សិក្ខាសាលាអន្តរជាតិ «បញ្ហានានានៃការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រវិស្វកម្ម – RET2022»

សិក្ខាសាលា​អន្តរជាតិ​​ឆ្នាំ​២០២២​ស្ដី​ពី «បញ្ហា​នានា​នៃ​ការ​សិក្សាស្រាវជ្រាវ​អំពី​វិទ្យាសាស្ត្រ​វិស្វកម្ម – RET2022» ដែល​នឹង​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី១២​ ដល់ ​ថ្ងៃ​ទី១៣ ​ខែ​​សីហា​​ឆ្នាំ​២០២២ ​នៅ​សាកលវិទ្យាល័យ​ត្រាវិញដោយ​​មាន​ប្រ​ធាន​បទទាក់​ទង​ទៅ​នឹង បច្ចេកវិទ្យា​ពត៌មាន មេកានិច គ្រឿង​យន្ត សំណង់​ បញ្ជានិងស្វ័យប្រវត្តកម្ម អគ្គិសនី-អេឡិច​ត្រូ​និច ​អនុវត្ត AI និង​កម្មសិទ្ធិ​បញ្ញា។

4-1

សិក្ខាសាលា​ RET2022 គឺ​ជា​​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​​ត្រូវ​បាន​រៀប​ចំឡើង​ក្នុង​គោល​បំណង​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​អ្នក​វិទ្យាសាស្ត្រ​ក្នុង​និង​ក្រៅ​ប្រទេស​។ ជាង​នេះ​ទៅ​ទៀត​សិក្ខាសាលា​នៅ​ទាំង​ជា​វេទិកា​ដើម្បី​​ដោះដូរ​​វិស័យ​​វិទ្យាសាស្ត្រ​វិស្វកម្ម ចែក​រំលែក​នូវ​លទ្ធផល​ក៏​ដូច​ជា​បទពិសោធក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់ជា​មួយ​នឹង​បណ្ដា​វិស្វករ អ្នក​វិទ្យាសាស្ត្រ​ អ្នកប្រាជ្ញទាំង​ឡាយ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​ព្រឹត្តិការណ៍​នេះ​ទៀត​សោត​ក៏​ជា​ទី​កន្លែង​ដើម្បី​បង្ហាញ​នូវ​លទ្ធផល​សិក្សាស្រាវ​ជ្រាវ​ ការ​អនុវត្ត​នានា​​របស់​គ្រូ​បង្រៀន សិក្ខាកាម ​​និង​​និស្សិត​​នៃ​បណ្ដា​សាកល​វិទ្យាល័យ​ សាកល​វិទ្យាល័យ​រង​ផង​ដែរ។

សិក្ខា​សាលា​ RET2022 លើក​នេះ​នឹង​ត្រូវ​បាន​រៀប​ចំឡើង​​​ដោយ​​ផ្ទាល់​ និងអនឡាញ​​តាម​រយៈ​ ZOOM ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​វិទ្យាសាស្ត្រ វិស្វករ និស្សិត​ថ្នាក់ក្រោយ​បរិញ្ញា​​ដែល​មក​ពី​ក្នុង​ និង​ក្រៅ​ប្រទេស។ ជាពិសេស ដោយមាន​ប្រធាន​បទ​ធំៗ​ចំនួន​៤​ ដែល​នឹង​ត្រូវ​បានធ្វើ​បទ​​បង្ហាញ ពី​អ្នក​វិទ្យាសាស្ត្រ​ល្បីៗ​​មាន​បទ​ពិសោធ​ជាច្រើនឆ្នាំ​ក្នុង​វិស័យសិក្សា​ស្រាវជ្រាវអញ្ជើញ​មក​ពីសហរដ្ឋអាមេរិក តៃវ៉ាន់ និង​វៀតណាម។

4-2

អត្ថបទ​​ល្អ​ៗ​ដែលឆ្លើយ​តបបាននូវតម្រូវការរបស់អង្គសិក្ខាសាលានឹង​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រនៃ​អង្គ​សិក្ខាសាលា​ដោយ​មាន​លេខកូដ​ ISBN។ ជាពិសេស អត្ថបទណា​​ដែល​សរសេរ​បាន​ល្អ​លេច​ធ្លោ​​នឹង​ត្រូវ​បាន​ជ្រើល​រើស​ដើម្បី​ចុះ​ផ្សាយ​​​ក្នុង​​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ និង​ទស្សនាវដ្ដី​សុវត្ថិភាព​ពត៌មាន។

សិក្ខាសាលា​ RET2022​​ លើក​នេះ​ទទួល​បាន​ការ​​យក​ចិត្ត​ទុកដាក់​ និងការ​ឧបត្ថម្ភ​គាំទ្រ​ពី​​​សាជីវកម្ម​នានា​ជា​ច្រើន​។ ​ក្នុង​នោះមានការ​ឧបត្ថម្ភ​ពិសេស​ពី​ក្រុម​ហ៊ុន​ Mitsubishi ElectricViet Nam (MEVN) និង​ក្រុម​ហ៊ុន​​អគ្គិសនី​​យ្វៀន​ហាយចំណុះក្រុម​ហ៊ុន​អគ្គិសនី​១​(EVNGENCO1)។

ពត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖ https://sites.google.com/tvu.edu.vn/ret

អត្ថបទ៖ Anh Duyen

ប្រែសម្រួល​ដោយ៖ Seha Thach 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលាអន្តរជាតិ «បញ្ហានានានៃការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រវិស្វកម្ម – RET2022»