មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-ឱសថ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​អំ​ណរ​ថ្ងៃ​គ្រូ​ពេទ្រ​វៀត​ណាម

ទិវា​គ្រូ​ពេទ្រ​វៀត​ណាម​ ជា​ថ្ងៃ​លើក​តម្កើង​ទឹក​ចិត្ត​ «អ្នក​គ្រូ​ពេទ្រ​ប្រៀប​​ដូច​ជា​ម្តាយ​» មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-​ឱសថ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ចាត់​តាំង​ពិធី​ជួប​ជុំ​គ្រូ​បង្រៀន​ដើម្បី​អំ​ណរ​ទិវា​គ្រូ​ពេទ្រ​វៀត​ណាម​​(27/2/1955 – 27/2/2013)។ ចូល​រួម​អង្គ​ប្រ​ជុំ​​មាន​លោក​អនុបណ្ឌិត ឡេ​វ៉ាន់​យ៉ឺន សាកលវិទ្យាធិការ​រង​ លោក​ត្រឹង​ហ្វាន់​គីម ប្រ​ធាន​ក្រុម​ប្រឹក្សាសាលា​ ពិសេស​​មាន​លោក​វេជ្ជបណ្ឌិត ជំ​នាញ​ទី​១​ ម៉ាយ ធេ ក្វាង អតីត​នាយករង​នៃ​​មន្ទីរពេទ្រ​​ពហុ​ផ្នែក​ត្រាវិញ​ និង​ក៏​ជា​គ្រូ​បង្រៀន​ដែល​​មហាវិទ្យាល័យ​អញ្ជើញ​មក​បង្ហាត់​បង្រៀន តំ​ណាង​ថ្នាក់​ដឹក​នាំនៃ​បណ្តា​អង្គ​ភាព​ចំ​ណុះ​សាលា​ និង​សមូ​ហភាព​គ្រូ​បង្រៀន​ និស្សិត​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-​ឱសថ​បាន​ចូល​រួម។

 មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-ឱសថ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​អំ​ណរ​ថ្ងៃ​គ្រូ​ពេទ្រ​វៀត​ណាម 

រូបភាព​​អនុស្សាវរីយ៍

(ជួរខាង​មុខ​ពី​ខាង​ឆ្វេង៖ វេជ្ជ​បណ្ឌិត​ម៉ាយ​ធេក្វាង ២ លោក​ត្រឹង​ហ្វាន់​គីម ៣ អនុបណ្ឌិត​ឡេវ៉ាន់​យ៉ឺន)

នៅ​​អង្គពិធី​​លោក​អនុបណ្ឌិត ឡេវ​ថាញ់​តាំម ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-​ឱសថ​បាន​ថ្លែង​សុន្ទរកថា​រំ​ឮក​ទិវា​ប្រ​ពៃ​ណី​ និង​អាន​លិខិត​របស់​អ៊ំហូ​ផ្ញើ​ជូន​អង្គ​សន្និសីទ​នៃ​កង​បុគ្គលិក​សុខាភិបាល​នា​ឆ្នាំ​១៩៥៥។ មហាវិទ្យា​វេជ្ជសាស្ត្រ​-​ឱសថ​ ជា​មហាវិទ្យាល័យ​មាន​កង​បុគ្គលិក​ គ្រូបង្រៀន​វ័យ​ក្មេង​ ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ឆ្នាំ​ដំ​បូង​មហាវិទ្យាល័យ​បាន​ជ្រើស​រើស​និស្សិតចូល​រៀន​មាន​​ចំ​នួន​ជាង​ ៤០០ រូប​ សិក្សា​នៅ​បណ្តា​មុខ​ជំ​នាញ​ដូច​ជា៖ ថែ​ទាំ​ជម្ងឺ តេស្តវេជ្ជសាស្ត្រ និង​ឱសថ។ លទ្ធផល​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​ គឺ​តម្លៃ​សាមគ្គី​នៃ​​សមូហភាព​មហាវិទ្យាល័យ និង​សមាជិក​ក្រុម​ប្រឹក្សា​សាលា ពិសេស​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត​ ​គណៈ​កម្មការ​សាលា។ លោក​ត្រឹង​ហ្វាន់​គីម​ បាន​វាយ​តម្លៃ​ខ្ពស់​លទ្ធផល​ទទួល​បាន​ខាង​លើ ក្នុង​​ដំ​ណាក់​កាល​ដំ​បូង​គឺ​បាន​​ជំ​នះ​នូវ​ឧបសគ្គឈាន​ឡើង​ អនុវត្ត​ល្អ​កិច្ច​ការ​បណ្តុះ​បណ្តាល និង​បន្ត​​ការ​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ពី​បណ្តា​ថ្នាក់ដើម្បី​ទំ​នុក​បម្រុងផ្តល់​​នូវ​សម្ភារៈ​ទំនើប ដើម្បី​អភិវឌ្ឍ​មហាវិទ្យាល័យ​នេះ​ឱ្យ​ក្លាយ​ជា​មហាវិទ្យាល័យ​ចម្បង​របស់​សាលា។

តំ​ណាក់​កាល​នេះ ត្រូវ​ការ​ណាស់​នូវ​បទ​ពិសោធ​ន៍​ក្នុង​ការ​គ្រប់​គ្រង​ ក៏​ដូច​កម្មវិធី​បណ្តុះ​បណ្តាល​ គឺ​ជា​គន្លឹះសំ​ខាន់។ ឱកាស​នេះ​លោក​វេជ្ជបណ្ឌិត ម៉ាយ​ធេក្វាង​បាន​ចែក​រំលែក​បទពិសោធ​ជា​ច្រើន​ ​​​ត្រូវ​ខួសកំ​ណត់សកម្មភាព​​ និង​មាន​ចល​នា​ច្បាស់​លាស់​តាំង​ពី​ចំ​ណុច​ដំ​បូង លោក​បញ្ជាក់​បន្ថែម​ថា​បណ្តា​វិជ្ជាជីវៈ​ណា​ក៏​ដោយ​ សិទ្ធ​​សឹង​តែ​មាន​ចំ​ណុច​ពិបាក​រៀងៗខ្លួន ប៉ុន្តែ​វិជ្ជាជីវៈ​ជា​អ្នក​គ្រូ​ពេទ្រ​ ត្រូវ​ការ​លះបង់​ច្រើន​ ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ និង​ត្រូវ​ផ្តឹមចេញ​ពី​មនោសុចរិត​ទៅ​មុន។

តំ​ណាង​គណៈ​កម្មការ​សាលា​ លោក​អនុបណ្ឌិត ឡេ​វ៉ាន់​យ៉ឺន​បាន​ថ្លែង​អំ​ណរ​អរគុណ​ចំ​ពោះ​អ្នក​តំ​ណាង​ចូល​រួម​ និង​ស្ញើច​សរសើរ​យ៉ាង​ជ្រាវ​ជ្រៅ​ សង្ឃឹម​សមត្ថផល​ខាង​លើ​​បន្ត​បាន​លើក​កម្ពស់​ដើម្បី​រួម​ចំ​ណែក​ក្នុង​បុព្វហេតុ​អប់រំ ធានាសេវា​សុខាភិបាល​ជូន​ប្រ​ជា​ជន​ឱ្យ​បាន​ល្អ​បំ​ផុត។

  មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-ឱសថ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​អំ​ណរ​ថ្ងៃ​គ្រូ​ពេទ្រ​វៀត​ណាម

លោក​វេជ្ជបណ្ឌិត​ ម៉ាយ​ធេក្វាង ចែក​រំ​ឡែក​ក្នុង​អង្គ​ប្រ​ជុំ

មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-ឱសថ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​អំ​ណរ​ថ្ងៃ​គ្រូ​ពេទ្រ​វៀត​ណាម 

ទិដ្ឋ​ភាព​រួម​នៃ​អង្គ​ជំ​នួប

ដំ​ណឹង​និង​រូប​ភាព៖ ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-ឱសថ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​អំ​ណរ​ថ្ងៃ​គ្រូ​ពេទ្រ​វៀត​ណាម