ប្រទានរង្វាន់​ពិធី​ប្រឡង​ Olympic គណិតវិទ្យាសិស្សនិស្សិតថ្នាក់ជាតិឆ្នាំ២០២២អោយនិស្សិតសាកលវិទ្យាល័យត្រាវិញ

ព្រឹកថ្ងៃ​ទី​២២​ខែ​មិថុនា សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​កម្មវិធី​បូកសរុប​និង​ប្រទានជូនរង្វាន់​ពិធី​ប្រឡង​ Olympic​ គណិតវិទ្យា​សិស្សនិស្សិត​ថ្នាក់​ជាតិ​លើក​ទី​២៨ (បាន​ចាត់​តាំង​ឡើង​ពី​ថ្ងៃ​២៣-២៤​ខែ​មេសា​ឆ្នាំ​២០២២)។

10-1

ក្នុងកម្មវិធី​មានការ​ចូល​រួម​នៃ​ សាស្ត្រាចារ្យ​រង បណ្ឌិត Pham Tiet Khanh លេខាបក្ខភាគ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ត្រាវិញ បណ្ឌិត Nguyen Van Sau ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​មូលដ្ឋាន ព្រមទាំង​លោកគ្រូ អ្នកគ្រូ​ដេប៉ាតឺម៉ង់គណិតវិទ្យា​ និង​និស្សិត​ដែល​ទទួល​ជ័យលាភី​ក្នុង​ពិធី​ប្រឡង។

10-2

10-3

ក្នុងពិធី​ប្រឡង​ឆ្នាំ​នេះ​ សាលា​មាន​និស្សិត​ចំនួន​៥​រូប​ចូល​រួម​ប្រឡង​វិញ្ញាសាគណិតវិភាគ និស្សិត​ចំនួន​៥​រូប​ចូល​រួម​ប្រឡង​វិញ្ញា​សាពិជគណិត។ និស្សិត​ទាំង​អស់​នេះ​បានទទួលវិញ្ញាបណ្ណប័ត្រពី​គណៈចាត់តាំង។ លទ្ធផល​វិញ្ញាសារ​វិភាគ ប្អូន​ Cao Ka Ka និស្សិត​​ថ្នាក់​បច្ចេកវិទ្យា​ពត៌មានB​ឆ្នាំ​២០២០ ទទួល​រង្វាន់​លេខ៣ និង​ប្អូន Huynh Tran Tuan Anh ​និស្សិត​​ថ្នាក់​បច្ចេកវិទ្យា​ពត៌មាន Aឆ្នាំ​២០២០ទទួលរង្វាន់​លើក​ទឹក​ចិត្ត។ ចំណែក​ប្អូន Nguyen Thi Huynh Nhu និស្សិត​​ថ្នាក់​បច្ចេកវិទ្យា​ពត៌មាន C ឆ្នាំ​២០២០ទួល​បាន​រង្វាន់​លេខ​២​វិញ្ញាសា​ពិជគណិត

10-4

ក្រៅពីនេះ​ គណៈអធិការសាលា​បានជូនប័ណ្ណសរសើរ​និង​កម្រងផ្កា​ដល់​លោក​គ្រូ អ្នកគ្រូដែល​ចូល​រួម​ក្នុង​ការ​បង្ហាត់​បង្រៀន​និស្សិតចូល​រួម​ប្រឡង​ក្នុង​ឆ្នាំ​នេះ​ដែរ។

មានប្រសាសន៍ក្នុង​កម្មវិធី​ សាស្ត្រាចារ្យ​រង បណ្ឌិត​ Pham Tiet Khanh សង្ឃឹម​ថា​ប្អូនៗ​នឹង​ប្រឹង​ប្រែង​ថែម​ទៀត​បន្ត​ការ​អនុវត្ត​គោល​បំណងប្រាថ្នា​របស់​ខ្លួន​អោយ​បាន​សម្រេច​ជាស្ថាពរ​ និង​ទទួលបាន​លទ្ធផល​ប្រសើថែមទៀត ដើម្បី​រួម​ចំណែក​កសាង​ភូមិ​ស្រុក។ សាលា​នឹង​កត់​សម្គាល់​ការ​ខិតខំ​នៃ​លោកគ្រូ​ អ្នក​គ្រូ​ចូល​រួម​ក្នុង​ការ​បង្ហាត់​រំលឹក​មេរៀន​ជូន​និស្សិត ព្រម​ទាំង​ការ​ស្វាធ្យាយ​ប្រឹង​ប្រែង​អស់​ពី​ចិត្ត​របស់​ប្អូនៗ​និស្សិត​ដើម្បី​នឹង​ទទួល​បាន​លទ្ធផល​ល្អ​គួជាទី​កត់​សម្គាល់​នេះ។

ពិធី​ប្រឡង​Olympicគណិតវិទ្យា​សិស្ស​និស្សិត​ថ្នាក់​ជាតិ​លើក​ទី​២៨​នេះ ជាសកម្មភាព​ប្រចាំ​ឆ្នាំ ដែល​​សមាគម​គណិត​វិទ្យា​វៀតណាម​រួម​សហការ​ជាមួយ​នឹង​ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល សហព័ន្ធ​បណ្ដា​សមាគម​វិទ្យា​សាស្ត្រនិង​បច្ចេកទេស​វៀតណាម និង សមាគម​និស្សិត​វៀត​ណាម​មជ្ឈិម​ចាត់​តាំង​ឡើង។ ពិធី​នេះ​ដែរ​ជា​ទីតាំង​ដើម្បី​អោយ​សិស្ស​និស្សិត​បញ្ចេញ​នៃ​ការ​ស្រឡាញ់​ពេញ​ចិត្ត​ក្នុង​ការ​សិក្សា​រៀន​សូត្រ​នៃ​មុខ​វិជ្ជានេះ។

អត្ថបទ​ដោយ៖ Hanh Nguyen

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ប្រទានរង្វាន់​ពិធី​ប្រឡង​ Olympic គណិតវិទ្យាសិស្សនិស្សិតថ្នាក់ជាតិឆ្នាំ២០២២អោយនិស្សិតសាកលវិទ្យាល័យត្រាវិញ