រាត្រីចម្រុះពណ៌នៃកម្មវិធីប្រឡងផ្តាច់ព្រ័ត្រ “និស្សិតសុភាពរាបសា - Mister and Miss TVU 2021”

រា​ត្រី​ប្រ​ឡង​ផ្តាច់​ព្រ័ត្រ​បាន​ប្រា​រព្ធ​ឡើង​ក្នុង​ប​រិយា​កាស​​យ៉ាង​ឱ​ឡា​រិកអម​ដោយ​សូរ​សំឡេង​តន្ត្រី​និង​ពន្លឺ​ចម្រុះ​ពណ៌។ បេក្ខ​ជន​ទាំង​ ១៥ ​រូប​បាន​ខិត​ខំ​អស់​ពី​សមត្ថ​ភាពក្នុង​ការ​ប្រ​ឡង​របស់​ខ្លួន រួម​​ទាំង​វត្តមាន​របស់​គណៈ​មេ​ប្រ​យោគដ៏​ពិ​សេស​ជា​ច្រើន​រូប​បាន​រួម​ចំ​ណែក​​នាំ​​មក​​នូវ​​រាត្រី​​ប្រឡង​​ផ្តាច់​​ព្រ័​ត្រ​​ប្រ​កប​​ដោយ​​ភាព​​សប្បាយ​​រីក​រាយ​និង​​ប្រ​កប​​ដោយ​​​ពណ៌​សម្បុរ​យុវវ័យ។

8-1
         
ថ្លែង​ការណ៍​ក្នុង​រា​ត្រី​ប្រ​ឡង​ផ្តាច់​ព្រ័ត្រ​អ្នកគ្រូ​Thach Thi Danសាកល​វិទ្យា​ធិការ​រង​នៃសាកល​វិទ្យា​ល័យ​ត្រា​វិញ​​បានមានមតិ​​អបអរសាទរដល់​​បេក្ខ​ជន​ទាំង​ ១៥​ រូប​ដែល​ជា​បេក្ខ​ជន​ឆ្នើម​​ ចូល​រួម​ប្រ​ឡង​ទទួល​បាន​លទ្ធផល​ល្អ ឆ្លង​កាត់​បេក្ខ​ជន​ជាង​ ២០០​ រូប​​ក្នុង​កម្ម​វិធី​ប្រ​ឡង។ អ្នក​គ្រូ​បាន​មាន​មតិ​លើក​ទឹក​ចិត្ត​​បេក្ខ​ជន​ថា៖ ប្អូន​ៗត្រូវ​មាន​ទំ​នុក​ចិត្ត​លើ​ខ្លួន​ឯង​ ខិត​ខំ​អស់​ពី​សមត្ថ​ភាព​ និង​បង្ហាញ​នូវ​ស្មារតី​សកម្ម​ ស្វា​ហាប់​ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត​របស់​និស្សិត​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ដើម្បី​​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រ​ឡង​របស់​ខ្លួន

កម្ម​វិធី​ប្រ​ឡង​បាន​បង្ក​នូវ​​​មជ្ឈដ្ឋាន​ដ៏​មានប្រ​យោជន៍​​ដែល​ជា​ទី​កន្លែង​សម្រាប់​និស្សិត​បញ្ចេញ​សមត្ថភាព​ បង្ហាញ​នូវ​ភាព​សុ​ភាព​រាប​សា​និង​ឈ្លាស​វៃ​​ក្នុង​ការ​និយាយ​និង​ឆ្លើយ​សំណួរ។​ ដំ​ណើរ​ការ​រូម​គ្នាចូល​រួមការ​​ប្រ​ឡង​ក៏​ជា​ឱ​កាស​សម្រាប់​និស្សិត​​ដើម្បី​ជួប​ជុំ​ ផ្លាស់​ប្តូរ​យោបល់​ សិក្សា​​ទៅ​វិញ​ទៅ​មក​​និង​បង្កើន​ចំ​ណង​សាមគ្គី​ភាព។ កម្ម​វិធី​ប្រ​ឡង​ក៏​ជា​ឱ​កាស​លើក​តម្កើង​តម្លៃ​បញ្ញា​ ភា​ព​ជឿ​ជាក់ និង​ស្មារតី​សកម្ម​របស់​និស្សិត​សាកល​វិទ្យា​ល័យ​ត្រាវិញ។​ ក្នុង​រា​ត្រី​ប្រ​ឡង​ផ្តាច់​ព្រ័ត្រ​ បេក្ខ​ជន​ទាំង ​១៥ ​រូប​បាន​​បំ​ពេញ​នូវ​វិញ្ញាសាប្រ​ឡង​របស់​ខ្លួន​រួម​មាន​ពីរ​ចំណែក​នោះ​គឺ៖ សម្លៀក​បំពាក់​កីឡា​ និង​ សម្លៀក​បំពាក់​ឈុត​អាវ​វែង។ បាន​នាំ​មក​នូវ​ភាព​គគ្រឹក​គគ្រេង​មាន​អម​ដោយ​សូរ​តន្ត្រី​យ៉ាង​ពីរោះ​រណ្តំនិង​ពន្លឺ​ភ្លឺ​ផ្លេក​ចម្រុះ​ពណ៌។

រាត្រី​ប្រ​ឡង​ផ្តាច់​ព្រ័ត្របាន​បញ្ចប់​ដោយ​ពិធី​ប្រគល់​រង្វាន់​ជាលំដាប់​លំដោយ​រួម​មាន៖

8-2

បវរកញ្ញាឯក៖ Le Thi Phuong Linh ថ្នាក់ឱសថសាស្ត្រAឆ្នាំ២០១៨ (Chau Thanh – Tra Vinh)

8-3

          បវរកញ្ញារងទី១៖ Nguyen Thi Thanh Nhi (Chau Thanh – Tra Vinh)

8-4

          បវរកញ្ញារងទីSon Thi Ngoc Phuong (Tra Vinh)

8-5

          បុរសឯក- បេក្ខជនឆ្លើយសំណួរល្អ​បំផុត៖ Pham Huynh Nhat Linh ថ្នាក់វេជ្ជសាស្ត្រGជំនាន់ទីឆ្នាំ២០២០

8-6

          បុរសរងទី១៖​ Đo Nhat Thanh ( Tieu Can – Tra Vinh)

8-7

          បុរសរងទី២៖ Huynh Dang Khoa (Chau Thanh – Tra Vinh)

8-8

បេក្ខជន​មាន​ស្នាម​ញញឹមស្រស់៖ Tran Thi Thu Tien (Duyen Hai – Tra Vinh )

8-9

          បេក្ខជនមាន​ទេពកោសល្យល្អ៖ Nguyen Thi Ngoc Anh ( Thanh Binh – Đong Thap)

8-10

          បណ្ដាសមាជិក​គណៈមេប្រយោគ៖ សិល្បករអ្នក​បង្ហាញ​ម៉ូត-Thanh Thucអគ្គនាយិកាប្រព័ន្ធ​កែ​សម្ផស្សVITA CLINIC - Ms.Dee Trương;ពិធីករប៉ុស្តទូរទស្សន៍ ត្រាវិញ Hot Tik TokerLe Hoang Liet;អ្នក​កាសែតវិចិត្រករថតរូប -Ba Thi;នាយិកាក្រុមហ៊ុនបណ្ដុះបណ្ដាល​សម្លេង​វៀត- Ho Thuy Hang

8-11

          រូប​ភាព​មួយ​ចំនួននា​រាត្រីនិស្សិត​សុភាពរាបសា- Mister & Miss TVU 2021

8-12

 

8-13

8-14

8-15

8-16

8-17

8-18

8-19

 

អត្ថបទដោយ៖ Trinh Trang – Phung Hoang Long

ប្រែ​សម្រួល​ដោយ៖ Son Van Dong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រាត្រីចម្រុះពណ៌នៃកម្មវិធីប្រឡងផ្តាច់ព្រ័ត្រ “និស្សិតសុភាពរាបសា - Mister and Miss TVU 2021”