រដ្ឋមន្ត្រី Le Minh Hoan ជួបសំណេះសំណាលជាមួយនិស្សិត និងសាស្ត្រាចារ្យនៃ សាកលវិទ្យាល័យ Tra Vinh អំពីការផ្ដើមអាជីវកម្ម

(GSV-GV)៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្តត្រាវិញ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh បានអញ្ជើញមកទស្សនកិច្ចនៅសាកលវិទ្យាល័យនិងបានជួបសំណេះសំណាលជាមួយនិស្សិត និងលោក​គ្រូ​ អ្នក​គ្រូ​នៃសាកលវិទ្យាល័យស្តីពីការផ្ដើមអាជីវកម្ម។

10-1

ទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងគណៈប្រតិភូ ផ្នែកខាងថ្នាក់ដឹកនាំខេត្តត្រាវិញមានលោក Nguyen Quynh Thien -សមាជិកគណៈកម្មាធិការ​បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ;លោក Tran Truong Giang ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ;លោក Le Quang Rang អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តTra Vinh។ ផ្នែកខាង​សាកលវិទ្យាល័យ​ត្រាវិញ​ ​មានសាស្រ្តាចារ្យរង បណ្ឌិត Pham Tiet Khanh - លេខាគណៈកម្មាធិការបក្ខភាគ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យត្រាវិញលោក Tran Hoan Kim -អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញប្រធានក្រុមប្រឹក្សាសាលានិងបណ្ឌិត Nguyen Minh Hoa - សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ។

បន្ទាប់ពីបានស្តាប់របាយការណ៍លើគ្រប់វិស័យនៃសកម្មភាពរបស់សាកលវិទ្យាល័យត្រាវិញ រដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាប្រព័ន្ធហាង coop storeនិងដាំដើមឈើអនុស្សាវរីយ៍នៅទីធ្លា​នៃសាលប្រជុំ D5

10-2

រដ្ឋមន្ត្រីបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយតំណាងមន្ត្រី លោកគ្រូ អ្នក​គ្រូ​និងនិស្សិតដែលកំពុងធ្វើការ និងសិក្សានៅសាកលវិទ្យាល័យត្រាវិញ។ រដ្ឋមន្ត្រីបានសម្តែងក្តីរំភើប និងកត់សម្គាល់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសាកលវិទ្យាល័យត្រាវិញសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ក្នុងជំនួបជុំនេះ រដ្ឋមន្ត្រីបានចែករំលែករឿងលើកទឹកចិត្ត និងសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់ លោក​គ្រូ​ អ្នក​គ្រូ និងនិស្សិតម្នាក់ៗ លើកកម្ពស់ស្មារតីសិក្សា កំណត់គោលដៅអភិវឌ្ឍខ្លួនឯង ដើម្បីទទួលបានជោគជ័យបន្ថែមទៀត ទើបប្រទេសជាតិមានការអភិវឌ្ឍ។ នាពេលខាងមុខ លោកគ្រូ អ្នក​គ្រូ​ និងនិស្សិតម្នាក់ៗ ខិតខំព្យាយាមលើកកម្ពស់ និងប្រឹងប្រែងបន្ថែមទៀត ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីវកម្មនៅសាលា ដើម្បីអភិវឌ្ឍជាមួយនឹងភារកិច្ចថ្មី។ រដ្ឋមន្ត្រីបានបញ្ជាក់ថា៖ “សាកលវិទ្យាល័យត្រាវិញជាកន្លែងដែលមានលក្ខខណ្ឌជាច្រើនដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ជាពិសេសវិស័យកសិកម្ម មិនត្រឹមតែនៅត្រាវិញប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់វាលរាបទន្លេគឺវឡុងទាំងមូលទៀតផង។

10-3

លោក Nguyen Minh Hoa បាន​ចែករំលែក​បន្ត​ថា សាកលវិទ្យាល័យ​បាន​បង្កើត​បណ្តាញ​គាំទ្រ​ការ​ផ្តើម​អាជីវកម្ម​នៅ​សាលាសាកល និង​សាលាឧត្តមសិក្សាក្នុង​តំបន់វាលរាបទន្លេគឺវឡុង និង​ដើរតួនាទី​គាំទ្រ សមូហភាពសាស្រ្តាចារ្យ និស្សិត តែងខិតខំគាំទ្រ និងជួយមាមីង​កសិករ​ក្នុង​ដំណើរការ​ផ្លាស់ប្តូរ​ឌីជីថល។

10-4

10-5

សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh -ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញឧទ្ទេសនាមដល់រដ្ឋមន្ត្រី Le Minh Hoan អំពីគម្រូសហករណ៍និស្សិតដែលបង្កើតឡើងដោយនិស្សិតសាលា។

រដ្ឋមន្ត្រី Le Minh Hoan មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រូសហករណ៍និស្សិតរបស់សាកលវិទ្យាល័យត្រាវិញ ហើយគិតថានេះគឺជាគម្រូថ្មីមួយក្នុងចំណោមគម្រូថ្មីដែលជាពន្លឺឈានមុខក្នុងចលនាផ្តើមអាជីវកម្មរបស់និស្សិតនៃសាកលវិទ្យាល័យនានានៅវៀតណាម។

10-6

រដ្ឋមន្ត្រីបានតម្រូវឲ្យប្អូនៗ ត្រូវខិតខំបន្តលើកកម្ពស់ និងអនុវត្តគម្រូផ្តើមអាជីវកម្មឱ្យមានប្រសិទ្ធភាព ដើម្បីផ្តើមអាជីវកម្ម មិនមែនផ្អាកត្រឹមទទួលបានរង្វាន់ខ្ពស់ប៉ុណ្ណោះទេ គឺត្រូវអនុវត្តឱ្យទៅជាគម្រូជាក់លាក់ បង្កើតផលិតផល គម្រោងពិត មានតម្លៃសម្រាប់សហគមន៍។

ជំនួសមុខថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញក្នុងជំនួបជុំនេះ លោកបណ្ឌិត Nguyen Minh Hoa -សាកលវិទ្យាធិការបានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនកិច្ចសំណេះសំណាលជាមួយសាលា។ លើសពីនេះទៅទៀត ក្នុងជំនួបជុំនេះ លោកបណ្ឌិត Nguyen Minh Hoa មានរបាយការណ៍អំពីស្ថានភាពផ្តើមអាជីវកម្មនៅសាកលវិទ្យាល័យត្រាវិញ ដែល​បានសមាគមកសិករមជ្ឈិម​វៀតណាមយកជាទីតាំងសាកល្បងបង្កើតសមាគមកសិករសម្រាប់និស្សិត សំណើរជូនលោករដ្ឋមន្ត្រី និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត គាំទ្រការយកចិត្តទុកដាក់ក្នុងការសាងសង់សាលា ដែលអាចគាំទ្រប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី មិនត្រឹមតែសាកលវិទ្យាល័យត្រាវិញប៉ុណ្ណោះ ថែមទាំងសម្រាប់សាលានានាក្នុងតំបន់ រួមចំណែកលើកកម្ពស់ជីវភាពកសិករជាបណ្តើរៗក្នុងគ្រាលំបាកដូចសព្វថ្ងៃនេះ។

អត្ថបទ​ដោយ៖​ Thanh Son – Hanh Nguyen – Huu Tho

ប្រែសម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រដ្ឋមន្ត្រី Le Minh Hoan ជួបសំណេះសំណាលជាមួយនិស្សិត និងសាស្ត្រាចារ្យនៃ សាកលវិទ្យាល័យ Tra Vinh អំពីការផ្ដើមអាជីវកម្ម