សាកលវិទ្យាល័យបញ្ជូនកងកម្លាំងនិស្សិតចូលរួមយុទ្ធនាការវិស្សមកាលស្ម័គ្រចិត្ត ២០២២

ព្រឹក​ថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២២ យុទ្ធជនស្ម័គ្រចិត្តចំនួន ២០០រូប នៃ​សាកល​វិទ្យាល័យត្រាវិញបានចូលរួមពិធីបញ្ជូនកងកម្លាំងចូលរួមយុទ្ធនាការវិស្សកាល​ស្ម័គ្រ​ ២០២២។ អញ្ជើញ​ចូលរួមកម្មវិធីមាន​លោក​អនុ​សាស្ត្រាចារ្យ​បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង ជាប្រធានបញ្ជាការ​​នៃ​​រដូវ​វិស្សមកាល​ឆ្នាំ​នេះ​ បានទូង​ស្គរ​ជាសញ្ញាចេញ​ដំណើរ។

5-1

យុទ្ធនាការវិស្សមកាលស្ម័គ្រ​ចិត្តឆ្នាំ២០២២ បាន​សម្ព័ន្ធ​យុវជន​នៃ​សាកល​វិទ្យាល័យ​ត្រាវិញផ្ដួច​ផ្ដើម​ឡើងចាប់តាំង​ពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២២ ដោយមានសកម្មភាព​ជា​ច្រើន​ដែល​ប្រកប​ដោយ​អត្ថន័យ ប្រសិទ្ធិភាព សុវត្ថិភាព ប្រិតសំចៃ ឆ្លើយតបបាននូវតម្រូវការរបស់ស្រុកភូមិ​នីមួយៗ។

5-2

មាន​ប្រសាសន៍​​ក្នុងពិធី លោកបណ្ឌិត​ សាស្ត្រាចារ្យរង​ Diep Thanh Tung សាកលវិទ្យាធិការរង ប្រធាន​យុទ្ធនាការ​បានបញ្ជាក់ថា៖​ យុទ្ធនាការ​នេះ​គឺ​ជា​សកម្មភាព​ដែល​ប្រមូល​ផ្ដុំ​យុវជននិងយុវនារី​ សបញ្ជាក់នូវស្មារតីឈានមុខ ច្នៃប្រឌិត ភាពសកម្មនៃយុវវ័យ ចូលរួមបំពេញនូវភារកិច្ចដ៏មានអត្ថន័យ បម្រើ​សហគមន៍។

លោកសាកលវិទ្យាធិការរងសង្ឃឹមថា ភាពសកម្ម ការ​ខិត​ខំ​បម្រើ​ ចូលរួមយុទ្ធនាការនេះ​ដោយទឹកចិត្តចង់ជួយដល់ប្រជាជន កងកម្លាំងយុវជន​សាកលវិទ្យាល័យត្រាវិញ នឹងរួមចំណែកបង្កើតនូវថ្វីដៃថ្មី នូវ​រូបភាពល្អប្រសើរនៃស្រទាប់យុវជនក្នុងបេះដូងអ្នកស្រុកអ្នកភូមិនិងសង្គម។

តាមមតិរបស់លោក​Nguyen Van Vu An ជាលេខាសម្ព័ន្ធយុវជនសាលា អនុប្រធាន​បញ្ជការប្រចាំការនៃយុទ្ធនាការ លោកបានឲ្យ​ដឹងថា ជា​មួយ​នឹង​ប្រធានបទ "យុវជនសាកលវិទ្យាល័យត្រាវិញ ច្នៃប្រឌិត ឈានមុខ ស្ម័គ្រ​ចិត្តដើម្បីសហគមន៍​"ចូល​រួម​រដូវ​វិស្សមកាលលើក​នេះសាលា​​​មានយុវជនស្ម័គ្រ​ចិត្តចំនួន ៤០រូប​ដែល​ជួយ​កសាង​សំណង់​មួយ​ចំនួន​នៅឃុំ Hoa Tan ស្រុកកូវ​កែ និង ឃុំ Thanh Hoa Son ស្រុកកូវ​ង៉ាង​

មាន​យុទ្ធជនចំនួន ១០៥នាក់បានចូលរួម៧​ក្រុម​ជំនាញថ្នាក់ខេត្ត មានដូចជា៖ ក្រុមគូរប្លង់-កសាងទីធ្លាកម្សាន្តសម្រាប់កុមារ ក្រុមឃោសនាបង្ការប្រឆាំងគ្រោះលង់ទឹកនិងបង្រៀន​ហែល ក្រុងជួសជុលគ្រឿងអគ្គិសនីនិងដំឡើងអំពូលភ្លើង ក្រុមហ្វឹកហ្វឺននិងផ្ទេរជូនបច្ចេកទេស ក្រុមផ្សព្វផ្សាយច្បាប់ ក្រុមថែទាំសុខភាពនិងផ្សព្វផ្សាយអំពី​កិច្ច​បង្ការប្រឆាំងជំងឺ Covid-19និងក្រុមបង្រៀនភាសាអង់គ្លេស។ ទន្ទឹមនឹងនោះ នៅ​មានយុទ្ធជនចំនួន ៣០០០ នាក់ទៀតចូលរួមត្រឹម​ថ្ងៃសៅរ៍និង​ថ្ងៃ​អាទិត្យ​ នៅបណ្តាសង្កាត់ ឃុំក្នុងខេត្ត។

ក្នុងរយៈ​ពេល​នៃ​យុទ្ធនាការ យុវវ័យ​សាកលវិទ្យាល័យត្រាវិញនឹងអនុវត្តបទដ្ឋានចំនួន ០៩ រួមមាន៖ សង់ផ្ទះមនុស្សធម៌ថ្មីជូន​គ្រួសារក្រីក្រ យ៉ាងតិចបានមួយ​ខ្នង ផ្តល់និង​ជំនួយដល់កុមារក្រីក្រចំនួន៥០រូប សង់កន្លែងកម្សាន្ត​​សម្រាប់​កុមារ​​ចំនួនមួយ​កន្លែង​ ឃោសនាការចូលរួមគំនិតច្នៃប្រឌិតចំនួន១០០ ពីបណ្ដា​យុវជន លើគេហទំព័រគំនិតច្នៃប្រឌិតរបស់មជ្ឈិមសម្ព័ន្ធយុវជន ហូជីមិញ។

មានយ៉ាងតិច ៣០០០ លើក ​យុវជនចូលរួមសកម្មភាពស្ម័គ្រ​ចិត្ត ចាត់តាំងសកម្មភាពបង្ការប្រឆាំងនឹងគ្រោះលង់ទឹក គ្រោះថ្នាក់ផ្សេងៗ និងបំពានលើ​កុមាបញ្ចូល​​យុវជនថ្មីចំនួន១០០រូបទៅ​ក្នុង​សម្ព័ន្ធ​ បំប៉ន់និងទទួលស្គាល់​​បក្ខជនថ្មីចំនួន ៤០រូប ជាបក្ខជនកុម្មុយនិស្តវៀតណាម សហការជាមួយឃុំ ភូមិនៅមូលដ្ឋានទៅជូនអំណោយដល់គ្រួសារគោលនយោបាយ យ៉ាងតិចបាន៣០គ្រួសារ។

5-3

អត្ថបទ​ដោយ៖ Hoàng Nam

ប្រែសម្រួល​ដោយ៖ Omnara

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យបញ្ជូនកងកម្លាំងនិស្សិតចូលរួមយុទ្ធនាការវិស្សមកាលស្ម័គ្រចិត្ត ២០២២