លោកបណ្ឌិត Jacob Ryan Adams នៃសាកលវិទ្យាល័យ Stavanger ប្រទេសន័រវែស ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ សាកលវិទ្យាល័យត្រាវិញបានធ្វើការជាមួយលោកបណ្ឌិត Jacob Ryan Adams មក​ពី​សាកលវិទ្យាល័យ Stavanger នៃប្រទេសន័រវែស បានពិភាក្សា​អំពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលឯកទេសនីតិសាស្ត្រ​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ។

QT197274

ទទួល​ស្វាគមន៍​និង​ធ្វើការជាមួយ Dr. Jacob Ryan Adams មានលោក​សាស្រ្តាចារ្យរង បណ្ឌិត Nguyen Hong Ha ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រ​ លោក​ស្រី​បណ្ឌិត Huynh Thi Truc Linh ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រ អ្នក​គ្រូ Ngo Thi Phuong Thao គ្រូបង្រៀនដេប៉ាតឺម៉ង់នីតិសាស្ត្រ; លោកស្រី Diep Bao Anh តំណាង​ការិយាល័យ​សហប្រតិបត្តិការអន្តរជាតិ ព្រម​ទាំង​លោក​គ្រូ ​អ្នក​គ្រូ​មកពីមហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញបានចូលរួមផង​ដែរ។

លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Hong Ha ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រ បានឧទ្ទេសនាមដោយសង្ខេបអំពីសាកលវិទ្យាល័យ សកម្មភាពស្រាវជ្រាវ និងបណ្តុះបណ្តាលរបស់សាលា និងចែករំលែកព័ត៌មានអំពីការបណ្តុះបណ្តាលឯកទេសនីតិសាស្ត្រនៅសាកលវិទ្យាល័យត្រាវិញ។ ទន្ទឹមនឹងនោះ លោកបានបង្ហាញអំពីទិសដៅ​ និងលើក​ឡើង​នូវ​សេចក្ដី​សំណើពី​លទ្ធភាពលើកិច្ចសហប្រតិបត្តិការ ដែលមហាវិទ្យាល័យ និងសាលាចាប់អារម្មណ៍នាពេលខាងមុខ។

លោកបណ្ឌិត Jacob Ryan Adams បានចែករំលែកកម្មវិធីបណ្តុះបណ្តាលថ្នាក់​អនុបណ្ឌិតឯកទេសនីតិសាស្ត្រ​​របស់សាកលវិទ្យាល័យ Stavanger និងបានស្នើនូវលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ ចាត់តាំង​សិក្ខាសាលាអន្តរជាតិ ផ្លាស់ប្តូរគ្រូបង្រៀន និងនិស្សិតឯកទេសនីតិសាស្ត្រ​រវាងសាលា​ទាំងពីរ។

2

ស្រប​ឱកាសនេះដែរ​ លោកបណ្ឌិត Jacob Ryan Adams បានទៅ​ទស្សនានៅសាកលវិទ្យាល័យត្រាវិញ មហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រ​ មជ្ឈមណ្ឌលបណ្តុះបណ្តាលឡូជីស្ទិច និងពាណិជ្ជកម្មអេឡិចត្រូនិច និងវិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិនៃសាកលវិទ្យាល័យត្រាវិញ។

អត្ថបទ​ដោយ៖ Hanh Nguyen

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លោកបណ្ឌិត Jacob Ryan Adams នៃសាកលវិទ្យាល័យ Stavanger ប្រទេសន័រវែស ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ