អនុវត្តកម្មវិធីថែទាំធ្មេញសម្រាប់សិស្សសាលាបឋមសិក្សា

នាព្រឹក​ថ្ងៃ​ទី​ ០៦ ខែ​មិថុនា មហា​វិទ្យា​ល័យ​ទន្តវទនសាស្ត្រ នៃសាកល​វិទ្យា​ល័យ​ត្រា​វិញ បាន​សហការ​ជា​មួយ​នឹង​ក្រុម​ទន្ត​ពេទ្យ​ Mikuniនៃសហក្រុមហ៊ុនវេជ្ជសាស្ត្រ Daishinkai (ជប៉ុន) បាន​រៀប​ចំ​កម្ម​វិធី​ថែ​ទាំ​ធ្មេញ​សម្រាប់​សិស្ស​បឋម​សិក្សានៅ​ទី​ក្រុង​ត្រា​វិញ។

11-1

វេជ្ជ​បណ្ឌិត​ និង​បុគ្គលិក​ពេទ្យ​កំ​ពុង​ពិនិត្យ​ឯកសារផ្ទាល់ខ្លួន​របស់​សិស្ស​នៅ​សាសា​បឋម​សិក្សា Hung Vuong.

យោង​តាម​ផែន​ការលេខ19/KH-UBND ចុះ​ថ្ងៃ​ទី​០៨ ខែ​មី​នា នៃ​គណៈ​កម្មា​ធិ​ការ​ប្រជាជន​ខេត្ត​ ស្ដី​ពី​ការ​ផ្សព្វ​ផ្សាយ​គម្រោង​ការ​បង្ការ​រោគ​ជម្ងឺ​ឆ្លង​តាម​រយៈ​ការ​ថែ​ទាំ​ធ្មេញ​សម្រាប់​សិស្ស​បឋម​សិក្សា​នៅ​​ទី​ក្រុង​ត្រាវិញ​ឆ្នាំ​២០២២។ មាន​សិស្ស​ជាង ២០០០ នាក់​មក​ពី​បណ្ដា​សាលា​បឋម​ដូច​ជា៖ សាលា​ Kien Thi Nhan, Hung Vuong, Kim Dong, Le Anh Xuan, Luong Dinh Cua, សាសា​បឋម​សិក្សា និង​អនុ​វិទ្យា​ល័យ Vo Thi Sau, ទី​ក្រុង​ត្រា​វិញ​ទទួល​បាន​ការ​ថែ​ទាំ​ធ្មេញ​នា​ពេល​នេះ។

ចូល​រួម​កម្មវិធី សិស្សា​នុសិស្ស​បាន​ពិនិត្យ​និង​កត់​ត្រា​នូវ​អាការៈ​នៃ​រោគ​ដង្កូវ​ស៊ី​ធ្មេញ រលាក​អញ្ចាញ​ធ្មេញ និង​អា​ការៈ​ប្លែក​ពី​ប្រក្រតីនៃ​​សុខ​ភាព​របស់​ធ្មេញ។​ ទន្ទឹម​នឹង​នោះ លើក​កម្ពស់​នូវ​ការ​យល់​ដឹង​ អំ​ពី​សារៈ​សំ​ខាន់​របស់​សុខភាព​ធ្មេញ​ចំ​ពោះ​សុខ​ភាព​ទូទៅ​របស់​សហ​គមន៍ ដើម្បី​រួម​ចំណែក​នៃ​ការ​ពន្យារ​អាយុ និង​លើក​កម្ពស់​សុខភាព​ដល់​ប្រជា​ពលរដ្ឋ។ លើស​ពី​នេះ ផ្ដល់​ឱ​កាស​ដល់​និស្សិត​មហា​វិទ្យា​ល័យ​ទន្ត​វទនសាស្រ្ត នៃសាកល​វិទ្យា​ល័យ​ត្រា​វិញ   បម្រើ​​ការ​សហគមន៍ និង​បើក​ទូ​លាយ​គំ​រូ​មួយនេះទៅ​កាន់​មូលដ្ឋានផ្សេង​ទៀត​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា។

11-2

ពិនិត្យ​ធ្មេញ​សម្រាប់​សិស្ស​បឋម​សិក្សា Le Anh Xuan

នេះ​បើ​យោង​តាម​វេជ្ជ​បណ្ឌិតNguyen Thanh Quang អនុប្រធាន​ដេ​ប៉ា​តឺ​ម៉ង់ផ្នែក​ជំ​ងឺ​ធ្មេញ និង​វះ​កាត់​ថ្គាម​មុខ មហា​វិទ្យា​ល័យ​ទន្តវទនសាស្ត្រ ចាប់​ពី​ថ្ងៃ​ទី ០៦ ដល់ ថ្ងៃ​ទី​១០ ខែ​មិ​ថុ​នា មហា​វិទ្យា​ល័យ​ទន្ត​ពេទ្យ នឹង​សហការ​ជា​មួយ​នឹង​កម្ម​វិធី​ថែ​ទាំ​ធ្មេញសម្រាប់​សិស្សជាង ៨០០០នាក់ នៃ​សាលា​បឋម​សិក្សា​ចំ​នួន​ ១៧ នៅ​ទី​ក្រុង​ត្រាវិញ។

លោក​ស្រី​បណ្ឌិត Chau Thi Hoang Hoa អនុ​ប្រធាន​ការិយា​ល័យ សហប្រតិបត្តិ​ការអន្តរជាតិនិង​ជម្រុញគម្រោងការ នៃសាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​មាន​ប្រ​សាសន៍​ថា៖ ចាប់​តាំង​ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ ២០២២ គម្រោង​ការ​នឹង​ដំណើរ​សកម្ម​ភាព​នៅ​មូលដ្ឋាន​សាលា​ដោយ៣​ដំ​ណាក់​កាល​គឺ៖ ក្នុង​ខែ​មិថុ​នា ខែ​កញ្ញា និង​ខែ​ធ្នូ។ នៅក្នុងដំ​ណាក់​កាលទី​ពីរ​គឺ​ខែ​កញ្ញា និង​ខែ​ធ្នូ គម្រោង​ការ​នឹង​ចាប់​ផ្ដើម​ណែ​នាំ​ការ​ថែ​ទាំ​ធ្មេញ​សម្រាប់​សិស្ស​អា​ស្រ័យ​ទៅ​លើ​អា​យុ​កាល ជា​មួយ​នឹង​សកម្ម​ភាព​ដូ​ចជា៖ ណែ​នាំ​ដុស​ធ្មេញ​ត្រូវ​របៀប ដុស​ធ្មេញ​តាម​បទ​ចម្រៀង និ​ទាន​រឿង ឬ​ធ្វើ​បទ​បង្ហាញ​អំ​ពី​បញ្ហា​រោគ​ដង្កូវ​ស៊ីធ្មេញ និង​ការ​ប៉ះ​ពាល់​របស់​រោគ​ដង្កូវ​ស៊ី​ធ្មេញជា​ដើម៕

ប្រភព៖https://www.baotravinh.vn/y-te/thuc-hien-chuong-trinh-cham-soc-rang-mieng-cho-hoc-sinh-tieu-hoc-18451.html

អត្ថបទ​ដោយ៖​ HONG NHUNG

ប្រែ​សម្រួល​ដោយ៖​ OMNARA​