនេះ និស្សិតបានបញ្ចប់ការសិក្សាចំនួន ៦៦៨នាក់ ក្នុងនោះនិស្សិតចំនួន ០៨នាក់ ទទួលបានលទ្ធផលពូកែឆ្នើម និង១០០នាក់ ទទួលបានលទ្ធផលល្អប្រសើរពេញវគ្គសិក្សា និងទទួលបានប័ណ្ណសរសើរពីសាលា។

9-6

ថ្លែងសុន្ទរកថាអបអរសាទរ លោកស្រី Thach Thi Dan សាកលវិទ្យាធិការរងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងចែករំលែកក្តីរីករាយជាមួយវិស្វករ និងបរិញ្ញាបត្រថ្មី ដែលបានបញ្ចប់ភារកិច្ចសិក្សាដោយជោគជ័យ។

9-7

9-8

ក្នុងឱកាសនេះ បរិញ្ញាបត្រថ្មី Cao Thi Thanh Truc ជំនាញផ្នែកគ្រប់គ្រងសេវកម្មទេសចរណ៍ និងទេសចរណ៍ តំណាងឲ្យវិស្វករ និងបរិញ្ញាបត្រថ្មីចំនួន ៦៦៨នាក់ បានសន្យាថានឹងខិតខំធ្វើការ នាំយកនូវចំណេះដឹងដែលទទួលបានក្នុងដំណើរការសិក្សារបស់បុគ្គលម្នាក់ៗ ដើម្បីរួមចំណេក​កសាង​សង្គម និងមាតុភូមិឲ្យសម្បូរសប្បាយ និងអភិវឌ្ឍល្អ។

រំពឹងថា ពិធីបិទវគ្គសិក្សានិងប្រគល់សញ្ញាបត្រលើកទី២ ទី៣ និងទី៤ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ថ្ងៃទី១៦ ខែកក្កដា និងថ្ងៃទី២៣ ខែកក្កដា សម្រាប់និស្សិតដែល​បម្រុង​ចប់ការសិក្សា​។

អត្ថបទ​ដោយ៖ Hoang Nam

ប្រែសម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ ប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រ និងវិស្វករថ្មី។