និស្សិត​សាកល​វិទ្យាល័យ​ត្រាវិញ​ជា​មួយ​នឹង​វគ្គប្រឡង​ផ្សព្វ​ផ្សាយ​ច្បាប់

ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ ឆ្នាំ​២០២២ សាកលវិទ្យាល័យត្រាវិញ​បាន​សហការ​ជា​មួយ​មន្ទីរការ​ងារ យុទ្ធជនពិការ​ និង​សង្គម​កិច្ច ចាត់​តាំង​ឡើង​នូវកម្មវិធី​​ប្រឡង​ផ្សព្វ​ផ្សាយ​ច្បាប់ក្រោម​​ប្រធាន​បទ និស្សិតសាកលវិទ្យាល័យត្រាវិញ​ជាមួយ​នឹង​ច្បាប់​​សមភាព​យេន​ឌ័រ កម្មវិធីបង្ការ​និង​ប្រឆាំងអំពើ​ហិង្សាលើ​មូលដ្ឋាន​យេន​ឌ័រ ឆ្នាំ​២០២២។

3-1

ក្នុង​សុន្ទរកថាបើកវគ្គ​កម្មវិធីប្រឡង លោក​ស្រីបណ្ដិត Thach Thi Dan សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​សំដែង​នូវ​ការ​គាំ​ទ្រ​ក៏​ដូច​ជា​វាយ​តម្លៃ​ខ្ពស់​នូវ​ស្មារតី​របស់​និស្សិត​TVUនេះ​គឺ​ជា​ឱកាស​ដើម្បី​និស្សិត​សិក្សា​ស្រាវ​ជ្រាវ ស្វែង​យល់និង​អនុវត្ត​​ច្បាប់​ស្ដី​ពី​សមភាព​យេន​ឌ័រ​​ រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យជាក់​ស្ដែង​នូវ​ច្បាប់​ស្ដី​ពីសមភាព​យេនឌ័រក្នុង​ជីវភាពប្រ​ចាំ​ថ្ងៃ​។ ការ​ផ្សព្វ​ផ្សាយ​ពីសមភាព​យេនឌ័រ​និង​បង្ការ​ប្រឆាំង​អំពើ​ហិង្សា អនុវត្ត​ដោយ​ចំរុះ​​រវាង​សាលារៀន គ្រួសារនិង​សង្គម ផ្លាស់​ប្ដូរ​នៃ​​ការ​យល់​ដឹង និងអាកប្បកិរិយារបស់​និស្សិត​ក្នុង​ទំនាក់ទំនង​បុរសនឹង​ស្រ្តីតាមទិសដៅ​ជឿន​លឿន ដើម្បី​បញ្ជាក់​ឲ្យ​បាន​នូវ​តម្លៃ សក្ដានុភាព និង​សារជាតិ​របស់​ខ្លួន​ក្នុង​សង្គម​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍន៍។

3-2

3-3

ពិធីប្រឡង​បាន​ទាក់​ទាញ​​ក្រុម​ចំនួន​១២ មក​ពី​បណ្ដា​សាខា​សមាគម​និស្សិត​ស្រុក Tieu Can, Cang Long, Chau Thanh, Tra Cu, Cau Ngang, ទីរួម​ខេត្ត Duyen Hai, សាខាសមាគមអន្តរខេត្ត និង​បណ្ដា​ក្លឹបមាន​ដូច​៖ ក្លឹប​បំណិន​ជីវិត, ក្លឹប​សិក្សា​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត, ក្លឹប​ច្នៃ​ប្រឌិត និង​ក្លឹប​វប្បធម៌ និង​វិចត្រសិល្បៈ​ខ្មែរ​ណាម​បូ មួយ​អន្លើ​ដោយ​អ្នកគាំទ្រយ៉ាងច្រើន​កុះ​ករ។ វគ្គទី១- ឧទ្ទេសនាម​អំពីក្រុម​សាមីខ្លួននិង​និយាយ​អំពី​អត្ថន័យ សារសំខាន់របស់​ការ​អនុវត្តន៍សមភាព​យេន​ឌ័រ​, ប្រឆាំង​អំពើ​ហិស្សានៅភូមិភាគ, សាលារៀន​ឆ្លង​តាម​រយៈកំណាព្យ ចំរៀង របាំ; វគ្គទី២- សំដែង​នូវ​ឈុតខ្លីៗទាក់ទង​នឹង​អំពើ​ហិង្សាលើ​មូលដ្ឋាន​យេនឌ័រ​ដែល​បាន​កំណត់​នៅ​ក្នុង​កម្មវិធីបង្ការនិង​​ប្រឆាំង​ចំពោះ​អំពើ​ហិង្សា​ជាមូលដ្ឋាន​​​ ដំណាក់​កាល​២០២១ - ២០២៥; វគ្គទី៣- ប្រឡងតេស្តអំពី​ច្បាប់, អនុក្រឹត្យ​, ផែន​ការ​ដែល​ទាក់ទង។

3-4

ក្នុង​ពិធីបិទ​វគ្គប្រឡង សាខា​សមាគមនិស្សិត​ស្រុក Tieu Can បាន​ទទួល​ជ័យ​លាភី​លេខ​១​ សាខាសមគម​និស្សិត​ស្រុក​ Cang Long និង​ក្លឹប​បំណិន​ជីវិត​បាន​ទទួល​ជ័យ​លាភីលេខ២​; គណៈ​ចាត់​តាំង​ក៏​បាន​ប្រទាន​រង្វាន់​លេខ៣ចំនួន​២រង្វាន់, រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​៣​រង្វាន់​និង​​រង្វាន់ចលនា​សកម្មភាព​ចំនួន​៤​រង្វាន់ សម្រាប់បណ្ដា​ក្រុម​ឆ្នើម​។

ប្អូន Pham Van Quyen និស្សិត​ថ្នាក់​មហាវិទ្យាល័យ​ច្បាប់រដ្ឋប្បវេណី​បាន​ចែក​រំ​លែក​ថា៖ ទោះ​បី​សាមី​ខ្លួន​មាន​អារម្មណ៍​ញាប់ញ័រ​ពេល​ឡើង​កាន់ឆាក​ប្រឡង ប៉ុន្តែដោយ​បាន​ការ​ទះដៃគាំទ្ររបស់​លោក​គ្រូ អ្នក​គ្រូ​និង​មិត្តភ័ក្តិ ប្អូន​ក៏​ពង្រឹង​នូវ​ស្មារតីនឹងនរបាន។ តាម​រយៈកម្មវិធីប្រឡង ប្អូន​សិក្សា​បាន​ចំណេះដឹង​ជា​ច្រើន​អំពី​សមភាព​យេនឌ័រ ដែល​ប្អូន​មិន​ទាន់មាន​ឱកាស​ចូល​​ជិតពីមុន, ឆ្លង​តាម​អ្វីៗដែល​ប្អូន​សិក្សាបាន ប្អូន​សង្ឃឹម​ថា​នឹង​រួមកម្លាំង​របស់​ខ្លួនក្នុង​ការ​បង្កើន​ការ​យល់​ដឹង​អំពី​សមភាព​យេនឌ័រ​​ក្នុង​សង្គម​នា​បច្ចុប្បន្ន​នេះ។

អត្ថបទ​ដោយ៖ Thanh Thuy – Hanh Nguyen

 

ប្រែ​សម្រួល​ដោយ៖ Son Van Đong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​សាកល​វិទ្យាល័យ​ត្រាវិញ​ជា​មួយ​នឹង​វគ្គប្រឡង​ផ្សព្វ​ផ្សាយ​ច្បាប់