សាកលវិទ្យាល័យត្រាវិញចុះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Seojeong, ប្រទេសកូរ៉េខាងត្បូង

TVU- ថ្ងៃទី១៣​ ខែ​កក្កដាឆ្នាំ​២០២២ សាកលវិទ្យាល័យ​ត្រាវិញបាន​ចាត់​តាំងពិធីចុះ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​សាកលវិទ្យាល័យ Seojeong (SJU)​ ប្រទេសកូរ៉េ​ខាង​ត្បូង ដោយ​គោល​បំណង​គឺ​​បង្កើត​និង​បង្កើន​​នូវ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍ​វិស័យអប់រំនិងកិច្ច​​សហប្រតិបត្តិការអន្តរជាតិនៃសាលាទាំងពីរ។ 

 

 

 6-1

លោកបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យត្តាវិញ និង​លោកស្រី​បណ្ឌិត​ Yang Young Hee សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ​ Seojeong ប្រទេសកូរ៉េ​ខាង​ត្បូងចុះ​កិច្ច​ព្រម​ព្រៀង​សហការ

          ចូល​រួម​ពីធី​ផ្នែក​ខាង​សាកលវិទ្យាល័យ​ Seojeong (SJU) មាន​លោក​បណ្ឌិត Kim Hong Yong -ប្រធានក្រុម​ប្រឹក្សាភិបាលសាលា, លោកស្រីបណ្ឌិត Yang Young Hee សាកលវិទ្យាធិការ និង​តំណាងគណៈ​គ្រប់គ្រង​មហាវិទ្យាល័យ, ការិយាល័យ SJU ព្រម​ជា​មួយ​នឹង​គ្រូ​បង្រៀន​ភាសាកូរ៉េដែល​កំពុង​បំពេញ​ការ​ងារ​នៅ​វិទ្យាស្ថាន King Sejong ត្រាវិញ (TV KSI)

          រី​ឯ​ផ្នែក​ខាង​សាកលវិទ្យាល័យត្រាវិញ មាន​លោក​បណ្ឌិត Nguyen Minh Hoa, សាកលវិទ្យាធិការ ​រួម​ជា​មួយ​នឹង​អ្នក​តំណាងដែល​មក​ពី​​បណ្ដា​មហាវិទ្យាល័យ ការិយាល័យ មជ្ឈមណ្ឌល និង​លោក​គ្រូ អ្នក​គ្រូ​ធ្លាប់​ទៅ​សិក្សា​នៅ​កូរ៉េ​ខាង​ត្បូងក៏​បាន​ចូល​រួម​ក្នុង​ពិធីនេះ​ដែរ

          ខ្លឹម​សារ​ដែល​ភាគីទាំងពីរ​បាន​ចុះកិច្ច​សន្យានោះគឺ​ទាក់​ទងនឹង​កិច្ចព្រមព្រៀង​សហការ​អភិវឌ្ឍ​វិទ្យាស្ថាន King Sejong ត្រាវិញ (TV KSI), គម្រោង KOICA, ប្រឹក្សាពិគ្រោះអំពីការសិក្សានៅ​បរទេស និង​ដោះដូរ​កម្មវិធីបណ្ដុះបណ្ដាលឯកទេស​វិស្វកម្មយានយន្ត ព្រមទាំងដាក់​ចេញ​នូវ​​វិធានការ​មួយ​ចំនួន​ទៀត​សម្រាប់​អភិវឌ្ឍ​​វិស័យ​​អប់រំ។

          ជាក់​ស្ដែង សាកលវិទ្យាល័យ Seojeong នឹង​ជំនួយ​ដោះដូរ​ទ្រឹស្ដី​វិធីសាស្រ្តបង្រៀន​និង​បង្កើន​សមត្ថភាព​គ្រូបង្រៀន​តាម​រយៈការ​អញ្ជើញ​គ្រូបង្រៀន​ពី​សាកល​វិទ្យាល័យ​​ត្រាវិញ ​ទៅប្រទេសកូរ៉េ​ខាង​ត្បូង។ ទន្ទឹម​នឹង​នោះ ភាគីទាំង​ពីរក៏​នឹងបង្កើន​​កិច្ចការ​ដោះ​ដូរ​ទ្រឹស្ដីវិធីសាស្រ្តបង្រៀនកម្រិតដេប៉ាតឺម៉ង់ឬ​មហាវិទ្យាល័យ ដើម្បី​បន្តការ​ពង្រីក និង​ជម្រុញការ​ដោះដូរ​រវាង​សាលា​​ទាំង​ពីរ​ក្នុង​ពេល​អនាគត។

          សាកលវិទ្យាល័យ​ត្រាវិញ​នឹង​បង្កើត​ និងដំណើរការការរិយាល័យ​ ​សិក្សានៅ​​​បរទេស​  ដើម្បី​ទាក់​ទាញ​និស្សិត​បរទេស​ពីតំបន់​ទន្លេ​មេគង្គ​ទៅ​សិក្សា​​នៅ​សាកល​វិទ្យាល័យ​ Seojeongសាកលវិទ្យាល័យ Seojeong ជំនួយក្នុង​ការ​​ដោះដូរ​និស្សិត និង​កិច្ចការប្រឹក្សាពិគ្រោះទាក់​ទង​ដល់​ការទៅ​សិក្សានៅបរទេស ​រវាង​សាលា​ពីរ។

          សាលាទាំង​​ពីរ រួមគ្នាអនុវត្ត​គម្រោង​​អប់រំ​ពលរដ្ឋ​ទូទាំង​សាកល​លោក​​ដោយ​បាន​ KOICA (ស្ថាប័ន​សហប្រតិបត្តិការ​អន្តរជាតិកូរ៉េ​ខាង​ត្បូង)ឧបត្ថម្ភ​​ក្នុង​រយៈពេល​ពីរ​ឆ្នាំ គិត​ពីឆ្នាំ​២០២៣។ ជាក់​ស្ដែង SJU នឹង​ទូទាត់​ ២០%នៃ​ការ​ចំណាយសរុប​​នៃគម្រោង​ការ​ប្រចាំឆ្នាំ តាមរយៈ​​មូលនិធិចំណាយដោយ​ខ្លួនឯង។ TVU ធានាខាង​បុគ្គលិក​សិក្សាស្រាវ​ជ្រាវ​នឹងដំណើរការ​ដើម្បី​គម្រោង​ការ​អាច​បន្ត​ដំណើរ​ការបាន​យូរ​អង្វែង​។

          តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត​ Nguyen Minh Hoaសាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញគឺតាំង​ពី​ដើម​ឆ្នាំ​២០២២ សាកលវិទ្យាល័យ​ត្រាវិញបាន​ទទួល​ស្គាល់ភាសាកូរ៉េ​ជា​ភាសាបរទេសមិន​ជំនាញ ហើយវិញ្ញាបនបត្រភាសាកូរ៉េ KSI​ បាន​ទទួល​ស្គាល់ក្នុង​ប្រព័ន្ធវិញ្ញាបនបត្រ​អន្តរជាតិនៃសាលា។ ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​សម្បូរ​បែប​សម្រាប់​អ្នក​សិក្សា និង​រួម​ចំណែក​អភិវឌ្ឍ​សហគមន៍ កិច្ច​សហប្រតិបត្តិការ​ជា​មួយ​សាកល​វិទ្យាល័យនៅបរទេស ដែលមាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញជាប់លំដាប់​កំពូល​ដូចជា​SJU គឺ​ជា​សកម្មភាព​ជាក់​ស្ដែង​ និង​ចាំ​បាច់ណាស់។ ក្នុង​ពេល​អនាគត សាលា​ទាំង​ពីរ​នឹង​ពង្រីក​គម្រោង​ការ​ សកម្មភាព​សហការ​បណ្ដុះ​បណ្ដាល ជម្រុញ​កិច្ចទំនាក់​ទំនង​ទ្វេភាគី ដូច​ចុះកិច្ចសហការដៃគូ​យុទ្ធសាស្រ្តផ្នែក​ណា​មួយ​ឬ​ទូទៅ និង​ SJU បង្កើត​​មណ្ឌល​បណ្ដុះ​បណ្ដាលនៅ​ TVU ដើម្បីបណ្ដុះបណ្ដាល​នូវ​មុខជំនាញឈានមុខ​ដូចជាជំនាញ​បច្ចេកទេសយានយន្ត និង​បោះ​កប៉ាល់។

         6-2

“យើង​នឹងព្យាយាម​អស់ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ជម្រុញ​ការ​អភិវឌ្ឍ ​បង្កើន​ទំនាក់​ទំនង​សហប្រតិបត្តិ​ការរវាង​ប្រទេស​ទាំង​ពីរនិយាយរួម និងសាលាទាំងពីរ​ ក៏​ដូច​ជា​ភូមិភាគទាំង​ពីរ​តទៅពេល​អនាគត​” លោក​ស្រី​បណ្ឌិត Yang Yoang Hee សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Seojeong បាន​បញ្ជាក់។

អត្ថបទ​ដោយ៖ Thu Binh – Hoang Tinh

ប្រែសម្រួល​ដោយ៖ Van Đong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចុះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Seojeong, ប្រទេសកូរ៉េខាងត្បូង