សាកលវិទ្យាល័យត្រាវិញជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិតកម្ពុជា

នៅថ្ងៃទី៧ខែសីហា ឆ្នាំ២០២២​សាកលវិទ្យាល័យត្រាវិញបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងជាង​២០​នាយកសាលាវិទ្យាល័យ​​​​ក្នុងខេត្តស្វាយរៀង ស្តីពីការការ​ជម្រើស​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​ថ្នាក់​​បរិញ្ញាបត្រ ​និង​ថ្នាក់​​បរិញ្ញាបត្រ​​ជាន់​ខ្ពស់​។

8-1

លោក​សាស្ត្រាចារ្យរង​ បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ត្រា​វិញ​ និង​គ្រូបង្រៀនប្រចាំការ​នៃគណៈកម្មាធិការជម្រើស​និស្សិត​​អន្តរជាតិបានជួបប្រាស្រ័យសហប្រតិបត្តិការក្នុងការជម្រើស​និស្សិត​​ និងណែនាំអំពីមុខ​ជំនាញ​បណ្តុះបណ្តាលរបស់សាលា​ និង​ផ្ដល់​នូវ​ព័ត៌មានអំពីស្ថានភាព​របស់​និស្សិតកម្ពុជាដែល​កំពុងសិក្សានៅសាលា​ ក៏​ដូច​ជា​ឆ្លើយនូវ​សំណួរ​​របស់​បណ្ដា​វិទ្យាល័យ​នានា​។

ក្នុង​ជំនួប​នេះ​ផង​ដែរ ​លោក​សាស្ត្រាចារ្យរង ​បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​បាន​មាន​ប្រសាសន៍​ថា៖ ប៉ុន្មានឆ្នាំមកនេះ សាកលវិទ្យាល័យត្រាវិញ​បានសម្រេច​​​នូវ​បេសកកម្មបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់តំបន់វាល​រាប​ទន្លេ​គឺវ​ឡុង​ និងទូទាំង​ប្រទេស​។ ជាមួយនឹង​ក្តីប្រាថ្នាចង់ឈានទៅដល់កម្រិតអន្តរជាតិ និងបណ្តុះ​បណ្ដាល​ធនធានមនុស្ស​ដើម្បីឆ្លើយតបនឹងនិន្នាការនៃសមាហរណកម្មអន្តរជាតិ សាកលវិទ្យាល័យត្រាវិញបានបន្តកែលម្អគុណភាពបណ្តុះបណ្តាលតាមរយៈការទទួលស្គាល់អំពី​គុណភាពបណ្ដុះ​បណ្ដាល​អន្តរជាតិដូច​​ជា FIBAA, AUN - QA, ABET ។ បច្ចុប្បន្ននេះ ដោយ​មាន​កម្មវិធីសិក្សា​ចំនួន១២​ ដែលបាន​ទទួលស្គាល់អំពី​គុណភាពបណ្ដុះ​បណ្ដាល​អន្តរជាតិរបស់ FIBAA, AUN-QA ព្រម​ទាំងមាន​កម្មវិធី​សិក្សា​ចំនួន​០១​​ផ្នែក​បច្ចេកវិទ្យាព័ត៌មានដែលបាន​ទទួលស្គាល់អំពី​គុណភាព​បណ្ដុះ​បណ្ដាល​របស់​ ABET។ ហេតុ​ដូច្នោះ​ហើយ​សាកលវិទ្យាល័យត្រាវិញកំពុងនាំមុខគេក្នុងតំបន់វាល​រាប​ទន្លេ​គឺវ​ឡុង​អំពីចំនួន​នៃ​​កម្មវិធី​សិក្សា​ទទួលស្គាល់អំពី​គុណភាព​បណ្ដុះ​បណ្ដាល​​កម្រិត​អន្តរជាតិ។

8-2

 

លោក គង់ សំអឿន នាយកសាលាវិទ្យាល័យរមាសហែក បាន​មាន​ប្រសាសន៍ថា​៖ គុណភាពនៃការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យត្រាវិញ​គឺល្អណាស់។ និស្សិត​ក្រោយ​ពី​បញ្ចប់ការសិក្សាមានជំនាញខ្ពស់ ឆ្លើយតបតម្រូវការពិនិត្យ និងព្យាបាលជំងឺ​របស់ប្រជាពលរដ្ឋ ជាក់​ស្ដែង​គឺនិស្សិតពេទ្យដែល​ចេញ​ពី​​សាកលវិទ្យាល័យត្រាវិញបាន​​និង​កំពុង​បម្រើការងារ ក្នុង​វិស័យ​វេជ្ជសាស្រ្ដ​ខេត្ត​ស្វាយរៀង ក៏​ដូច​ជា​បាន​​បើក​គ្លីនិក​ដើម្បី​បម្រើ​តម្រូវការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​របស់​ប្រជាពលរដ្ឋ​នៃ​កម្ពុជា។

បច្ចុប្បន្ននេះ មានអតីតនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ​ជាង១០នាក់ ដែលកំពុងបម្រើការងារក្នុងប្រព័ន្ធសុខាភិបាលខេត្តស្វាយរៀង និង​ទទួលបាន​ការ​វាយ​តម្លៃ​ខ្ពស់​ពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តស្វាយរៀង។ នេះបង្ហាញឱ្យឃើញថា គុណភាពបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ ជាពិសេសផ្នែកវេជ្ជសាស្រ្ត បានបំពេញនូវ​តម្រូវការការងាររបស់ខេត្តស្វាយរៀង និងប្រទេសកម្ពុជាទាំង​មូល​។

តំណាងមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្វាយរៀង លោក សាននាង មានប្រសាសន៍ថា លោក និងគណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ច​នៅសាកលវិទ្យាល័យត្រាវិញក្នុងឆ្នាំ​២០១៨ ហើយបន្ទាប់ពីបានឃើញ​ការ​រីក​ចម្រើន​​អំពី​ទំហំ​​ ​និង​គុណភាពនៃការបណ្តុះបណ្តាលរបស់លាសា​ លោកជឿជាក់ថា សាកលវិទ្យាល័យត្រាវិញនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងការជម្រើស​និស្សិត​នៅ​កម្ពុជា។ លោក​គាំទ្រ​និង​បង្ករ​​លក្ខខណ្ឌ​​ងាយ​ស្រួល​បំផុត​សម្រាប់​សាកលវិទ្យាល័យត្រាវិញ​​ដើម្បី​​តភ្ជាប់​ជា​មួយ​​វិទ្យាល័យ​នានា​ក្នុង​ខេត្ត​ស្វាយរៀង​សម្រាប់​ការ​ជម្រើស​និស្សិត​​។

នៅ​ថ្ងៃទី៨ ខែសីហា គណៈប្រតិភូនៃសាកលវិទ្យាល័យត្រាវិញ បានចុះជួបសំណេះសំណាល និងធ្វើការជាមួយនាយកសាលាវិទ្យាល័យហ៊ុនសែនចេក នៅ​ខេត្តស្វាយរៀង។

នៅទីនេះ លោកសាស្ត្រាចារ្យរង​ បណ្ឌិត Diep Thanh Tung បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃ​វិទ្យាល័យ​ហ៊ុនសែនចេក និងជួបជាមួយសិស្សថ្នាក់ទី១២ ព្រមទាំងបានផ្ដល់​ពត៌មាន​អំពីមុខ​ជំនាញបណ្ដុះ​បណ្កាល​​ និងឱកាសសិក្សានៅសាកលវិទ្យាល័យ​ត្រា​វិញ​។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅកម្ពុជារបស់ថ្នាក់ដឹកនាំនៃ​សាកលវិទ្យាល័យត្រាវិញ គណៈប្រតិភូនឹងចូលរួម​កម្មវិធី​នៃ​កិច្ច​ពិភាក្សា​ពិព័រណ៍អប់រំវៀតណាមក្នុងក្របខណ្ឌនៃសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា និងជួបជាមួយដៃគូ​សហប្រតិបត្តិការ​ដើម្បី​​អនុវត្តសកម្មភាពសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍន៍វិស័យ​អប់រំ និងការជម្រើស​និស្សិត​អន្តរជាតិ។

8-3

8-4

ពត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​គេហទំព័រ  https://en.tvu.edu.vn/apply

 ប្រែ​សម្រួល​ដោយ៖ Seha Thach

 

 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិតកម្ពុជា