ទិវាគ្រូពេទ្រវៀតណាម ជាថ្ងៃលើកតម្កើងទឹកចិត្ត «អ្នកគ្រូពេទ្រប្រៀបដូចជាម្តាយ» មហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថនៃសាកលវិទ្យាល័យត្រាវិញបានចាត់តាំងពិធីជួបជុំគ្រូបង្រៀនដើម្បីអំណរទិវាគ្រូពេទ្រវៀតណាម(27/2/1955 – 27/2/2013)។ ចូលរួមអង្គប្រជុំមានលោកអនុបណ្ឌិត ឡេវ៉ាន់យ៉ឺន សាកលវិទ្យាធិការរង លោកត្រឹងហ្វាន់គីម ប្រធានក្រុមប្រឹក្សាសាលា ពិសេសមានលោកវេជ្ជបណ្ឌិត ជំនាញទី១ ម៉ាយ ធេ ក្វាង អតីតនាយករងនៃមន្ទីរពេទ្រពហុផ្នែកត្រាវិញ និងក៏ជាគ្រូបង្រៀនដែលមហាវិទ្យាល័យអញ្ជើញមកបង្ហាត់បង្រៀន តំណាងថ្នាក់ដឹកនាំនៃបណ្តាអង្គភាពចំណុះសាលា និងសមូហភាពគ្រូបង្រៀន និស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថបានចូលរួម។
រូបភាពអនុស្សាវរីយ៍
(ជួរខាងមុខពីខាងឆ្វេង៖ វេជ្ជបណ្ឌិតម៉ាយធេក្វាង ២ លោកត្រឹងហ្វាន់គីម ៣ អនុបណ្ឌិតឡេវ៉ាន់យ៉ឺន)
នៅអង្គពិធីលោកអនុបណ្ឌិត ឡេវថាញ់តាំម ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថបានថ្លែងសុន្ទរកថារំឮកទិវាប្រពៃណី និងអានលិខិតរបស់អ៊ំហូផ្ញើជូនអង្គសន្និសីទនៃកងបុគ្គលិកសុខាភិបាលនាឆ្នាំ១៩៥៥។ មហាវិទ្យាវេជ្ជសាស្ត្រ-ឱសថ ជាមហាវិទ្យាល័យមានកងបុគ្គលិក គ្រូបង្រៀនវ័យក្មេង ប្តេជ្ញាចិត្តខ្ពស់ ក្នុងឆ្នាំដំបូងមហាវិទ្យាល័យបានជ្រើសរើសនិស្សិតចូលរៀនមានចំនួនជាង ៤០០ រូប សិក្សានៅបណ្តាមុខជំនាញដូចជា៖ ថែទាំជម្ងឺ តេស្តវេជ្ជសាស្ត្រ និងឱសថ។ លទ្ធផលនេះបានបញ្ជាក់ឱ្យឃើញថា គឺតម្លៃសាមគ្គីនៃសមូហភាពមហាវិទ្យាល័យ និងសមាជិកក្រុមប្រឹក្សាសាលា ពិសេសគឺការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត គណៈកម្មការសាលា។ លោកត្រឹងហ្វាន់គីម បានវាយតម្លៃខ្ពស់លទ្ធផលទទួលបានខាងលើ ក្នុងដំណាក់កាលដំបូងគឺបានជំនះនូវឧបសគ្គឈានឡើង អនុវត្តល្អកិច្ចការបណ្តុះបណ្តាល និងបន្តការយកចិត្តទុកដាក់ថែមទៀតពីបណ្តាថ្នាក់ដើម្បីទំនុកបម្រុងផ្តល់នូវសម្ភារៈទំនើប ដើម្បីអភិវឌ្ឍមហាវិទ្យាល័យនេះឱ្យក្លាយជាមហាវិទ្យាល័យចម្បងរបស់សាលា។
តំណាក់កាលនេះ ត្រូវការណាស់នូវបទពិសោធន៍ក្នុងការគ្រប់គ្រង ក៏ដូចកម្មវិធីបណ្តុះបណ្តាល គឺជាគន្លឹះសំខាន់។ ឱកាសនេះលោកវេជ្ជបណ្ឌិត ម៉ាយធេក្វាងបានចែករំលែកបទពិសោធជាច្រើន ត្រូវខួសកំណត់សកម្មភាព និងមានចលនាច្បាស់លាស់តាំងពីចំណុចដំបូង លោកបញ្ជាក់បន្ថែមថាបណ្តាវិជ្ជាជីវៈណាក៏ដោយ សិទ្ធសឹងតែមានចំណុចពិបាករៀងៗខ្លួន ប៉ុន្តែវិជ្ជាជីវៈជាអ្នកគ្រូពេទ្រ ត្រូវការលះបង់ច្រើន ទាំងកម្លាំងកាយ កម្លាំងចិត្ត និងត្រូវផ្តឹមចេញពីមនោសុចរិតទៅមុន។
តំណាងគណៈកម្មការសាលា លោកអនុបណ្ឌិត ឡេវ៉ាន់យ៉ឺនបានថ្លែងអំណរអរគុណចំពោះអ្នកតំណាងចូលរួម និងស្ញើចសរសើរយ៉ាងជ្រាវជ្រៅ សង្ឃឹមសមត្ថផលខាងលើបន្តបានលើកកម្ពស់ដើម្បីរួមចំណែកក្នុងបុព្វហេតុអប់រំ ធានាសេវាសុខាភិបាលជូនប្រជាជនឱ្យបានល្អបំផុត។
លោកវេជ្ជបណ្ឌិត ម៉ាយធេក្វាង ចែករំឡែកក្នុងអង្គប្រជុំ
ទិដ្ឋភាពរួមនៃអង្គជំនួប
ដំណឹងនិងរូបភាព៖ ហ្វិញសាង