កម្ម​វិធី​ដោះ​ដូរ​ពី​ការ​ផ្ដើម​អជីវ​កម្ម​សង្គម​រវាង​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ នឹង​សាលាឧត្តមសិក្សា​សហគមន៍​ Nova Scotia (NSCC)ឆ្នាំ២០២២

TVU - ចាប់​តាំង​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា​ ឆ្នាំ​ ២០២២ ដល់​ថ្ងៃ​ទី១៧ ខែ​មិថុនា​ ឆ្នាំ២០២២ នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​បាន​តាំង​​កម្ម​វិធី​កម្ម​វិធី​ដោះ​ដូរ​ពី​ការ​ផ្ដើម​អជីវ​កម្ម​សង្គម​រវា​ង​លោកគ្រូ​ អ្នក​គ្រូ​ និង​និស្សិត​នា​​សាកល​វិទ្យាល័យ​ត្រាវិញ​ (TVU) និង​ ​​សាលាឧត្តមសិក្សា​​សហគមន៍​ Nova Scotia (NSCC) កាណាដា ដោយ​សកម្ម​ភាព​ជាច្រើនយ៉ាង​អោឡារឹក។

9-1

គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​កម្ម​វិធី​ដោះដូរ​​និស្សិត​បានសហការ​​អនុវត្ត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំកន្លងមក ដោយ​មាន​ការ​ចូល​រួម​របស់​និស្សិត​ និង​លោកគ្រូ អ្នក​គ្រូ​នៃសាលា​ទាំង​ពីរ។

ក្នុង​ស​កម្ម​ភាព​ឆ្នាំ​នេះ​ កម្ម​វិធី​បាន​ផ្ដល់​បទ​ពិ​សោធន៍​​ជាក់​ស្ដែង​ដល់​និស្សិត​លើ​កម្រោង​ស​ហគ្រាស​សង្គម​ បទពិសោធ​ន៍​គំរូ​ភូមិ​សិប្ប​កម្ម​ប្រ​ពៃ​ណី​ និង​គំរូ​ផ្ដើម​អាជីវកម្ម​របស់​​និស្សិត​TVU

លោក​ស្រី Katie Orr - នា​យក​កម្ម​វិធី​អន្ត​រ​ជាតិ​ សាលាឧត្តមសិក្សា​​សហគមន៍​ Nova Scotia (NSCC) បាន​ចែក​រំលែក​ «សូម​អរគុណ​ដល់​និស្សិត​ ​សាស្រ្ដាចារ្យ​ និង​អ្នកជួយ​​គាំ​ទ្រ​គ្រប់​រូប ដែល​បាន​ផ្ដល់​ឱ​កាស​​​ផ្សាភ្ជាប់​និស្សិត​ ​និង​សាស្រ្ដា​ចារ្យនៃ​ទាំង​ពីរ​សាលា​។ មាន​ឱកាស​ទំនាក់​ទង​ និង​ធ្វើការ​ជា​មួយនឹង​សមា​ជិក​ទាំង​អស់​ក្នុង​កម្ម​វិធី​នេះ នោះគឺ​ពិត​ជា​ប្រការ​ដ៏​អស្ចារ្យ​មួយ​​ក្នុង​រយៈ​ពេល​កន្លង​មក​។

លោក​ស្រី Goldie Marie Miller - សាស្រ្ដា​ចារ្យ​មហា​វិទ្យា​ល័យ​សេដ្ឋ​កិច្ច​ NSCC​​ បាន​​ឱ្យ​ដឹក​ថា​ «​និស្សិត​​​នៃ NSCCទាំង​អស់​រំភើប​យ៉ាង​​ក្រៃ​លែង​ ជាមួយនឹង​គំនិត​អា​ជីវកម្ម​ពី​និស្សិTVU។ ដំណើរ​បំពេញ​ការ​ងារ​​​ជួយ​ឱ្យពួកគេមាន​ឱកាស​បាន​ដោះ​ដូរវប្បធម៌​ បរិយា​កាស​អប់​រំ ផ្ដើម​អាជី​វកម្ម​ក៏​ដូច​ជា​បទ​ពិ​សោធន៍ពី​បរិស្ថាន​អេកូឡួ​ស៊ី​នៅ​វៀត​ណាម​។

Destiny Dawn Tobin - និស្សិត​ NSCC បាន​ចែក​រំលែក​ថា៖ «​គំនិត​​ផ្ដើម​អជីវកម្ម​​ទាំង​អស់​របស់​និស្សិត​TVU គឺសុទ្ធសឹងតែ​ផ្ដោត​ទៅ​លើ​កត្តា​បរិស្ថាន​ និង​សហគមន៍។ នោះជាប្រការ​មួយ​ដ៏​អស្ចារ្យ​ដែល​យើងទាំង​អស់​គ្នា​កំពុង​ព្យា​យាម​​ធ្វើ​នៅ​អ្វី​​ដែល​ល្អ​បំផុត​សម្រាប់​សហគមន៍»

9-2

និស្សិត​ NSCC ទទួល​បទ​ពិសោធន៍​ពីផលិត​ផល​ និង​គំរូ​ផ្ដើម​អជី​វកម្ម​របស់​និស្សិត​TVU

Le Thi Yen Ngoc - និស្សិត​ TVU ចូល​រួម​កម្ម​វិធី​ បាន​ចែក​រំលែក​ «​កម្ម​វិធី​នេះ​មាន​ប្រ​យោជន៍​ណាស់​សម្រាប់​និស្សិត​ពួក​ខ្ញុំ។ ឆ្លង​តាម​​កម្ម​វិធី​នេះ​ ជួយ​ឱ្យ​ពួក​ខ្ញុំបង្កើន​នៅ​សម្ថតភាព​ភា​សា​បរទេស​ និង​យល់​ដឹង​បន្ថែម​ពី​វប្បធម៌​នៃ​ប្រទេសទាំអពីរ​ រៀន​សូត្រ​អំពី​វិធី​សាស្រ្ដ​ផ្ដើម​អជី​វកម្ម​របស់​និស្សិត​ NSCC

ក្នុង​កម្ម​វិធី​​ធ្វើ​ការ​ គណៈប្រតិភូបានធ្វើ​ដំ​ណើ​រ​ទស្សនា​​ទី​ក្រុង​ត្រាវិញ​ រមណីយដ្ឋានគូ​ស្រះ​ស្រី​, វត្ត​អង្គរ​រាជបូរី, សារមន្ទី​​វប្បធម៌​ជន​រួម​ជាតិ​ខ្មែរ​ត្រា​វិញ និង​បូជនីយស្ថាន​អ៊ំ​ហូ។ ស្ដាប់​តំណាង​ TVU ណែនាំ​គម្រោង​​ផ្ដើម​អជី​វកម្ម​ «គាំ​ទ្រ​សកម្ម​ភាព​ផលិត​ផល​សិប្បៈ​កម្ម​សម្រាប់​ទេសចរណ៍- លើក​កម្ពស់​សម្ថ​ភាព​សេដ្ឋកិច្ច​ដោយ​និរន្តរ​ភាព​ឱ្យ​ជន​រួម​ជាតិ​​ខ្មែរ​នៅ​ត្រា​វិញ​»។ ទស្សនា​ហាង​របស់​សហករណ៍​និស្សិត​TVU, ជួប​ជុំ​ក្លឹប​ផ្ដើម​អជីវកម្ម​ត TVU, ទស្សនា​ថ្នាក់រៀន​ធ្វើ មកុដ ​ដោយ​ដៃ​ឯង​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ TVU, ដោះដូរ​ និង​ជួប​ជុំ​សិស្សា​នុសិស្ស​​សាលាវិទ្យាល័យ​ជំនាញ​ Nguyen Thien Thanh។ គណៈប្រតិភូ​ក៏​បាន​ទៅ​ទស្សនា​តំបន់​ទេ​សចរណ៍​ធម្ម​ជាតិ​Con Chim (កោះបក្សី) នៅ​ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រាវិញ​, តំបន់​អេកូឡូស៊ី​ Xeo Quyt នៅ​ខេត្ត​ដុង​ថាប់​ និង​ប្រឡងឆ្នៃ​មុខ​ម្ហូបប្រជាប្រិយវៀតណាម​នៅ TVU

9-3

ក្រុម​និស្សិត​ NSCC ធ្វើ​បទ​បង្ហាញ​ពីគំរូ​ផ្ដើម​អជី​វកម្ម​

9-4

លោក​បណ្ឌិត​ Nguyen Minh Hoa សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​ត្រាវិញ​ ​ប្រគល់​វិញ្ញា​បន​បត្រ​បញ្ចប់​កម្ម​​វិធី​ជូននិស្សិត​ NSCC

9-5

កម្ម​វិធី​បូកសរុបបិទ​វគ្គ នឹងប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​ទី ​16 ខែ​មិថុនា​ ឆ្នាំ 2022 ពេលនោះនិស្សិ​ត​ទាំ​ង​ពី​សាលា​​នឹងរួមគ្នា​ធ្វើ​ការ​ជា​ក្រុម​ និង​ធ្វើ​បទ​បង្ហាញ​ពីគំរូ​ គំនិត​​ផ្ដើម​អជី​កម្ម​ ដែលបានប្រព្រឹត្តិកន្លងក្នុង​រយៈ​ពេល​ជិត​ពី​សប្ដាហ៍​​នៅ TVU

កម្ម​វិធី​ដោះ​ដូរ​ពី​ការ​ផ្ដើម​អជីវ​កម្ម​សង្គម​រវាង​TVU នឹង​ NSCC បាន​ចាប់​ផ្ដើម​និង​ប្រារព្ធ​ឡើងជាលើក​ដំបូង​នៅ​ឆ្នាំ 2016 លើមូលដ្ឋាន​ផ្អែក​លើ​​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​រវាង​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ នឹង​សាលាឧត្តមសិក្សា​សហគមន៍​ Nova Scotia (NSCC)កាណាដា ។ កម្ម​វិធី​ដោះ​ដូរ​នេះ​បាន​ក្លាយ​ជា​កម្ម​វិធី​សហការជា​ប្រ​ចាំ​ ក្នុង​គោល​បំណង​មិន​ត្រឹម​តែ​ពង្រីក​ទំនាក់​ទំ​នង​សហប្រតិបត្តិ​ការ​, រឹតបន្តឹង​ចំណង​មិត្ត​ភាព​, បង្កើយ​ឱ​កាស​ផ្លាស់​ប្ដូរ​វប្បធម៌​រវាងវៀត​ណាម​ និង​ កាណាដាប៉ុណ្ណោះទេ លើស​ពី​ហ្នឹង​ទៅ​ទៀត​ គឺដើម្បីបង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​រៀន​សូត្រ​ ផ្លាស់​ប្ដូរ​បទ​ពិ​សោធ​ន៍​របស់​និស្សិតនៃ​សាលា​ទាំងពីរ។

រូប​ភាព​មួយ​ចំ​នួន​នៃ​កម្ម​វិធី៖

9-6

លោកគ្រូ​ អ្នក​គ្រូ​​ និង​និស្សិត​TVU ថត​រូប​អនុស្សាវរីយ៍ជាមួយ​នឹងNSCC

9-7

 

9-8

 

ទស្សាន​​បូជនីយដ្ឋាន​អ៊ំហូ នៅ​ឃុំ​ឡុង​ដឹក​ ទីក្រុង​ត្រាវិញ

9-9

ទស្សនា​វត្ត​អង្គររាជ​បូរី ខេត្ត​ត្រាវិញ

9-10

និស្សិត​ TVU ណែនាំពី​រូប​ភាព​នៃ​សកម្ម​ភាព​របស់​ខេត្ត​នៅ​សារមន្ទី​វប្បធម៌​ជន​រួម​ជាតិ​ខ្មែរ​ត្រាវិញ

9-11

​ជួប​ជុំ​ ដោះដូរ លេង​ល្បែង​កំសាន្ដ​ និង​ពិភាគ្សា​ជា​ក្រុម​ជាមួយ​សិស្សា​នុសិស្ស​​នៃ​វិទ្យាល័យ​ជំនាញ​ Nguyen Thien Thanh

អត្ថបទ​ដោយ៖ Tin Di

ប្រែ​សម្រួល​ដោយ៖ Ngoc Han

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្ម​វិធី​ដោះ​ដូរ​ពី​ការ​ផ្ដើម​អជីវ​កម្ម​សង្គម​រវាង​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ នឹង​សាលាឧត្តមសិក្សា​សហគមន៍​ Nova Scotia (NSCC)ឆ្នាំ២០២២