មហាសន្និបាតសម្ព័ន្ធយុវជន នៃសាកលវិទ្យាល័យត្រាវិញ លើកទី៩ អាណត្តិ ២០២២ - ២០២៤​ បាន​បញ្ចប់​ដោយ​ជោគជ័យ

(GSV-GV)នារសៀលថ្ងៃទី ១៩ ខែមិថុនា មហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នៃ​សា​កល​វិទ្យាល័យ​ត្រា​វិញ លើកទី៩ អាណត្តិ ២០២២ - ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយ​មាន​ការ​ចូល​រួម​របស់​គណៈប្រតិភូជាផ្លូវការចំនួន ១២០ នាក់មកពីបណ្តាមូលដ្ឋាន​សម្ព័ន្ធយុវជន​ជាចំណុះ

មហាសន្និបាតមានកិត្តិយសទទួលស្វាគមន៍លោក Tran Tri Cuongសមាជិក​គណៈ​​ប្រតិបត្តិ​ការ ​សម្ព័ន្ធយុវជនមជ្ឈិម លេខាសម្ព័ន្ធ​យុវជនខេត្តត្រាវិញ​ សាស្ត្រាចារ្យរង បណ្ឌិត Pham TietKhanhលេខា​គណៈកម្មាធិការ​បក្ខភាគ​ ប្រធានក្រុមប្រឹក្សា​ភិបាលសាកលវិទ្យាល័យត្រាវិញ លោក Tran Hoan Kim ប្រ​ធាន​ក្រុម​ប្រឹក្សា​សាលា គណៈ​អធិការសាលា សមមិត្ត​​គណៈ​​ប្រតិបត្តិ​ការ​នៃសម្ព័ន្ធយុវជន​សា​កល​វិទ្យាល័យត្រាវិញ គណៈ​​ប្រតិបត្តិការ​​នៃសមាគម​និស្សិត​សាកល​វិទ្យាល័យ​​ត្រាវិញ បណ្ដា​អង្គភាព​ជាមិត្ត អតិតៈគណៈ​ប្រតិបត្តិការ​នៃ​សម្ព័ន្ធ​យុវជន​សាកល​វិទ្យាល័យ​ត្រាវិញគ្រប់ជំនាន់ និង​តំណាង​ថ្នាក់​ដឹក​នាំ​នៃការិយាល័យ មជ្ឈមណ្ឌលចំណុះ​សាលា។

7-1

ជាមួយនឹងពាក្យស្លោកសកម្មភាព "សាមគ្គី - ឈាន​មុខ - ប្រាថ្នា - ច្នៃប្រឌិត - ទម្លាយ - អភិវឌ្ឍន៍" មហាសន្និបាទបានដំណើរការយ៉ាងយកចិត្តទុកដាក់នៅថ្ងៃទី១៩​ខែ​មិថុនា​ជា​មួយ​នឹង​មាតិកា​សំខាន់ៗ​ជា​ច្រើន​នៅក្នុងកម្មវិធីការងារ។

ក្នុង​កិច្ច​ប្រជុំ​ការងារ​ដំបូង អង្គ​ប្រជុំ​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​របាយការណ៍​បូកសរុប​​អាណត្តិ​២០១៩ - ២០២២; គោលបំណង ភារកិច្ច ដំណោះស្រាយចំពោះកិច្ចការសម្ព័ន្ធយុវជន និងចលនាយុវជនអាណត្តិ ២០២២ - ២០២៤; អនុម័តរបាយការណ៍ត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រតិបត្តិអាណត្តិ ២០១៩ - ២០២២; សំយោគមតិកសាងលើសេចក្តីព្រាងសំណុំឯកសារនៃមហាសន្និបាតសម្ព័ន្ធយុវជនជាន់ខ្ពស់; ជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនសាកលវិទ្យាល័យនីតិកាលថ្មី។

យោងតាមសេចក្តីព្រាងរបាយការណ៍អាណត្តិ ២០១៩ - ២០២២ ដោយមានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាពីគណៈកម្មាធិការបក្ស គណៈនាយកសាកលវិទ្យាល័យនិងសាមគ្គីភាព ការ​គាំ​ទ្រ​របស់​សមាជិកសម្ព័ន្ធ បានដឹកនាំចលនាសម្ព័ន្ធយុវជនសម្រេចបានលទ្ធផលខ្ពស់ក្នុងបណ្ដាវិស័យដូច​ជា៖ ការ​ផ្សព្វផ្សាយអប់រំ; ចលនាសកម្មភាពបដិវត្តន៍; កម្មវិធីរួមដំណើរ​ជា​មួយយុវជន; ការងារអន្តរជាតិយុវជន; ការងារកសាងសម្ព័ន្ធយុវជនពង្រីករណសិរ្សសាមគ្គីប្រមូលផ្តុំយុវជន; ការងារចូលរួមកសាង និង​ការ​ពារ​បក្ស​ និងប្រព័ន្ធនយោបាយ។

ជា​ពិសេស​ក្នុង​អាណត្តិ​២០១៤-២០១៧ សម្ព័ន្ធ​យុវជន​សាកលវិទ្យាល័យបាន​អនុវត្ត​សំណង់​យុវជន​យ៉ាង​ល្អ​នៅ​​ថ្នាក់​ទាំង​៣គឺ​ក្រុមសម្ព័ន្ធ​ សម្ព័ន្ធ​មូលដ្ឋាន និង​សម្ព័ន្ធ​យុវជនសាកលវិទ្យាល័យ។ ធ្វើ​ចលនា និង​សាងសង់ផ្ទះមេត្តាធម៌ ០៥ខ្នង ជូនដល់​កម្មាភិបាលសមាជិកសម្ព័ន្ធ ឬគ្រួសារ​ដែល​មាន​ការ​លំ​បាក​លំនៅឋាន; ផ្តល់អាហារូបករណ៍ចំនួន ១២០​ចំណែក ដើម្បី​គាំ​ទ្រ​ដល់​សិស្សានុ​សិស្ស​ដែល​មាន​ការ​លំ​បាក​លំនៅឋាន។ រៀបចំសកម្មភាពចំនួន ៤០ ដើម្បីគាំទ្រដល់យុវជនដែល​មាន​ការ​ចាប់​ផ្ដើម​អាជីវកម្ម។

មានគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រកម្រិតសាកលវិទ្យាល័យចំនួន ២៨ត្រូវបានពិនិត្យ​និង​ទទួលយក ក្នុង​នោះ​មាន​គម្រោងនៃនិស្សិតចំនួន ២៦។ ការ​អភិវឌ្ឍន៍​សមាជិក​បក្ស​ក្នុង​ចំណោម​និស្សិត​តែង​តែផ្តោត​ការ​យក​ចិត្តទុកដាក់ ទទួលស្គាល់សមាជិកបក្សថ្មីចំនួន ៨៩រូប ល។ល

មហា​សន្និបាតទទួលបានមតិជាច្រើនផ្តោតលើសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ ចលនា​ចាប់​ផ្តើម​អាជីវកម្ម ការអភិវឌ្ឍន៍សមាជិកបក្សក្នុងចំនោមនិស្សិត សកម្មភាពស្ម័គ្រចិត្ត ការពារបរិស្ថាន... ១០០% ប្រតិភូបានបោះឆ្នោតជាឯកច្ឆ័ន្ទ អនុម័តលើបទដ្ឋានសំខាន់ៗចំនួន ១៤ក្នុងអាណត្តិថ្មី។

មហាសន្និបាតបានជ្រើសរើសសមមិត្តឆ្នើម មានសមត្ថភាព និងភាពក្លាហានចំនួន ២៧រូប ទៅ​កាន់​គណៈ​កម្មាធិការប្រតិបត្តិនៃសម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញនីតិកាលទីIX អាណត្តិ ២០២២ - ២០២៤។ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការអចិន្ត្រៃយ៍រួមមានសមមិត្តចំនួន ០៩ រូប និងសមមិត្ត ចំនួន​០៥រូបត្រូវបានបោះឆ្នោតជ្រើសរើសទៅកាន់គណៈកម្មាធិការត្រួតពិនិត្យ។

7-2

7-3

 

សមមិត្ត Nguyen Van Vu An ជាប់ឆ្នោតឡើងវិញជាលេខាសម្ព័ន្ធយុវជនសាកលវិទ្យាល័យ។ សមមិត្ត Tran Van Trieuសមមិត្ត Pham Le Phuong Thao និងសមមិត្ត Pham Tuan Huyបានបន្តជាប់ឆ្នោតជាអនុលេខាសម្ព័ន្ធយុវជនសាកលវិទ្យាល័យឡើងវិញ។

7-4

ថ្លែងមតិក្នុងអង្គសន្និបាត សមមិត្ត Tran Tri Cuongសមាជិកគណៈកម្មាធិការសម្ព័ន្ធយុវជនមជ្ឈិម លេខាសម្ព័ន្ធយុវជនខេត្តត្រាវិញបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលយុវជនសាកលវិទ្យាល័យត្រាវិញ​សម្រេចបានក្នុងរយៈពេលកន្លងមក ក៏ដូចជាការទទួលស្គាល់ទាំងគុណសម្បត្តិ និង​គុណ​វិបត្តិ​ដោយ​ស្មោះ​ត្រង់របស់គណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនសាកលវិទ្យាល័យ។​

ក្នុងកិច្ចប្រជុំការងារលើកទី២ អង្គសន្និបាតបានរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំការងារលើកទី១ ហើយ​បានពិភាក្សា និងបោះឆ្នោតលើទិសដៅប្រតិបត្តិការសម្រាប់អាណត្តិ ២០២២ - ២០២៤។ ​ជា​មួយ​នឹង​សមិទ្ធិផលដែលសម្រេច​បាន អង្គសន្និបាតបានទទួលស្គាល់ដោយស្មោះត្រង់និងមិន​លំអៀងនូវ​ចំណុចខ្សោយ​និងការ​ខ្វះខាតដែលនៅតែមាន​ក្នុង​រយៈ​ពេលកន្លងនេះ ព្រមជាមួយនឹងស្នើ​វិធានការ​ដោះ​ស្រាយ​​ស្រប​តាម​ការ​អភិវឌ្ឍ​ទូទៅ​នៃ​ចលនា​និស្សិត​នៃ​សាកលវិទ្យាល័យ។

មហាសន្និបាតបានបន្តជ្រើសរើសសមមិត្តចំនួន ២២រូប ដើម្បីចូលរួមមហាសន្និបាត នៃ​សម្ព័ន្ធ​យុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញ លើកទី១១ អាណត្តិ ២០២២ - ២០២៧។

7-5

មាន​ប្រសាសន៍​ណែនាំអង្គសន្និបាត លោក Huynh Van Muoi Motអនុលេខា​គណៈ​កម្មាធិការ​បក្ស​បានទទួលស្គាល់ការរួមវិភាគទាន និង​ការ​លះ​បង់របស់គណៈកម្មាធិការប្រតិ​បត្តិ​ទាំង​មូលនៃ​សម្ព័ន្ធយុវជន​នីតិកាលទី៨។ លោក​ជឿ​ជាក់​ថា គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​នឹង​លើក​កម្ពស់​សមត្ថភាព​ពេញលេញ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេចចិត្ត​របស់មហាសន្និបាត​ដោយ​ជោគជ័យ។

ជាមួយនឹងកម្លាំងរឹងមាំ ភាពច្នៃប្រឌិត ស្មារតីស្ម័គ្រចិត្ត យុវជននៃសកលវិទ្យាល័យត្រាវិញប្តេជ្ញាបន្ត​សាមគ្គី បង្រួបបង្រួម ខិតខំប្រឹងប្រែងអភិវឌ្ឍនូវទំនៀមទម្លាប់ល្អ ប្តេជ្ញាអនុវត្តប្រកបដោយ​ជោគ​ជ័យ​នូវ​សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត នាំយកស្មារតីនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតទៅដល់ សមាជិក​សម្ព័ន្ធ​យុវជន​ទាំង​អស់ បន្ត​អភិវឌ្ឍ​ចលនា​សម្ព័ន្ធ​យុវជន​នៃ​សាកល​វិទ្យាល័យ​ត្រាវិញយ៉ាងរឹងមាំ​និង​ខ្លាំង​ក្លា រួម​ចំណែក​អនុវត្ត​ការងារ​នយោបាយ​របស់សាកលវិទ្យាល័យ​ឲ្យ​បាន​ជោគជ័យ​។

7-6

7-7

 

7-8

ក្នុងឱកាសនេះ គណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនខេត្តត្រាវិញ និង​គណៈ​នាយក​សា​កល​វិទ្យាល័យ​ត្រា​វិញ បានប្រគល់ប័ណ្ណសរសើរដល់បណ្ដាក្រុម និងបុគ្គលដែលមានស្នាដៃ​ល្អក្នុងអាណត្តិ​កន្លង​មក​នេះ។

អត្ថបទដោយ៖ Hoang Nam – Hoang Tinh

ប្រែ​សម្រួល​ដោយ៖Diem Phuc