TVU- ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២២ សាកលវិទ្យាល័យត្រាវិញបានចាត់តាំងពិធីចុះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Seojeong (SJU) ប្រទេសកូរ៉េខាងត្បូង ដោយគោលបំណងគឺបង្កើតនិងបង្កើននូវកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍវិស័យអប់រំនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសាលាទាំងពីរ។
លោកបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្តាវិញ និងលោកស្រីបណ្ឌិត Yang Young Hee សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Seojeong ប្រទេសកូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងសហការ
ចូលរួមពីធីផ្នែកខាងសាកលវិទ្យាល័យ Seojeong (SJU) មានលោកបណ្ឌិត Kim Hong Yong -ប្រធានក្រុមប្រឹក្សាភិបាលសាលា, លោកស្រីបណ្ឌិត Yang Young Hee សាកលវិទ្យាធិការ និងតំណាងគណៈគ្រប់គ្រងមហាវិទ្យាល័យ, ការិយាល័យ SJU ព្រមជាមួយនឹងគ្រូបង្រៀនភាសាកូរ៉េដែលកំពុងបំពេញការងារនៅវិទ្យាស្ថាន King Sejong ត្រាវិញ (TV KSI) ។
រីឯផ្នែកខាងសាកលវិទ្យាល័យត្រាវិញ មានលោកបណ្ឌិត Nguyen Minh Hoa, សាកលវិទ្យាធិការ រួមជាមួយនឹងអ្នកតំណាងដែលមកពីបណ្ដាមហាវិទ្យាល័យ ការិយាល័យ មជ្ឈមណ្ឌល និងលោកគ្រូ អ្នកគ្រូធ្លាប់ទៅសិក្សានៅកូរ៉េខាងត្បូងក៏បានចូលរួមក្នុងពិធីនេះដែរ។
ខ្លឹមសារដែលភាគីទាំងពីរបានចុះកិច្ចសន្យានោះគឺទាក់ទងនឹងកិច្ចព្រមព្រៀងសហការអភិវឌ្ឍវិទ្យាស្ថាន King Sejong ត្រាវិញ (TV KSI), គម្រោង KOICA, ប្រឹក្សាពិគ្រោះអំពីការសិក្សានៅបរទេស និងដោះដូរកម្មវិធីបណ្ដុះបណ្ដាលឯកទេសវិស្វកម្មយានយន្ត ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនទៀតសម្រាប់អភិវឌ្ឍវិស័យអប់រំ។
ជាក់ស្ដែង សាកលវិទ្យាល័យ Seojeong នឹងជំនួយដោះដូរទ្រឹស្ដីវិធីសាស្រ្តបង្រៀននិងបង្កើនសមត្ថភាពគ្រូបង្រៀនតាមរយៈការអញ្ជើញគ្រូបង្រៀនពីសាកលវិទ្យាល័យត្រាវិញ ទៅប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏នឹងបង្កើនកិច្ចការដោះដូរទ្រឹស្ដីវិធីសាស្រ្តបង្រៀនកម្រិតដេប៉ាតឺម៉ង់ឬមហាវិទ្យាល័យ ដើម្បីបន្តការពង្រីក និងជម្រុញការដោះដូររវាងសាលាទាំងពីរក្នុងពេលអនាគត។
សាកលវិទ្យាល័យត្រាវិញនឹងបង្កើត និងដំណើរការការរិយាល័យ សិក្សានៅបរទេស ដើម្បីទាក់ទាញនិស្សិតបរទេសពីតំបន់ទន្លេមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ Seojeong ។ សាកលវិទ្យាល័យ Seojeong ជំនួយក្នុងការដោះដូរនិស្សិត និងកិច្ចការប្រឹក្សាពិគ្រោះទាក់ទងដល់ការទៅសិក្សានៅបរទេស រវាងសាលាពីរ។
សាលាទាំងពីរ រួមគ្នាអនុវត្តគម្រោងអប់រំពលរដ្ឋទូទាំងសាកលលោកដោយបាន KOICA (ស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង)ឧបត្ថម្ភក្នុងរយៈពេលពីរឆ្នាំ គិតពីឆ្នាំ២០២៣។ ជាក់ស្ដែង SJU នឹងទូទាត់ ២០%នៃការចំណាយសរុបនៃគម្រោងការប្រចាំឆ្នាំ តាមរយៈមូលនិធិចំណាយដោយខ្លួនឯង។ TVU ធានាខាងបុគ្គលិកសិក្សាស្រាវជ្រាវនឹងដំណើរការដើម្បីគម្រោងការអាចបន្តដំណើរការបានយូរអង្វែង។
តាមប្រសាសន៍របស់លោកបណ្ឌិត Nguyen Minh Hoaសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញគឺតាំងពីដើមឆ្នាំ២០២២ សាកលវិទ្យាល័យត្រាវិញបានទទួលស្គាល់ភាសាកូរ៉េជាភាសាបរទេសមិនជំនាញ ហើយវិញ្ញាបនបត្រភាសាកូរ៉េ KSI បានទទួលស្គាល់ក្នុងប្រព័ន្ធវិញ្ញាបនបត្រអន្តរជាតិនៃសាលា។ ដើម្បីបំពេញនូវតម្រូវការសម្បូរបែបសម្រាប់អ្នកសិក្សា និងរួមចំណែកអភិវឌ្ឍសហគមន៍ កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនៅបរទេស ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាប់លំដាប់កំពូលដូចជា SJU គឺជាសកម្មភាពជាក់ស្ដែង និងចាំបាច់ណាស់។ ក្នុងពេលអនាគត សាលាទាំងពីរនឹងពង្រីកគម្រោងការ សកម្មភាពសហការបណ្ដុះបណ្ដាល ជម្រុញកិច្ចទំនាក់ទំនងទ្វេភាគី ដូចចុះកិច្ចសហការដៃគូយុទ្ធសាស្រ្តផ្នែកណាមួយឬទូទៅ និង SJU បង្កើតមណ្ឌលបណ្ដុះបណ្ដាលនៅ TVU ដើម្បីបណ្ដុះបណ្ដាលនូវមុខជំនាញឈានមុខដូចជាជំនាញបច្ចេកទេសយានយន្ត និងបោះកប៉ាល់។
“យើងនឹងព្យាយាមអស់ពីកម្លាំងកាយចិត្ត ដើម្បីជម្រុញការអភិវឌ្ឍ បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងសាលាទាំងពីរ ក៏ដូចជាភូមិភាគទាំងពីរតទៅពេលអនាគត” លោកស្រីបណ្ឌិត Yang Yoang Hee សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Seojeong បានបញ្ជាក់។
អត្ថបទដោយ៖ Thu Binh – Hoang Tinh
ប្រែសម្រួលដោយ៖ Van Đong